បើពិតជាស្រលាញ់ កុំឱ្យគេជ្រើសរើសរវាងអ្នកនិងរឿងទាំងនេះ

//s9.kh1.co/d8/d8f76cff9f6092080e7d968e5db9576938c58d6b.jpg
ស្នេហា

 ១៩-មេសា-២០២៣ ៣ល្ងាច · មួយឆ្នាំមុន

មនុស្សស្រីបើពិតជាស្រលាញ់គេពិតមែន កុំឱ្យគេជ្រើសរើសរវាងអ្នកនិងរឿងទាំងនេះឱ្យសោះ ប្រសិនបើមិនចង់ឱ្យមានការបែកបាក់គ្នា។

ស្នេហា៖ មនុស្សស្រី បើទោះបីជាស្រលាញ់ខ្លាំងយ៉ាងណាក៏ដោយ មុននឹងនិយាយស្តី ឬសួរអ្វីមួយទៅកាន់មនុស្សប្រុស អ្នកគួរតែគិតពីអារម្មណ៍របស់គេជាមុនផងផង ព្រោះថាពេលខ្លះទង្វើ និងការនិយាយស្តីរបស់អ្នកអាចប៉ះពាល់ដល់អារម្មណ៍របស់គេជាខ្លាំងបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ មនុស្សស្រីគ្រប់រូបត្រូវដឹង ប្រសិនបើអ្នកពិតជាស្រលាញ់គេពិតមែន កុំឱ្យគេធ្វើការសម្រេចចិត្តជ្រើសរើសរវាងអ្នកនិងរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះឱ្យសោះ ព្រោះវាអាចនឹងប៉ះពាល់ខ្លាំងដល់ទំនាក់ទំនងរបស់អ្នក ហើយក៏អាចឈានដល់ការបែកគ្នា។

បើពិតជាស្រលាញ់ កុំឱ្យគេជ្រើសរើសរវាងអ្នកនិងរឿងទាំងនេះ៖

១. អ្នកនិងមិត្តភក្តិគេ

រូបតំណាង
រូបតំណាង

ស្រីៗបើពិតជាស្រលាញ់ និងមិនចង់បាត់បង់មនុស្សប្រុសដែលខ្លួនស្រលាញ់ទេនោះ កុំឱ្យគេជ្រើសរើសរវាងអ្នកនិងមិត្តភក្តិគេឱ្យសោះ ព្រោះវាបង្ហាញពីការគាបសង្កត់របស់អ្នកចំពោះគេ ហើយក៏ត្រូវចងចាំដែរថា អ្វីដែលធ្វើឱ្យមនុស្សប្រុសគេចាប់ផ្តើមធុញទ្រាន់និងអស់ចិត្តពីអ្នក គឺនៅពេលដែលអ្នកចូលចិត្តគ្រប់គ្រង និងបិទសិទ្ធសេរីភាពគេ។

២. អ្នកនិងសង្សារចាស់

រូបតំណាង
រូបតំណាង

បើមិនចង់ឱ្យទំនាក់ទំនងមានបញ្ហានឹងគ្នា ឈានដល់ការបែកបាក់គ្នាទេនោះ មនុស្សស្រីកុំឱ្យមនុស្សប្រុសដែលអ្នកស្រលាញ់ គេជ្រើសរើសរវាងអ្នកនិងសង្សារចាស់គេឱ្យសោះ បើទោះបីចម្លើយរបស់គេជ្រើសយកអ្នកក៏ដោយ តែអារម្មណ៍របស់គេក៏មិនល្អដែរ នៅពេលដែលអ្នករំលឹកពីសង្សារចាស់គេ ព្រោះថាសង្សារចាស់ជាមនុស្សធ្លាប់ស្រលាញ់ និងធ្លាប់មានអតីតកាលឈឺចាប់នឹងគ្នា អញ្ចឹងហើយ វាមិនល្អនោះទេ នៅពេលដែលរំលឹកបែបនេះ។

៣. អ្នកនិងម្តាយគេ

រូបតំណាង
រូបតំណាង

ទោះអ្នកជាមនុស្សស្រីដែលគេស្រលាញ់ខ្លាំងយ៉ាងណាក៏ដោយ ដាច់ខាតកុំឱ្យគេជ្រើសរើសរវាងអ្នក​និងម្តាយរបស់គេឱ្យសោះ ព្រោះថាម្តាយមានតែមួយនៅក្នុងលោក តែមនុស្សស្រីដែលគេស្រលាញ់ អាចប្តូរបាន អញ្ចឹងហើយ បើមិនចង់ឱ្យគេឈប់ស្រលាញ់ កុំឱ្យគេជ្រើសរើសរវាងអ្នកនិងម្តាយគេអី ព្រោះថាអ្នកណាៗក៏គេរើសយកម្តាយរបស់គេដែរ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T