កម្សាន្ត៖ ប្រទាលកន្ទុយក្រពើត្រូវបានគេស្គាល់ថា ជាប្រទាលដែលមានសារៈប្រយោជន៍ជាច្រើនដល់មនុស្សយើង។ យើងឃើញគេយកវាទៅធ្វើជាឳសថព្យាបាលសម្រស់ដូចជា ម៉ាស់បិតលើមុខ ក្រែម ជាដើម។ ជាពិសេសវាជាភេសជ្ជៈដ៏ឆ្ងាញ់ ហើយថែមទាំងជំនួយដល់សុខភាពទៀតផង ។ យើងអាចធ្វើ ទឹកប្រទាលកន្ទុយក្រពើ ញុំានៅផ្ទះបានដោយប្រើប្រាស់គ្រឿងផ្សំនិងវិធីធ្វើដ៏សាមញ្ញខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖
១. ប្រទាលកន្ទុយក្រពើ ៣គីឡូក្រាម
២. ស្ករស ៣០០ក្រាម
៣. ស្លឹកតើយ ៤សន្លឹក
៤. ទឹកក្រូចឆ្មា (ច្របាច់ចេញពីក្រូចឆ្មា ៥ផ្លែ)
៥. ទឹកឃ្មុំ ៥ស្លាបព្រាកាហ្វេ
៦. អំបិល ១ស្លាបព្រាកាហ្វេ
របៀបធ្វើ៖
១. ចិតសំបកប្រទាលកន្ទុយក្រពើលាងទឹកឲ្យស្អាត ហើយយកវាទៅចិតជាចំណិតតូចៗ។
២. ចំពោះទឹកទី១ ដាំទឹកចំនួន ៣លីត្រដាក់ស្លឹកតើយចូលទុកវាឲ្យពុះ រួចដាក់ស្ករសនិងអំបិលចូលកូរឲ្យរលាយ ហើយលើកឆ្នាំងចេញ បន្ទាប់មកដាក់ទឹកក្រូចឆ្មានិងទឹកឃ្មុំចូលកូររួចទុកវាមួយឡែក។
៣. ចំពោះទឹកប្រទាល យើងយកប្រទាលដែលចិតហើយមកដាំឲ្យពុះ ដោយដាក់ទឹកចំនួន២លីត្រ។ ពេលពុះហើយ យកទឹកទី១ដែលត្រៀមរួចហើយ មកចាក់ក្នុងឆ្នាំងដែលកំពុងដាំប្រទាលនោះ រួចទុកវាឲ្យពុះម្ដងទៀតជាការស្រេច៕
ប្រភព៖ Samphors cooking food