កម្សាន្ត៖ ព្រះនាងតូច នរោត្តម ជេនណា ដែលត្រូវជាសែរាជវង្ស បាននឹងកំពុងតែ ទទួលបាននៅភាពជោគជ័យ និងប្រជាប្រិយភាព យ៉ាងខ្លាំងពីសំណាក់ ប្រជាពលរដ្ឋទូទៅ តាមរយៈទេពកោសល្យ ខាងផ្នែកសិល្បៈចម្រៀង ការបញ្ចេញក្បាច់រាំ និងព្រមទាំងសមត្ថភាព ក្នុងការសម្តែងរបស់ ព្រះនាងបានយ៉ាងល្អផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រៅពីមាន ភាពលេចធ្លោ ក្នុងវិស័យសិល្បៈហើយ បើងាកមកមើលពី សម្រស់របស់ ព្រះនាងវិញ ក៏ស្រស់សោភា រីឯកាយវិការវិញ ក៏សមសួនសាកសម ជានារីខ្មែរ ខ្លាំងណាស់ដែរ។ ហើយកន្លងមក គេក៏សង្កេតឃើញថា ក្នុងដំណើរនៃ ការប្រឡូកចូល ក្នុងវិស័យសិល្បៈ របស់ទ្រង់នាពេលកន្លងមក ក៏តែងតែបានបង្ហាញ នៅសកម្មភាពគាំទ្រ នៅវប្បធម៌និង អត្ថសញ្ញាណខ្មែរ ជាច្រើនមិនដែលខាន ផងដែរ។
ជាក់ស្តែង ដូចឃើញក្នុង ការបង្ហោះលើផេកផ្លូវការ របស់ព្រះនាង ផ្ទាល់ថ្មីៗនេះ ព្រះនាងបានគ្រង នៅឈុតសម្លៀកបំពាក់ នារីខ្មែរថែអង្គរ។ ក្នុងឈុតនោះ មានលក្ខណៈពិសេស ប្លែកគួរឲ្យ ចាប់អារម្មណ៍ខ្លាំង ដោយមានដាក់ បញ្ចូលអត្តសញ្ញាណ នៃព្រលឹងជាតិយើង ដូចជាដើមត្នោត និងផ្ការំដួង ថែមទៀតផង៕
តោះចង់ដឹងថា សម្រស់ព្រះនាង ក្នុងឈុតប្រពៃណីបែបនេះ មានភាពស្រស់សោភា បែបណានោះក៏ សូមទៅតាមដានទាំងអស់គ្នា៖






