បរទេស៖ ទំនាក់រវាងតារាសម្តែងប្រុសស្រី Leonardo DiCaprio និង Kate Winslet ដែលជាតារាសម្តែង Jack និង Rose ក្នុងរឿងកាប៉ាល់យក្ស «Titanic» បានកើតឡើងលើសពី ពីរទសវត្សរ៍ទៅហើយ ដោយពួកគេស្គាល់ពីចិត្តគ្នាច្បាស់លាស់ខ្លាំង ស្ទើរតែខ្លាំងជាគូស្នេហ៍ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ទោះបីជា ពេលនេះអាយុតារាទាំងពីរដួងនេះ បានចាស់ទៅហើយក្តីទំនាក់ទំនងពួកគេ គឺនៅតែស្ថិតក្នុងភាពស្និទ្ធស្នាលដដែល មិនខុសកាលពី២៣ឆ្នាំមុន ដែល Jackនិង Rose ទើបតែស្គាល់គ្នាដំបូងៗផងដែរ។
ដោយឡែកក្នុងឆ្នាំ១៩៩៨ Leonardo DiCaprio បានផោមរួចហើយក៏ធ្វើជាខ្ចប់ ដោយយកដៃទប់ បន្ទាប់ក៏យកប៉ាតនៅលើមុខ Kate Winslet ប៉ុន្តែតារាស្រីរូបនេះ បែរជាទៅគ្មានប្រតិកម្មអ្វីទាំងអស់ បែរជាសើចសប្បាយធម្មតាទៅវិញ។
ចូលមកដល់ក្នុងឆ្នាំ២០០៩វិញ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Golden Globe តារាសម្តែងKate Winslet បានឡើងទៅលើវេទិកាបានសម្លឹងមើលទៅមុខ Leonardo DiCaprio ដែលកំពុងអង្គុយខាងក្រោមរួចក៏និយាយថា៖
ក្រោយពីបាននិយាយចប់រួចហើយ មនុស្សដែលតារាស្រីរូបឱបមុនគេគឺជា Leonardo DiCaprio បន្ទាប់មកមនុស្សដែលឱបបន្ទាប់គឺជាប្តីរបស់នាងទៅវិញ ធ្វើឲ្យហ្វេនជាច្រើនបាននាំគ្នាគ្រវីក្បាលឆ្ងល់គ្រប់គ្នា ដោយភាពស្និទ្ធស្នាលនេះតែងតែកើតឡើងជារឿយៗផងដែរ ប៉ុន្តែស្វាមីរបស់ តារាស្រីរូបនេះជាមនុស្សដែលយល់ការណ៍ មិនបានប្រកាន់ជាមួយរឿងបែបនេះឡើយ។
ចំណែកឯនៅក្នុងឆ្នាំ ២០១២ តារាស្រីរូបនេះនាំបណ្តើរកូនៗពីរនាក់ ជាមួយនឹងលោក Leonardo DiCaprio នៅតាមដងផ្លូវ ដោយមើលមួយភ្លែតអាចច្រឡំជាប្តីប្រពន្ធនឹងគ្នាផងដែរ។
ចូលដល់២០១៦ ដែលជាឆ្នាំ ដែល តួអង្គ «Titanic» ត្រូវឡើងទទួលពាន Oscar ដែលជាតួអង្គសម្តែងដែលល្អបំផុតប្រចាំឆ្នាំ ដោយពេលនោះ Kate Winslet បាននិយាយថា៖
ក្នុងរយៈពេល២៣ឆ្នាំមកនេះ តារាទាំងពីរដួងនេះ បានធ្វើឲ្យហ្វេនជាច្រើនយល់ច្រឡំចំពោះ ទំនាក់ទំនងរបស់ពួកគេ ដោយកន្លងមកការថែទាំ បារម្ភលើកទឹកចិត្ត រវាង Leonardo DiCaprio និង Kate Winslet គឺលើសពីមិត្តភក្តិ
ប៉ុន្តែលទ្ធផលនៅតែបញ្ចប់មិនមែន ជាគូស្នេហ៍នឹងគ្នាទៅវិញ៕
សូមចូលមើលរូបភាពខាងក្រោម៖