ចង់ផ្លាស់ប្តូរវាសនាខ្លួនឯង ត្រូវចេះជឿលើរឿង៣យ៉ាងនេះ

//s9.kh1.co/1d/1deb5b12eb67812004c4ea6e4a9b71d4fef7129b.jpg
ជីវិត

 ២៣-មេសា-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

ប្រសិនបើអ្នកចង់ផ្លាស់ប្តូរវាសនាខ្លួនឯង ឱ្យក្លាយទៅជាមនុស្សដ៏ល្អប្រសើរជាងមុន អ្នកត្រូវចេះជឿទៅលើរឿងទាំង៣យ៉ាងនេះ។

យល់ដឹង៖ វាជារឿងពិត គ្មានទេវតាឯណាដែលជាអ្នកកំណត់ព្រេងវាសនារបស់មនុស្សបាននោះទេ វាសនារបស់មនុស្សម្នាក់ៗ គឺអាស្រ័យទៅលើខ្លួនឯងផ្ទាល់ ​ដែលចង់ឱ្យជីវិតខ្លួនឯងទៅជាយ៉ាងណា បើប្រឹងប្រែងអាចនឹងមានវាសនាល្អ តែបើមិនចេះប្រឹងប្រែងខ្លួនឯង កុំទៅចង់បន្ទោសវាសនាឱ្យសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ សម្រាប់អ្នកណាដែលគិតចង់ផ្លាស់ប្តូរវាសនាខ្លួនឯង ឱ្យក្លាយទៅជាមនុស្សដ៏ល្អប្រសើរម្នាក់ អ្នករាល់គ្នាត្រូវចេះជឿទៅលើរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ព្រោះថាការដែលជឿទៅលើរឿងទាំងនេះ វានឹងនាំឱ្យអ្នកមានវាសនាដ៏ល្អមួយ។

ចង់ផ្លាស់ប្តូរវាសនាខ្លួនឯង ត្រូវចេះជឿលើរឿង៣យ៉ាងនេះ៖

១. ជឿលើការប្រឹងប្រែង

រូបតំណាង
រូបតំណាង

ប្រសិនបើអ្នកចង់ផ្លាស់ប្តូរវាសនាខ្លួនឯង អ្នករាល់គ្នាត្រូវចេះជឿជាក់ទៅលើការប្រឹងប្រែងរបស់ខ្លួនឯង មិនថាប្រឹងប្រែងយូរយ៉ាងណា កុំឆាប់បោះបង់ចោលដោយងាយៗ ព្រោះរឿងល្អៗវាត្រូវការពេលវេលា រៀនអត់ធ្មត់ ជឿជាក់លើសមត្ថភាពនិងការខិតខំប្រឹងប្រែងរបស់ខ្លួនឯង ហើយក៏ត្រូវចាំផងដែរថាគ្មានការប្រឹងប្រែងឯណា ដែលមិនហុចផលឱ្យនោះទេ។

២. ជឿលើខ្លួនឯង

រូបតំណាង
រូបតំណាង

ប្រសិនបើអ្នកមិនចេះជឿជាក់ទៅលើខ្លួនឯង ​ មិនថាអ្នកមានសមត្ថភាពនិងខិតខំយ៉ាងណាទេ អ្នកក៏នឹងពិបាកសម្រេចកិច្ចការដែលខ្លួនចង់ឱ្យសម្រេចដែរ ហើយអ្នកក៏មិនអាចផ្លាស់ប្តូរវាសនាខ្លួនឯងបានដែរ អញ្ចឹងហើយ ចង់ឱ្យជីវិតខ្លួនឯងកាន់តែល្អប្រសើរជាងមុន អ្នកត្រូវចេះជឿលើខ្លួនឯង បើទោះបីជាគ្មានអ្នកណាមកជឿលើអ្នកក៏ដោយ។

៣. ជឿលើរឿងល្អៗ

រូបតំណាង
រូបតំណាង

រៀនគិតវិជ្ជមានឱ្យបានច្រើន ប្រសិនបើអ្នកចង់ឱ្យជីវិតខ្លួនឯង ទទួលបានតែរឿងល្អៗ និងមានការផ្លាស់ប្តូរវាសនាខ្លួនឯង ជាងនេះទៅទៀត អ្នកត្រូវតែជឿជាក់ទៅលើរឿងល្អៗ ថាវានឹងកើតឡើងលើខ្លួនអ្នក ហើយអ្នកក៏ស័ក្កសមនឹងទទួលបានរឿងទាំងនោះផងដែរ លើសពីនេះ កុំគិតអវិជ្ជមានលើខ្លួនឯងឱ្យសោះ បើចង់ឱ្យវាសនាខ្លួនឯងត្រូវបានផ្លាស់ប្តូរ។

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T