គ្រាន់ឃើញក៏ចង់វិ.ល.មុខ ផ្លូវភ្នំកាច់កុងបំផុត នៅប្រទេសចិន (មានវីដេអូ)

//s9.kh1.co/69/69b7b75ff7a1bcbccac824b9c0a2819a058bb65d.jpg
សង្គម

 ១៨-ឧសភា-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

លូវភ្នំប្រវែង៧៥គីឡូម៉ែត្រ ក្នុងតំបន់ស្វយ័ត Xinjiang Uygur ភាគពាយព្យនៃប្រទេសចិន ត្រូវបានគេដាក់ឈ្មោះថា ជាសុបិនដ៏អា.ក្រ.ក់.បំផុត របស់អ្នកដំណើរ ដែលតែងតែជួបប្រទះនូវអាការពុ.ល.រថយន្ត។

ចិន៖ ផ្លូវភ្នំប្រវែង៧៥គីឡូម៉ែត្រ ក្នុងតំបន់ស្វយ័ត Xinjiang Uygur ភាគពាយព្យនៃប្រទេសចិន ត្រូវបានគេដាក់ឈ្មោះថា ជាសុបិនដ៏អា.ក្រ.ក់.បំផុត របស់អ្នកដំណើរ ដែលតែងតែជួបប្រទះនូវអាការ.ពុ.ល.រថយន្ដ រាល់ពេលធ្វើដំណើរម្ដងៗ ដោយសារតែវាជាផ្លូវកាច់កុងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ផ្លូវនេះមានឈ្មោះហៅថា Pamir Plateau Sky road ឬផ្លូវបុរាណ Panlong ខណៈវាបានបើកជាផ្លូវការកាលពីខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ភ្នំ Kunlun សម្រាប់កសិករក្នុងតំបន់ ប៉ុន្តែភ្លាមៗ បានក្លាយជាកន្លែងទាក់ទាញទេសចរណ៍ សម្រាប់អ្នកចូលចិត្តបើកបរ ដែលចង់សាកល្បងជំនាញនៃការបើកបរ.របស់ពួកគេ។ ហើយប្រសិនបើយើងមើលពីលើអាកាស នឹងឃើញថា វាហាក់បីដូចជាសត្វពស់ពណ៌ប្រផេះដ៏ធំមួយក្បាល កំពុងវារអីចឹង។

យ៉ាងណាមិញ នៅចំណុចខ្ពស់បំផុតរបស់វា គឺមានចំនួន៤,២៦៩ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ។ ហើយវាមានការលំបាកជាពិសេសក្នុងការបន្ធូរបន្ថយល្បឿន នៅពេលដែលផ្លូវសើម ឬគ្របដណ្តប់ដោយព្រិល ប៉ុន្តែសូម្បីតែក្នុងស្ថានភាពស្ងួតក៏ដោយ ការប្រុងប្រយ័ត្នខ្លាំងគឺត្រូវបានទាមទារផងដែរ៕

ប្រភព: Odditycentral

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/49/494faf96a87778717c266b2280e278d9d1dc33be.png

ព្រះរាជសារ ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទានជូនជនរួមជាតិ បញ្ជាក់អំពីមនោសញ្ចេតនាជាសកលក្នុងឱកាសនៃទិវាគុណអ្នកម្តាយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥

 ០៨-ឧសភា-២០២៥ 
 ១ល្ងាច · ២១ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T