មនុស្សស្រី នៅពេលស្រលាញ់ខ្លាំង តែងចេញចរិតទាំងនេះ

//s9.kh1.co/37/375cbfd49a9933ef9328f90e828874631a36195e.jpg
ស្នេហា

 ២០-មេសា-២០២៣ ៣ល្ងាច · មួយឆ្នាំមុន

ជាការពិត មនុស្សស្រីនៅពេលដែលដាក់ចិត្តស្រលាញ់ខ្លាំងហើយ គឺតែងតែបញ្ចេញចរិតទាំងនេះ​ ដែលពេលខ្លះធ្វើឱ្យមនុស្សប្រុសធុញ។

ស្នេហា៖ មនុស្សស្រីណាក៏ដូចមនុស្សស្រីណាដែរ គឺមិនងាយដាក់ចិត្តស្រលាញ់លើអ្នកណាម្នាក់ខ្លាំងឡើយ តែបើដាក់ចិត្តថាស្រលាញ់ហើយ គឺស្រលាញ់អស់ពីចិត្ត និងហ៊ានលះបង់ស្ទើរតែគ្រប់យ៉ាង ដើម្បីមនុស្សដែលខ្លួនស្រលាញ់ រហូតដល់ថា្នក់ពេលខ្លះ ធ្វើឱ្យមនុស្សដែលខ្លួនស្រលាញ់ធុញទ្រាន់ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ មនុស្សប្រុសគ្រប់រូប ត្រូវរៀនស្វែងយល់ពីមនុស្សស្រីខ្លះផង ព្រោះថាចរិតរបស់មនុស្សស្រីមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ គឺមនុស្សស្រីតែងតែបញ្ចេញមក នៅពេលដែលស្រលាញ់អ្នកណាម្នាក់ខ្លាំង ដែលអាចនឹងឱ្យមនុស្សប្រុសធុញ តែគ្រប់យ៉ាងគឺមកពីស្រលាញ់ខ្លាំង។

មនុស្សស្រី នៅពេលស្រលាញ់ខ្លាំង តែងចេញចរិតទាំងនេះ៖

១. រករឿងហួងហែង

រូបតំណាង
រូបតំណាង

នៅពេលដែលមនុស្សស្រីស្រលាញ់ខ្លាំង ចរិតដែលមនុស្សស្រីតែងបញ្ចេញមក គឺការរករឿងហួងហែងច្រើនដាក់មនុស្សប្រុសដែលនាងស្រលាញ់ ដែលជាហេតុអាចនឹងធ្វើឱ្យមនុស្សប្រុសធុញទ្រាន់ ប៉ុន្តែការរករឿងនេះ គឺដោយសារតែស្រលាញ់ និងមិនចង់បាត់បង់តែប៉ុណ្ណោះ មិនមែនដោយសារតែការមិនទុកចិត្តអ្វីនោះទេ។

២. បិទសិទ្ធ

រូបតំណាង
រូបតំណាង

មនុស្សប្រុសអាចនឹងគិតថាវាជារឿងហួសហេតុ ដែលត្រូវបានមនុស្សស្រីដែលខ្លួនស្រលាញ់បិទសិទ្ធស្ទើរតែគ្រប់យ៉ាង ប៉ុន្តែអ្នកដែលជាមនុស្សប្រុសក៏ត្រូវដឹងដែរថា ការដែលមនុស្សស្រីបិទសិទ្ធអ្នក គឺវាជាអ្វីដែលបង្ហាញថាមនុស្សស្រីពិតជាស្រលាញ់ និងបារម្ភពីអ្នកជាខ្លាំងទើបចេះតែបិទសិទ្ធ ដូច្នេះមនុស្សប្រុស ក៏គួរតែរៀនយល់ពីមនុស្សស្រីខ្លះ។

៣. ខឹងង៉ក់ងរច្រើន

រូបតំណាង
រូបតំណាង

វាជាធម្មជាតិរបស់មនុស្សស្រីទៅហើយ ដែលចូលចិត្តង៉ក់ងរដាក់មនុស្សប្រុស នៅពេលដែលស្រលាញ់ខ្លាំង ហើយអ្វីដែលមនុស្សស្រីគ្រប់រូប តែងចង់បានពីមនុស្សប្រុសដែលខ្លួនស្រលាញ់​ នៅពេលដែលនាងធ្វើជាង៉ក់ងរដាក់នោះ គឺការតាមលួងលោមរបស់អ្នក មិនមែនជាការធុញទ្រាន់របស់អ្នកទេ ហើយចរិតង៉ក់ងរដូចកូនក្មេងរបស់មនុស្សស្រីនេះ គឺគ្រាន់តែចង់បានការចាប់អារម្មណ៍ ពីមនុស្សប្រុសដែលខ្លួនស្រលាញ់តែប៉ុណ្ណោះ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T