ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ ដោយប្រកាសរកអ្នកមានជំនាញ ឱ្យជួយដោះស្រាយបញ្ហាចេញស្នឹម រូបសំណាកព្រះថោងនាងនាគ ដែលទើបដាក់ឱ្យដំណើរការកាលពីពេលកន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឯកឧត្តម គួច ចំរើន បានសរសេរដូច្នេះថា៖ ប្រិយមិត្តណា មានជំនាញ មានបទពិសោធន៍ ព្រះបាទព្រះថោង ធ្វើពីស្ពាន់ ចាក់បេតុងខាងក្នុង ពេលត្រូវខ្យល់សមុទ្រ ចេញស្នឹមដូចនេះ ។ តើមានវិធីបែបណា ដើម្បីការពារ ទប់ទល់អោយបានល្អ មិនចេញស្នឹម។ សូមជួយផ្ដល់យោបល់ !
គួរឱ្យដឹងដែរថា រូបសំណាកព្រះថោងនាងនាគ មានកម្ពស់ ២១ ម៉ែត្រ នៅលើជើងទម្រកម្ពស់ ៦,៣៤ ម៉ែត្រ គឺជារូបសំណាកដ៏ធំបំផុតក្នុងប្រទេសកម្ពុជា។ រូបសំណាកនេះ ត្រូវបានកសាងរួចរាល់ និងដាក់ឱ្យដំណើរការ នៅលើទឹកដី នៃខេត្តព្រះសីហនុ ដែលបានទាក់ទាញនូវចំណាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអញ្ជើញ មកទស្សនា និងថតផ្តិតយករូបភាពយ៉ាងច្រើនកុះករនាពេលបច្ចុប្បន្ន៕