មនុស្សស្រីស្អាតពិតប្រាកដ ស្ថិតត្រង់៤ចំណុចនេះ

//s9.kh1.co/ad/ad47abe149f8c590d2f3bd8fb2480428c5cd75d5.jpg
ជីវិត

 ១៩-ធ្នូ-២០២២ ១ល្ងាច · មួយឆ្នាំមុន

មនុស្សស្រីស្អាតពិតប្រាកដ មិនបានស្ថិតនៅលើរូបសម្រស់តែមួយមុខទេ តែស្ថិតនៅលើ៤ចំណុចដូចដែលបានរៀបរាប់នេះ។

យល់ដឹង៖ ភាពស្រស់ស្អាតពិតប្រាកដរបស់មនុស្សស្រី មិនមែនស្ថិតនៅលើតែរូបសម្រស់ ដែលមាននៅពីខាងក្រៅរបស់មនុស្សស្រីទេ ព្រោះសម្រស់ដែលមានពីខាងក្រៅ វានៅមិនបានយូរអង្វែងឡើយ មិនយូរមិនឆាប់ វាគង់តែប្រែប្រួល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ ​សម្រាប់មនុស្សស្រីដែលមិនមានសម្រស់ស្រស់ស្អាតពីខាងក្រៅ កុំទាន់អស់សង្ឃឹម និងមានការអាក់អន់ស្រពោនចិត្ត ធ្វើខ្លួនឱ្យតែមានចំណុចពិសេសមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះទៅ គឺគ្រប់គ្រាន់ហើយ ព្រោះវាជាចំណុចដែលមនុស្សស្រីស្អាតពិតប្រាកដមាន។

មនុស្សស្រីស្អាតពិតប្រាកដ ស្ថិតត្រង់៤ចំណុចនេះ៖

១. ចំណេះដឹង

រូបតំណាង
រូបតំណាង

ចំណុចដែលមនុស្សស្រីស្អាតពិតប្រាកដមាន គឺជាចំណេះដឹងដែលមនុស្សស្រីមាននៅក្នុងខ្លួន លើសពីនេះ ចំណេះដឹងមិនសំដៅដល់ការរៀនសូត្របានខ្ពង់ខ្ពស់អ្វីពេកនោះទេ តែជាចំណេះដែលអាចជួយខ្លួនឯងទៅថ្ងៃអនាគតបាន ដោយមិនចាំបាច់ត្រូវពឹងផ្អែកលើគេ ទាំងនេះហើយ វាជាភាពស្រស់ស្អាតពិតប្រាកដ ដែលមនុស្សប្រុសមើលឃើញ។

២. អត្តចរិត

រូបតំណាង
រូបតំណាង

ភាពស្រស់ស្អាតដែលមាននៅពីខាងក្រៅ វាគ្រាន់តែសម្រស់ដែលទាក់ទាញភ្នែកមួយពេលតែប៉ុណ្ណោះ ប៉ុន្តែភាពស្រស់ស្អាតពិតប្រាកដរបស់មនុស្សស្រី មិនបានស្ថិតនៅលើរូបសម្រស់ខាងក្រៅទេ តែវាជាភាពស្រស់ស្អាតដែលកើតចេញពីអត្តចរិតរបស់មនុស្សស្រីនេះឯង បើបានតែសម្រស់ តែចរិតមិនបាន មានសម្រស់ក៏គ្មានន័យដែរ។

៣. ការនិយាយស្តី

រូបតំណាង
រូបតំណាង

ជាការពិត អ្វីដែលអាចបញ្ជាក់បានពីភាពស្រស់ស្អាតពិតប្រាកដរបស់មនុស្សស្រី គឺជាការនិយាយស្តីរបស់មនុស្សស្រី ព្រោះមនុស្សនៅក្នុងសង្គមសព្វថ្ងៃនេះ មិនសូវជាមើលពីសម្រស់ដែលមាននៅពីខាងក្រៅទេ តែគេតែងលួចសង្កេតមើលលើការនិយាយស្តីរបស់មនុស្សស្រី បើមនុស្សស្រីមានការនិយាយស្តីល្អ គេក៏វាយតម្លៃចេញល្អ​ តែបើការនិយាយស្តីចេញមកគ្មានការគោរព និងឱ្យតម្លៃអ្នកដទៃ ច្បាស់ណាស់ថាគេនឹងវាយតម្លៃមិនល្អមកលើមនុស្សស្រី។

៤. ការរៀបចំខ្លួន

រូបតំណាង
រូបតំណាង

បើមានតែរូបសម្រស់ តែខ្វះការរៀបចំខ្លួនឱ្យបានត្រឹមត្រូវ មនុស្សស្រីក៏មិនមានភាពស្រស់ស្អាតពិតប្រាកដែរ គឺមនុស្សស្រីត្រូវតែមានភាពល្អទាំងខាងក្នុង និងខាងក្រៅជានិច្ច ទើបអាចជាមនុស្សស្រីដែលមានភាពស្រស់ស្អាតពិតប្រាកដបាន ជាពិសេសការរៀបចំខ្លួន ត្រូវចេះរៀបចំខ្លួនឱ្យត្រូវតាមកាលៈទេសៈ ទើបគេឱ្យតម្លៃមកលើមនុស្សស្រី៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T