ស្ដែងៗ តួអង្គនាងនាគបង្ហើបថា ពេលសម្ដែង ខ្យល់បក់ផាត់ស្បៃឲ្យរស់រវើក ដូចទេវតាជួយ

//s9.kh1.co/36/367673659562dc3cc7e8082e96665254563b4a09.png
តារា & កម្សាន្ដ

 ២៩-ឧសភា-២០២៣ ៥ល្ងាច · មួយឆ្នាំមុន

នាដការីដែលជាតួសម្តែងព្រះនាងនាគ បានទម្លាយពីរឿងអភីនិហាថា រាត្រីថ្ងៃសម្តែងនោះ មានខ្យល់បានបកមកចូលរួមសម្តែង ជួយបក់ផាត់ស្បៃ ដែលជាខ្លួនកន្ទុយនាគធ្វើឲ្យមានភាពរស់រវើក ដោយក្រុមការងារមិនបានត្រៀមកង្ហារជាជំនួយនោះទេ។

កម្សាន្ត៖ ជាការពិតណាស់ កាលពីថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេមកន្លងទៅ ការសម្ដែងដ៏អស្ចារ្យរបស់តួអង្គ ព្រះថោង និង នាងនាគ នៅក្នុងឈុតឆាក កំណើតនគរខ្មែរ បានធ្វើឲ្យអ្នកទស្សនាមើលចំហរមាត់។ ក្រៅពីទស្សនីយភាព ការរៀបចំដ៏អស្ចារ្យហើយនោះ នៅមានការសម្ដែងដ៏រស់រវើករបស់តួអង្គទាំងពីរផងដែរ ដែលធ្វើឲ្យមានភាពទាក់ទាញថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

អ្វីដែលគួរភ្ញាក់ផ្អើលនោះ នាដការីដែលជាតួសម្តែងព្រះនាងនាគ បានទម្លាយពីរឿងអភីនិហាថា រាត្រីថ្ងៃសម្តែងនោះ មានខ្យល់បានបកមកចូលរួមសម្តែង ជួយបក់ផាត់ស្បៃ ដែលជាខ្លួនកន្ទុយនាគធ្វើឲ្យមានភាពរស់រវើក ដោយក្រុមការងារមិនបានត្រៀមកង្ហារជាជំនួយនោះទេ។

រូបភាព
រូបភាព

មិនតែប៉ុណ្ណោះ នាងបានបន្ថែមទៀតថា នៅពេលខ្លួនហាត់សមមិនមានខ្យល់បក់មកបែបនេះទេ ដែលជាហេតុគួរឲ្យមានជំនឿថា ដូនតា ឬ ទេវតា​ ផ្ដល់ជំនួយធ្វើឲ្យឈុតឆាកមួយនេះកាន់តែដូចពិតៗ។ លើសពីនោះ​ សូម្បីតែព្រះចន្ទក៏បញ្ចេញពន្លឺរស្មី ដើម្បីលម្អ មើលទៅកាន់តែអស្ចារ្យតែម្ដង៕

រូបភាព
រូបភាព

ប្រភព៖ ព្រះគុណម៉ែពុក

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T