យល់ដឹង៖ មនុស្សម្នាក់តែងតែ ផ្តោតសំខាន់ទៅលើមុខ ថានរណាដែលមាន សម្រស់ស្រស់ស្អាតជាងនរណា។ ប៉ុន្តែចំនុចសំខាន់របស់មុខ មិនបានផ្តល់តែ ភាពស្រស់ស្អាតដល់អ្នក ប៉ុណ្ណោះទេ វាក៏អាចធ្វើឲ្យអ្នក អាចដឹងពីសំណាងល្អ ឬភាពជោគជ័យដែលមាន នៅក្នុងជីវិតរបស់ អ្នកទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមតាមដានខាងក្រោម៖
១. ត្រចៀកធំ ហើយក្រាស់
ប្រសិនបើស្ត្រីមានត្រចៀកធំ និងក្រាស់ មានន័យថា នាងជាមនុស្សដែលមានសុខភាពល្អ។ ពួកគេរស់នៅបានយូរអាយុវែង និងមានប្រាជ្ញាឆ្លាតវាងវៃ។ ជាពិសេសនៅក្នុងជីវិតរបស់ស្ត្រីម្នាក់នេះ មានទ្រព្យសម្បត្ដិច្រើន និងសំបូរបែប។ លើសពីនេះទៀតស្ត្រីរូបនេះ ក៏នាំមកនូវសំណាងល្អជាច្រើន ដល់គ្រួសារ និងសាច់ញាតិរបស់នាងផងដែរ។ ម៉្យាងទៀតមនុស្សទាំងនេះ មានជីវិតស្នេហាល្អណាស់ ពួកគេនឹងទទួលបានស្វាមី ដែលប្រកបដោយភាពប្រពៃ។

២. ច្រមុះខ្ពស់
ស្ត្រីម្នាក់ដែលមានរាងច្រមុះធំ ជាពិសេសស្លាបច្រមុះក្រាស់ និងស្ពានច្រមុះខ្ពស់ ពេញលេញគឺជា មនុស្សដែលមានទ្រព្យសម្បត្ដិពេញមួយជីវិត។ មូលហេតុគឺច្រមុះតំណាងឱ្យទ្រព្យសម្បត្តិ និងភាពជោគជ័យរបស់មនុស្ស។ ដូច្នេះប្រសិនបើមនុស្សនារីណាម្នាក់ មានច្រមុះខ្ពស់ មូលនឹងមានសំណាងណាស់។

៣. ភ្នែកភ្លឺ
មនុស្សម្នាក់ៗមានភ្នែក ដែលឆ្លុះបញ្ចាំងពីព្រលឹង របស់ពួកគេ។ ជាពិសេសភ្នែក តំណាងឱ្យអនាគតល្អនៅពេលដែលវាមានពន្លឺភ្លឺថ្លា ហើយនិងចែងចាំងជានិច្ច។ ដូច្នេះមនុស្សណាម្នាក់ ដែលមានភ្នែកភ្លឺថ្លា ជាមួយនឹងភាពរឹងមាំច្រើននឹងមានលាភសំណាងបំផុត។ លើសពីនេះទៀត ប្រសិនបើស្ត្រីមានរោមចិញ្ចើមក្រាស់ វាតំណាងឱ្យសុខភាពល្អនិងជោគជ័យ។

៤. បបូរមាត់ក្រពុំ
នារីណាម្នាក់ដែលមានបបូរមាត់ពេញ នឹងក្លាយជាមនុស្ស ដែលមានសំណាងបំផុត។ នារីទាំងនេះ ត្រូវបានបុរសជាច្រើន តាមស្រលាញ់នៅពេលពួកគេនៅក្មេង ហើយបន្ទាប់ពីរៀបការ ជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ ក៏ត្រូវបានបំពេញយ៉ាងពេញលេញ ក្លាយជាគ្រួសារមួយដែលមានតែភាពកក់ក្តៅ។

៥. ថ្ពាល់ពេញ
នារីដែលមានថ្ពាល់ពេញ ជាមនុស្សដែលលេចធ្លោ និងភ្លឺចែងចាំង។ ជាពិសេសថ្ពាល់ទាំងនោះ វាក៏បានព្យាករណ៍ពីទ្រព្យសម្បត្តិផងដែលថា អ្នកជាមនុស្សដែលមាន ទ្រព្យសម្បត្តិហូរហៀរ។ ជាពិសេសថ្ពាល់ពេញ ដែលមានភាពរស់រវើក និងភ្លឺថ្លា គឺជាសូចនាករសំណាងល្អ ដែលអាចមានជីវិតអាពាហ៍ពិពាហ៍ដ៏សំបូរបែប និងសុភមង្គល៕

ប្រភព៖ phunutoday