បើយល់សប្តិឃើញ សត្វទាំង៥នេះ មានន័យថា​សំណាង​អ្នក​ បាន​មកដល់ហើយ

//s9.kh1.co/ca/cabbe62f3dffc63d5d19f749abd261590dac03a8.jpg
កម្សាន្ត

 ១៦-មិថុនា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

ត្បិតតែអ្នកយល់ថា សុបិនគ្រាន់ជារឿងធម្មតាមួយ ប៉ុន្តែរឿងរ៉ាវក្នុងពិភពលោកនេះ​ គ្មានភាពចៃដន្យនោះទេ​ វាតែងតែមានហេតុ និងផលត្រឹមត្រូវទៅតាម ធម្មជាតិដែលបានកំណត់។

យល់ដឹង៖​​ យោងទៅតាមជំនឿ ប្រសិនបើសុបិនឃើញ សត្វទាំងនេះ ត្រូវបានគេជឿថា នឹងនាំមកនូវសំណាងល្អ។ ភ្ជាប់ជាមួយជំនឿថា នឹងទទួលបាន ជោគជ័យលើ វិស័យផ្សេងៗដូចជា ការងារ និងការសិក្សា ជាដើម។ ហើយក៏មានសុបិនខ្លះ អាចប្រាប់អ្នកអំពី មនុស្សដែលនឹងនាំសំណាង មកដល់អ្នកទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ គ្មានមនុស្សណាម្នាក់ ដែលមិនដែល សុបិនទាល់តែសោះនោះទេ។ មនុស្សគ្រប់គ្នា តែងតែសុបិន ហើយសុបិន នីមួយៗមានភាពខុសគ្នា និងបានបញ្ជាក់ អត្ថន័យខុសៗគ្នា ផងដែរ។ មានសុបិនខ្លះគឺ ប្រាប់អំពីសំណាងល្អ ដែលនឹងមកដល់ ចំណែកឯ សុបិនខ្លះទៀតប្រាប់ អំពីសំណាងអាក្រក់ ដែលអ្នកគួរមាន ការប្រុងប្រយ័ត្នជាមុខ។

ចំណែកឯសុបិន ខាងក្រោមនឹងប្រាប់អ្នកអំពី សំណាងល្អ ដែលអ្នកនឹងទទួលបាន ជាមួយនឹងលេខ នាំសំណាង ទៀតផង។ អ្នកអាចប្រើប្រាស់ លេខទាំងនេះ នៅក្នុងការផ្សងសំណាងផ្សេងៗបាន វានឹងធ្វើឲ្យ អ្នកទទួលជោគជ័យបាន យ៉ាងនឹកស្មានមិនដល់។

សូមតាមដាន សុបិនខាងក្រោម៖

១.​ សុបិនឃើញសត្វសេះ

ប្រសិនបើអ្នកសុបិន ឃើញសត្វសេះ មិនថាពណ៌ស ឬខ្មៅ ឬពណ៌អ្វីផ្សេងនោះទេ។ ទាំងបុរស និងស្ត្រី ការព្យាករណ៍ពីក្តីសុបិនថា អ្នកនឹងទទួលបានសំណាង និងជោគជ័យ ក្នុងការងាររបស់អ្នក។

លេខសំណាងគឺ៖ ១០ ១៥ ១៧ ២៧០ ៧១៥ ៧១៤ ។

សត្វសេះ
សត្វសេះ

២. សុបិនឃើញសត្វដំរី

ប្រសិនបើ អ្នកសុបិនឃើញសត្វដំរី ទំនាយទាយថា អ្នកនឹងទទួលបានសំណាង ពីមនុស្សពេញវ័យ។

លេខសំណាងគឺ៖ ១៩ ៣៩ ១១៩ ១៣៩ ៣០៩ ។

សត្វដំរី
សត្វដំរី

៣. សុបិនឃើញសត្វមាន់

ប្រសិនបើអ្នកសុបិន ឃើញសត្វមាន់ ទំនាយទាយថា អ្នកនឹងមានសំណាង ខាងផ្នែកហិរញ្ញវត្ថុ។

លេខសំណាងគឺ៖ ១៩ ០៩ ២៩ ២០៩ ៧១៩ ២៨៩

សត្វមាន់
សត្វមាន់

៤. សុបិនឃើញក្តាម

ប្រសិនបើអ្នកសុបិន ឃើញក្តាម ទំនាយទាយថា អ្នកនឹងទទួលបានសំណាង ពីការលេងល្បែង ការវិនិយោគ និងការធ្វើជំនួញផ្សេងៗ ទៀតជាដើម។

លេខសំណាងគឺ៖ ៤៦ ៦៤ ៦៥ ៥១ ។

ក្តាម
ក្តាម

៥. សុបិនឃើញសត្វខ្លា

ប្រសិនបើអ្នកសុបិន ឃើញសត្វខ្លា ទំនាយទាយថា បើខ្លាខាំអ្នក អ្នកនឹងទទួលបាន លាភសំណាងពីភេទផ្ទុយ។ ប្រសិនបើអ្នកបានជិះលើខ្លា មានន័យថា ការងាររបស់អ្នក នឹងត្រូវបានតំឡើង ឋានៈកាន់តែខ្ពស់។

លេខសំណាងគឺ៖ ៣៤ ៣០ ៣៤៩ ៣០៩ ៣៤៤ ។

សត្វខ្លា
សត្វខ្លា

ប្រភព ៖ sanook

Ny Sreyda
នី ស្រីដា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T