កីឡាការិនី ស្រួង ភាវី ចុះកុងត្រាជាទូតសុច្ឆន្ទះ តែមិនយកប្រាក់សម្រាប់ខ្លួនឯង តែបែរជាយកមកធ្វើរឿងនេះ..

//s9.kh1.co/58/584cadcd904b4e31ac4ae5691496fb8aaaf63acd.jpg
តារា & កម្សាន្ដ

 ៣០-ឧសភា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

ទាំងពូកែ ទាំងចិត្តល្អ! កីឡាការិនី ស្រួង ភាវី ចុះកុងត្រាជាទូតសុច្ឆនទៈ តែមិនយកប្រាក់សម្រាប់ខ្លួនឯង តែបែរជាយកមកធ្វើរឿងនេះ..

កម្សាន្ដ៖ ជាការពិតណាស់ មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម ប្រាកដជាបានស្គាល់រួចមកហើយ អំពីកីឡាការិនី ស្នូកឃ័រ និងប៊ីយ៉ា ស្រួង ភាវី ដែលដណ្ដើមបានមេដាយមាស និងមេដាយសំរិទ្ធ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះ ហើយមិនត្រឹមតែប៉ុណ្ណោះ កីឡាការិនីរូបនេះ បានធ្វើឲ្យប្រជាជនខ្មែរទាំងមូល មានមោតកភាព ថែមទាំងស្ងើចសរសើរនាង ព្រោះតែថវិកា ដែលនាងទទួលបានពីការប្រកួតទាំងប៉ុន្មាន គឺនាងយកប្រាក់របស់នាងទាំងអស់​ យកទៅចូលមូលនិធិ ធ្វើសប្បុរសធម៌ ទៅដល់ក្មេងៗក្រីក្រ នៅក្នុងមណ្ឌលកុមារកំព្រា ត្រូវការជំនួយចាំបាច់ ក្នុងការស្វែងរកការរៀនសូត្រ ក្រេបយកចំណេះដឹង ទៅអនាគតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្រួង ភាវី 
ស្រួង ភាវី 

ដោយឡែក នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៣ កីឡាការិនី ចិត្តធម៌រូបនេះ បានបង្ហោះរូបភាព អមជាមួយសំណេយ៉ាងល្អ ប្រសើរ នៅក្នុងគណនីផេកផ្លូវការ របស់នាងយ៉ាងដូច្នេះថា៖ «សូម​ជម្រាប​ពុក​ម៉ែ​បងប្អូន​! នាង​ខ្ញុំ​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ ស្កាយ​អង្គរ​ SKY ANGKOR ក្នុង​នាម​ជា​ទូត​សុច្ឆន្ទៈ​របស់​ក្រុមហ៊ុន​។ ការ​ចុះ​កុងត្រា​នេះ​ខ្ញុំ​មិន​យក​ប្រាក់​សម្រាប់​ខ្លួន​ឯង​ទេ​ គឺ​ខ្ញុំ​បាន​បង្វិល​ទៅ​ជា​កិច្ចការ​សប្បុរសធម៌​វិញ​។ គឺ​ថា​ប្រសិន​បើ​ខ្ញុំ​ត្រូវ​មាន​កិច្ចការ​សប្បុរសធម៌​ត្រូវ​ធ្វើ​ ឬ​មាន​ប្អូន​ៗ​ ក៏​ដូចជា​ប្រជាជន​ខ្មែរ​យើង​ដែល​មាន​ជីវភាព​ខ្វះ​ខាត​ ហើយ​ត្រូវ​បាន​អង្គការ​សប្បុរសធម៌​របស់​នាង​ខ្ញុំ​ធានា​ពួកគាត់​មក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​កូរ៉េ​ គឺ​មិន​តម្រូវ​ឱ្យ​យក​ប្រាក់​ពី​ពួកគាត់​ឡើយ»​។

លើសពីនេះ នាងបានបន្ដទៀតថា «ការ​ស្នើ​លក្ខខណ្ឌ​របស់នាង​ខ្ញុំ​នេះ​ គឺ​បាន​ខាង​ក្រុមហ៊ុន​ទទួល​យល់​ព្រម​ដោយ​សេចក្ដី​សោមនស្ស​រីករាយ​ទាំង​អស់​គ្នា​។ ខ្ញុំ​មាន​ខ្លួន​តែ​មួយ​ រាល់​កិច្ចការ​ដែល​ខ្ញុំ​ទទួល​ធ្វើ​ទាំង​អស់​គឺ​ជា​អម្រែក​ដ៏​ធំធេង​ ប៉ុន្តែ​ការ​លះបង់ទាំង​ប៉ុន្មាន​របស់​ខ្ញុំ​វា​មាន​តម្លៃ​ធំធេង​ពេក​សម្រាប់​ប្រទេស​ក៏​ដូចជា​ប្រជាជន​ខ្ញុំ​ ទេីប​ធ្វើ​ឱ្យ​ខ្ញុំ​ញញឹម​ទទួល​ធ្វើ​ទាំង​ដឹង​ថា​វា​ជា​អម្រែក​ដ៏​ធំធេង​»

យ៉ាងណាមិញ ក៏មានមហាជន និងបងប្អូននិយមប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាបញ្ចេញមតិ ថ្លែងអំណរគុណ ត្រេកអរ ដោយក្ដីគោរព និងគាំទ្រនូវទឹកចិត្តដ៏ល្អប្រពៃមហិមា និងជាទឹកចិត្តដែលនឹងកម្ររកបាន ទៅដល់កីឡាការិនី​ ចិត្តធម៌​ អ្នកនាង ស្រួង ភាវី ជាខ្លាំងចំពោះការលះបង់យ៉ាងខ្ពស់ សម្រាប់ការរួមចំណែកជួយដល់សង្គមជាតិខ្មែរមួយនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

ស្រួង ភាវី 
ស្រួង ភាវី 
ស្រួង ភាវី 
ស្រួង ភាវី 
ស្រួង ភាវី 
ស្រួង ភាវី 
ស្រួង ភាវី និងក្មេង
ស្រួង ភាវី និងក្មេង
ស្រួង ភាវី និងក្មេងៗ
ស្រួង ភាវី និងក្មេងៗ
ស្រួង ភាវី និងក្មេងៗ
ស្រួង ភាវី និងក្មេងៗ
ស្រួង ភាវី និងក្មេងៗ
ស្រួង ភាវី និងក្មេងៗ
ស្រួង ភាវី និងក្មេងៗ
ស្រួង ភាវី និងក្មេងៗ
រូបភាព និងសាររបស់ ស្រួង ភាវី
រូបភាព និងសាររបស់ ស្រួង ភាវី
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T