គ្មានអ្នកណាចង់បែកគ្នា និងមនុស្សស្រលាញ់គ្នារាល់ថ្ងៃនោះទេ ក៏ប៉ុន្តែមានរឿងខ្លះវាពិតជាមិនអាចនិយាយពីមូលហេតុចេញមក ទើបសុខចិត្តដើរចេញហើយដកចិត្តទៅទាំងខ្លួនឯងដែលជាអ្នកបោះបង់គេនេះ ក៏គ្រាំចិត្តមិនតិចដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រសិនបើអ្នកកំពុងស្រលាញ់គ្នាសុខៗ និងគូស្នេហ៍អ្នកសព្វដង ស្រាប់តែបែកគ្នាគួរធ្វើចិត្តបែបណា? ខាងក្រោមនេះជាអ្វីដែលអ្នកធ្វើបាន៖
ទី១ រំងាប់អារម្មណ៍

កូំបណ្តោយឲ្យអារម្មណ៍អ្នកវាក្តៅ ឬខឹងអី អ្នកត្រូវរំងាប់វា ដោយតាំងចិត្តឲ្យមាំហើយនៅស្ងៀមបនតិចយ៉ាងហោចណាស់ ១៥នាទី ដោយអង្គយយចុះរួចដកដង្ហើយវែងៗ។
ទី២ ប្រាប់ខ្លួនឯងថាវាមិនអីទេ

ពាក្យនេះវាសាមញ្ញាណាស់តែវាអាចជួយអ្នកបាន សូមនិយាយមកកាន់ខ្លួនឯងដោយហៅឈ្មោះខ្លួនឯងហើយនិយាយថា " ....! អ្នកពិតជាពូកែណាស់ដឹងទេ! .. ... ហើយក៏រឹងមាំណាស់ ឯងមិនអីទេ ពិតជាមិនអី!"។
ទី ៣ កុំគិតច្រើន

គ្រាន់តែដឹងទៅថា មនុស្សតែងមានបេះដូងមួយដ៏បរិសុទ្ធ គេមិនដែលចង់ធ្វបាប ឬធ្វើអាក្រក់នោះឡើយ។ ជាពិសេសគេក៏មិនដែលចង់ធ្វើឲ្យមនុស្សដែលខ្លួនឯងស្រលាញ់ឈឺចាប់ដែរ។ អញ្ចឹងហើយសូមកុំគិត អវិជ្ជមានអី ពីព្រោះវាមិនអីទេ ការបែកគ្នានេះគ្រាន់តែាជាការបាត់បង់តូចមួយប៉ុណ្ណោះ។
សរុបមកខ្ញុំពិតជាជឿជាក់ថា អ្នកក៏ដឹងណាថាស្រលាញ់វាជារឿងមួយដែលមិនមានសំខាន់បំផុតនោះទេ វាគ្រាន់តែពណ៌មួយដែលបានចូលមកជួយឲ្យគំនូរនៃជីវិតរបស់យើងមានសោភ័ណ្ឌភាពប៉ុណ្ណោះ ដូចនេះទោះគ្មានស្នេហាបែបគូស្នេហ៍បងអូន បែបនេះក៏អ្នកនៅតែអាចរឹងមាំហើយរស់នៅបន្តបានដដែរដោយមានសុភម្គលបាន៕
