៤ចំណុច បង្ហាញថាអ្នកនៅក្នុងទំនាក់ទំនងស្នេហាលេងសើច

//s9.kh1.co/38/383a1be10eef8927ea2f0f5914570a445f27e6cf.jpg
ស្នេហា

 ១៩-មេសា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

ប្រសិនបើស្នេហារបស់អ្នកមាន៤ចំណុចដូចដែលបានរៀបរាប់នេះ គឺបង្ហាញថាអ្នកកំពុងតែស្ថិតនៅក្នុងស្នេហាបែបលេងសើចហើយ។

ស្នេហា៖ ស្នេហាអាចផ្តល់ក្តីសុខឱ្យមនុស្សគ្រប់រូបក៏ពិតមែន តែស្នេហាក៏អាចផ្តល់នូវសេចក្តីទុក្ខឱ្យមនុស្សគ្រប់រូបបានដែរ ប្រសិនបើដាក់ចិត្ត ​ដាក់កាយទៅលើទំនាក់ទំនងស្នេហាមួយដែលជាស្នេហាលេងសើច និងមិនត្រូវបានគេច្បាស់លាស់ជាមួយ វាជារឿងដែលឈឺចាប់បំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ ដើម្បីកុំឱ្យខ្លួនអ្នក ត្រូវគេលេងសើចជាមួយ ឬចង់បញ្ជាក់ថាខ្លួនអ្នកមិនបាននៅក្នុងទំនាក់ទំនងស្នេហាបែបលេងសើចឬក៏អត់ អ្នករាល់គ្នាគួរតែមើលលើចំណុចមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ អ្នកនឹងបានដឹងយ៉ាងច្បាស់ថាស្នេហាអ្នកជាស្នេហាលេងសើច ឬជាស្នេហាពិតប្រាកដ។

៤ចំណុច បង្ហាញថាអ្នកនៅក្នុងទំនាក់ទំនងស្នេហាលេងសើច៖

១. បែកត្រូវៗ

រូបតំណាង
រូបតំណាង

ប្រសិនបើស្នេហារបស់អ្នកតែងតែបែកត្រូវៗ វាកំពុងតែបង្ហាញថាស្នេហារបស់អ្នកជាស្នេហាលេងសើចហើយ ព្រោះថារវាងអ្នកទាំងពីរបានចាត់ទុកថាការបែកគ្នាជារឿងធម្មតាទៅហើយ អញ្ចឹងហើយ មានន័យថាទោះរស់អត់ពីគ្នាទៅ ក៏មិនមានបញ្ហា ហើយវាក៏មិនមែនជាស្នេហាពិតប្រាកដដែរ វាគ្រាន់តែជាស្នេហាលេងសើចទៅតាមអារម្មណ៍។

២. ធ្វើអ្វីក៏មិនសូវគិតពីអារម្មណ៍អ្នក

រូបតំណាង
រូបតំណាង

ស្នេហាបែបប្រាកដប្រជា ជាស្នេហារវាងមនុស្សពីរនាក់ដែលស្រលាញ់ និងតែងតែគិតដល់អារម្មណ៍របស់គ្នាជាចម្បង តែបើនៅក្នុងទំនាក់ទំនងស្នេហារបស់អ្នក គេមិនដែលគិតពីអារម្មណ៍អ្នក ធ្វើអ្វីក៏ស្រេចតែចិត្តគេចង់បាននោះ វាបានបង្ហាញឱ្យអ្នកបានឃើញហើយថា ស្នេហាដែលគេមានចំពោះអ្នក វាមិនមែនជាស្នេហាបែបច្បាស់លាស់ឡើយ។

៣. តែងទុកអ្នកចោល

រូបតំណាង
រូបតំណាង

មនុស្សម្នាក់ៗ តែងមានពេលរវល់រៀងៗខ្លួន តែសម្រាប់មនុស្សដែលខ្លួនស្រលាញ់ពិត មិនថាទោះជារវល់ដកខ្លួនមិនរួចយ៉ាងណាទេ ដាច់ខាតគេមិនទុកមនុស្សដែលខ្លួនស្រលាញ់ចោលឡើយ តែបើអ្នកតែងតែត្រូវបានគេទុកចោល ដោយមិនខ្វាយខ្វល់ ចង់ដឹងពីសុខទុក្ខរបស់អ្នក គឺវាបង្ហាញឱ្យអ្នកបានដឹងថាក្តីស្រលាញ់របស់គេមានចំពោះអ្នក ជាក្តីស្រលាញ់ក្លែងក្លាយ។

៤. មិនស្មោះត្រង់នឹងអ្នក

រូបតំណាង
រូបតំណាង

ជាការពិត មនុស្សដែលស្រលាញ់ប្រាកដប្រជាជាមួយអ្នក ដោយខ្លាចបាត់បង់អ្នក គេនឹងមិនហ៊ានធ្វើអ្វីផ្តេសផ្តាស ឬក្បត់ចិត្តលួចមានអ្នកថ្មីឡើយ តែបើចំពោះស្នេហាអ្នក អ្នកតែងតែត្រូវបានគេក្បត់ម្តងហើយម្តងទៀត ដោយមិនព្រមចេះកែខ្លួនទាល់តែសោះនោះ អ្នកគួរតែដឹងខ្លួនថាខ្លួនឯងកំពុងតែត្រូវបានគេលេងសើចជាមួយហើយ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T