យល់ដឹង៖ ពិធីបុណ្យ Mid-Autumn Festival ឬបុណ្យ ពាក់កណ្តាលសរទរដូវ ឬហៅម្យ៉ាងទៀតថា បុណ្យបង្ហោះគោម ឬ បុណ្យសែនព្រះខែ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ១៥ នៃខែទី ៨ តាមប្រតិទិនចិន ដែលថ្ងៃនោះត្រូវនឹងថ្ងៃទី ១០ ខែកញ្ញា ជារៀងរាល់ឆ្នាំ។ ហើយវាជាបុណ្យប្រពៃណីចិន ជះឥទ្ធិពលមកដល់ប្រទេសជាច្រើន ដូចជា ជប៉ុន (បុណ្យ Tsukimi ) កូរ៉េ (បុណ្យ Chuseok) វៀតណាម (បុណ្យ Tết Trung Thu) អាស៊ីបូពា៌ និងអាស៊ីអាគ្នេយ៍ជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមូលហេតុដែលគេ ប្រារព្ធធ្វើពិធីនេះ គឺដើម្បីអបអរថ្ងៃឈប់សម្រាក ជួបជុំក្រុមគ្រួសារ និងមិត្តភក្តិ បានមកជួបជុំគ្នាក្នុងពិធីបុណ្យនានា ដូចជា ធ្វើនំព្រះខែ បង្ហោះគោម និងមើលព្រះច័ន្ទជាដើម។
ប៉ុន្តែខណៈពេលដែលយើងមិនមែនជាមនុស្ស ដែលនិយមធ្វើពិធីបុណ្យនេះប្រចាំឆ្នាំទេ តែងតែឆ្ងល់ហើយថា តើ Mid-Autumn មានន័យដូចម្ដេច? តើវាចាប់ផ្ដើមដោយរបៀបណា? ហើយហេតុអ្វីបានជាយើងប្រារព្ធវា?
ពិតណាស់ ដើម្បីឆ្លើយសំណួររបស់អ្នក អំពីថ្ងៃបុណ្យនេះ អ្នកគួរតែយល់ផងដែរថា វាជាប្រពៃណីដែលត្រូវគោរពតាមពេលវេលានៃពិធីបុណ្យ ហើយក៏ជាប្រវត្តិសាស្រ្ត និងមានរឿងព្រេងរបស់វាផងដែរ។ ដូច្នេះចូរអាននិងស្វែងយល់នូវចំណុចខាងក្រោម៖
១.ប្រភពដើម
ទោះបីជាប្រភពដើមពិតនៃពិធីបុណ្យសែនព្រះខែនេះ មិនត្រូវបានគេដឹងច្បាស់ក៏ដោយ ក៏កំណត់ត្រាប្រវត្តិសាស្ត្របង្ហាញថា ការអនុវត្តការថ្វាយការបួងសួងដល់ព្រះច័ន្ទបានចាប់ផ្តើមជាង ៣,០០០ ឆ្នាំមុននៅក្នុងរាជវង្ស Shang (គ.ស ១៦០០-១០៤៦ មុនគ.ស)។ ប៉ុន្តែ ពិធីបុណ្យនេះគ្រាន់តែជាការប្រារព្ធជាផ្លូវការនៅក្នុងប្រទេសចិនក្នុងកំឡុងរាជវង្សថាង (៦១៨-៩០៧ នៃគ.ស) ប៉ុណ្ណោះ។ នៅពេលដែលអធិរាជបុរាណនៃប្រទេសចិននឹងរៀបចំពិធីជប់លៀង ថ្វាយព្រះអាទិទេព និងព្រះច័ន្ទក្នុងការប្រារព្ធពិធីឆ្លងឆ្នាំ។ បន្ទាប់ពីរាជវង្សថាង ពិធីបុណ្យនេះក៏បានក្លាយជាពេលវេលានៃឆ្នាំសម្រាប់អធិរាជដើម្បីផ្តល់រង្វាន់ដល់មន្ត្រីរបស់ទ្រង់សម្រាប់ការខិតខំប្រឹងប្រែង និងការរួមចំណែករបស់ពួកគេ។ យូរៗទៅ វាបានវិវត្តទៅជាពិធីបុណ្យនៃទំនៀមទម្លាប់ជាច្រើនដូចជា ដើម្បីថ្លែងអំណរគុណដល់ព្រះច័ន្ទ បួងសួងសុំសំណាងល្អ សុំលាភសំណាងនិងការមានកូន ព្រមទាំងជួបជុំក្រុមគ្រួសារដើម្បីអបអរ និងមើលព្រះច័ន្ទពេញវង់ផងដែរ។
២.ទាក់ទងនឹងរឿងព្រេង
មានច្រើនកំណែនៃទេវកថា និងរឿងនៅពីក្រោយពិធីបុណ្យពាក់កណ្តាលសរទរដូវ។ ប៉ុន្តែភាពល្បីល្បាញបំផុតគឺនិយាយអំពីវីរបុរសបាញ់ព្រួញម្នាក់ឈ្មោះ Hou Yi និងប្រពន្ធរបស់គាត់ឈ្មោះ Chang'e។ តាមរឿងព្រេងនិទាន Hou Yi បានទទួលរង្វាន់អមតៈ បន្ទាប់ពីបានបាញ់ទម្លាក់ព្រះអាទិត្យប្រាំបួនក្នុងចំនោមព្រះអាទិត្យទាំងដប់ ដែលបានបំផ្លាញទឹកដីដោយគ្រោះរាំងស្ងួត និងគ្រោះមហន្តរាយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលកូនជាងរបស់ Hou Yi ឈ្មោះ Feng Meng ព្យាយាមលួចថ្នាំ elixir ពេលនោះ Chang'e បានបញ្ឈប់គេដោយផឹក elixir ដោយខ្លួនឯង។ បន្ទាប់ពីធ្វើបែបនេះ នាងបានក្លាយជាមានជីវិតអមតៈ ហើយហោះទៅកាន់ឋានព្រះច័ន្ទបាត់ ចោលស្វាមីជាទីស្រលាញ់របស់នាង។ បន្ទាប់ពីបានដឹងពីអ្វីដែលបានកើតឡើងចំពោះ Chang'e នោះ Hou Yi ក៏បានរៀបចំពិធីជប់លៀងនៅថ្ងៃនេះ ជារៀងរាល់ឆ្នាំ នៅពេលដែលព្រះច័ន្ទត្រូវបានគេជឿថាជាថ្ងៃពេញបូណ៌មី ដោយសង្ឃឹមថានឹងបានឃើញស្រមោលរបស់ភរិយាគាត់។
៣.ការបង្ហោះចង្កៀងគោម
គឺពិតជាប្រពៃណីមួយ ក្នុងចំណោមប្រពៃណីចំណាស់បំផុតនៃពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះនេះ។ រាប់ពាន់ឆ្នាំមកនេះ ប្រជាជនក្នុងសហគមន៍នឹងមកជួបជុំគ្នាក្នុងអំឡុងថ្ងៃវិស្សមកាល ដើម្បីសរសេរពាក្យជូនពរនៅលើគោមហើយបង្ហោះអណ្តែតឡើងលើមេឃ ដើម្បីសង្ឃឹមថាឲ្យទេពធីតានៃព្រះច័ន្ទ Chang'e នាងនឹងប្រទានពរ។
៤.ការមើលព្រះច័ន្ទ
ជារៀងរាល់ឆ្នាំ មានថ្ងៃសំខាន់ចំនួនបី ដើម្បីមើលព្រះច័ន្ទក្នុងចំណោមប្រជាជនក្នុងសហគមន៍ចិន។ ទីមួយ នៅមុនថ្ងៃបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះ នៅពេលដែលយើងស្វាគមន៍ព្រះច័ន្ទ។ ទីពីរ នៅថ្ងៃនៃពិធីបុណ្យដើម្បីអបអរនិងមើលព្រះច័ន្ទ ហើយនៅថ្ងៃបន្ទាប់ដើម្បីជូនដំណើរព្រះច័ន្ទ។ ពិធីប្រចាំឆ្នាំនេះ គឺជាប្រពៃណីដ៏ពេញនិយមដែលនៅតែមាននៅក្នុងទីក្រុងទំនើបរបស់យើង ហើយជារៀងរាល់ឆ្នាំ ក្រុមគ្រួសារ មិត្តភក្តិ និងគូស្នេហ៍បាននាំគ្នាទៅកន្លែងដ៏ល្អបំផុតនៅក្នុងទីក្រុងដើម្បីគយគន់ព្រះច័ន្ទដ៏ស្រស់ស្អាត។
៥.អត្ថន័យនំព្រះខែ
នំព្រះខែត្រូវបានគេនិយាយថា មានប្រភពមកពីបដិវត្តរាជវង្ស Yuan (១២៧១-១៣៦៨ AD) ជាមធ្យោបាយមួយដើម្បីបញ្ជូនសារសម្ងាត់ដែលលាក់ក្នុងនំនោះ។ បច្ចុប្បន្ននេះ នំសែនព្រះខែតំណាងឲ្យភាពរួបរួមគ្នា និងភាពសុខដុមរមនា ហើយជារៀងរាល់ឆ្នាំយើងឃើញ ហាង និងភោជនីយដ្ឋាននានាដាក់លក់នំព្រះខែគ្រប់ប្រភេទ។ តាមពិតទៅ មានរសជាតិច្រើនលើសលប់ណាស់សម្រាប់យើងជ្រើសរើសយកមកប្រើក្នុងថ្ងៃនេះ។ តែយ៉ាងណា មិញ ប្រពៃណីភាគច្រើនត្រូវបានគេធ្វើនំឡើង ដោយប្រើម្សៅគ្រាប់ឈូកជាមួយនឹងស៊ុតលឿង និងអំបិល។ នំព្រះខែជាធម្មតាត្រូវបានគេបរិភោគជាចំណិតតូចៗជាមួយក្រុមគ្រួសារ ឬមិត្តភក្តិក្នុងកំឡុងពេលយប់នៃពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះ ដែលជារឿយៗត្រូវបាន គេពិសារលាយជាមួយតែ ឬស្រា ជាដើម។
ជាមួយគ្នានេះផងដែរ នៅអំឡុងពេលគេធ្វើពិធីរួចរាល់ ក៏តែងតែមានពិធីជប់លៀង ដោយអ្នកខ្លះគេក៏ជួបជុំពិសារស្រាប្រពៃណីចិន Osmanthus ឬក៏មានអ្នកខ្លះ ពិសារតែធម្មតា ក៏មានដែរ៕
ប្រភព៖ timeout