បើមិនចង់ខូចចិត្តច្រើនដង កុំទម្លាប់ស្រលាញ់គេបែបនេះ

//s9.kh1.co/09/097fa97ff28a87c9b6062f44dfaf1ac13c993dad.jpg
ស្នេហា

 ០៥-មិថុនា-២០២៣ ២ល្ងាច · ១០ ខែមុន

ប្រសិនជាអ្នករាល់គ្នាមិនចង់ត្រូវជួបនូវការខូចចិត្តច្រើនដងទេនោះ ដាច់ខាតអ្នកកុំទម្លាប់ខ្លួនឯង ឱ្យស្រលាញ់គេបែបនេះឱ្យសោះ។

ស្នេហា៖ គ្មានអ្នកណាម្នាក់ ចង់ជួបស្នេហាខកបំណង ម្តងជាពីរដងទេ ព្រោះនៅពេលដែលខកបំណងម្តងៗ គឺវាផ្តល់នូវការខូចចិត្ត និងការឈឺចាប់ខ្លាំងណាស់ តែទោះជាយ៉ាងណា យើងក៏មិនគួរអស់សង្ឃឹមទៅលើរឿងស្នេហាដែរ ឱ្យតែយើង ដឹងពីរបៀបស្រលាញ់ឱ្យបានត្រឹមត្រូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ សម្រាប់អ្នកណាដែលមិនចង់ជួបនូវការខូចចិត្តច្រើនដង នៅពេលដែលដាក់ចិត្តថាស្រលាញ់អ្នកណាម្នាក់ អ្នកកុំបណ្តោយឱ្យខ្លួនឯងស្រលាញ់គេតាមបែបដូចដែលបានរៀបរាប់នៅខាងក្រោមនេះឱ្យសោះ ព្រោះតែការស្រលាញ់បែបនេះ ទើបធ្វើឱ្យអ្នកជួបនូវការខូចចិត្តជាច្រើនដង។

បើមិនចង់ខូចចិត្តច្រើនដង កុំទម្លាប់ស្រលាញ់គេបែបនេះ៖

១. ងាយស្រលាញ់

រូបតំណាង
រូបតំណាង

ប្រសិនជាអ្នក មិនចង់ត្រូវជួបនូវការខូចចិត្តម្តងជាពីរដងទេនោះ ដាច់ខាតកុំងាយនឹងដាក់ចិត្តស្រលាញ់លើអ្នកណាម្នាក់ឱ្យសោះ រង់ចាំស្គាល់ និងមើលដឹងថាគេជាមានអត្តចរិតបែបណាឱ្យបានច្បាស់សិន ចាំដាក់ចិត្តស្រលាញ់តាមក្រោយក៏មិនហួសពេលដែរ ព្រោះបើអ្នកស្រលាញ់ ទាំងដែលមិនទាន់ស្គាល់ពីគេច្បាស់ គឺប្រៀបដូចជាអ្នកយកអារម្មណ៍ខ្លួនឯងទៅលេងសើចអញ្ចឹង។

២. ឆាប់លង់ជឿពាក្យសម្តីគេ

រូបតំណាង
រូបតំណាង

បែបនេះហើយ បានជាគេឱ្យជឿទៅលើទង្វើជាជាងពាក្យសម្តី ដោយសារតែពាក្យសម្តី អ្នកណាៗក៏អាចនិយាយចេញមកបានដែរ ដូច្នេះបើមិនចង់ត្រូវខូចចិត្តច្រើនដង ដាច់ខាតកុំឆាប់លង់ជឿនឹងពាក្យសម្តីរបស់គេឱ្យសោះ រង់ចាំមើលឃើញពីទង្វើជាក់ស្តែងរបស់គេជាមុនសិន ចាំជឿ ព្រោះត្រឹមពាក្យសម្តី វាមិនគ្រប់គ្រាន់ទេសម្រាប់ស្នេហា។

៣. ស្រលាញ់ដល់ថ្នាក់ភ្លេចស្រលាញ់ខ្លួនឯង

រូបតំណាង
រូបតំណាង

ភាគច្រើននៃមនុស្សដែលត្រូវខូចចិត្តច្រើនដង រាល់ពេលដែលមានស្នេហា គឺមកពីពួកគេស្រលាញ់អ្នកណាម្នាក់ គឺស្រលាញ់ខ្លាំង ស្រលាញ់ដល់ថ្នាក់ភ្លេចស្រលាញ់ និងមើលថែខ្លួនឯង ទើបបណ្តោយឱ្យគេធ្វើបាបចិត្តខ្លួនឯងបានជាច្រើនដង តែបើអ្នកចេះស្រលាញ់ខ្លួនឯងជាង ការខូចចិត្តដោយសារតែគេ វាក៏ត្រូវបានកាត់បន្ថយ។

៤. ស្រលាញ់ឱ្យគេដឹងចិត្ត

រូបតំណាង
រូបតំណាង

ស្រលាញ់អ្នកណាក៏ដោយ ប្រសិនបើអ្នកស្រលាញ់ឱ្យគេដឹងចិត្ត គេនឹងបង្វិលអ្នកបានស្រេចតែចិត្ត ធ្វើអ្វីក៏មិនសូវគិតពីអារម្មណ៍របស់អ្នកដែរ ព្រោះគេដឹងថាអ្នករស់ខ្វះគេមិនបាន តែបើអ្នកស្រលាញ់គេ មិនឱ្យគេដឹងចិត្ត គេនឹងមិនហ៊ានធ្វើអ្វីផ្តេសផ្តាសឡើយ ព្រោះគេក៏ចេះខ្លាចបាត់បង់អ្នក ដោយសារតែគេមិនដឹងថាអ្នកស្រលាញ់គេកម្រិតណា៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T