ចង់ឱ្យខ្លួនឯងរឹងមាំជាងមុន ត្រូវចេះផ្លាស់ប្តូរចំណុចទាំងនេះ

//s9.kh1.co/c2/c2bb79f6f7a30122d4e493d190106c225d24df2d.jpg
ជីវិត

 ០៩-ឧសភា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

ប្រសិនបើអ្នកចង់ឱ្យខ្លួនឯង ក្លាយទៅជាមនុស្សម្នាក់ដែលមានភាពរឹងមាំជាងមុន អ្នកត្រូវចេះផ្លាស់ប្តូរនូវចំណុចទាំងអស់នេះជាមុនសិន។

យល់ដឹង៖ មនុស្សយើងម្នាក់ៗទាល់តែមានការផ្លាស់ប្តូរខ្លះ ទើបជីវិតមានការរីកចម្រើនទៅមុខ បើនៅតែមួយកន្លែងដោយគ្មានការផ្លាស់ប្តូរ គឺច្បាស់ជាគ្មានថ្ងៃដែលជីវិតនឹងទទួលបានរីកចម្រើន និងល្អប្រសើរឡើយ អញ្ចឹងហើយ ត្រូវរៀនចេះផ្លាស់ប្តូរខ្លួនឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ប្រសិនបើអ្នកចង់ឱ្យខ្លួនឯងក្លាយទៅជាមនុស្សម្នាក់ ដែលមានភាពរឹងមាំជាងមុន មិនងាយនឹងបាក់ស្បាតជាមួយអ្វីដែលកើតមានឡើងក្នុងជីវិត អ្នកត្រូវចេះផ្លាស់ប្តូរខ្លួនឯងជាមួយនឹងចំណុចមួយចំនួន​ ដូចដែលបានរៀបរាប់នៅខាងក្រោមនេះជាមុនសិន ទើបអ្នកអាចរឹងមាំជាងមុនបាន។

ចង់ឱ្យខ្លួនឯងរឹងមាំជាងមុន ត្រូវចេះផ្លាស់ប្តូរចំណុចទាំងនេះ៖

១. ផ្លាស់ប្តូរមនុស្សក្បែរខ្លួន

រូបតំណាង
រូបតំណាង

ការនៅក្បែរនឹងមនុស្សមួយចំនួន អាចធ្វើឱ្យជីវិតរបស់អ្នកមិនអាចទៅណារួច ព្រោះថាមនុស្សមួយចំនួនពិតជាមានឥទ្ធិពលអាក្រក់ មកលើជីវិតរបស់អ្នករាល់គ្នាខ្លាំងណាស់ ដូច្នេះបើចង់ក្លាយខ្លួនជាមនុស្សមានភាពរឹងមាំ អ្នកត្រូវរៀនចេះផ្លាស់ប្តូរមនុស្សជុំវិញខ្លួនចេញខ្លះ ហើយនៅជាមួយតែមនុស្សដែលតែងតែលើកទឹកចិត្តនិងជឿជាក់លើអ្នក ទើបអ្នកអាចរឹងមាំបាន។

២. ផ្លាស់ប្តូរទម្លាប់

រូបតំណាង
រូបតំណាង

ទម្លាប់ក៏ជាអ្វីដែលធ្វើឱ្យជីវិតរបស់អ្នករាល់គ្នា ក្លាយទៅជាមនុស្សទន់ជ្រាយបានដែរ ដូចជាចូលចិត្តពឹងពាក់លើគេ និងគិតច្រើនជាដើម ប្រសិនបើអ្នកអាចផ្លាស់ប្តូរដូចជាទម្លាប់ទាំងអស់នេះបាន អ្នកនឹងក្លាយទៅជាមនុស្សឯករាជ្យ ធ្វើអ្វីក៏អាចជួយខ្លួនឯងបានដោយមិនចាំបាច់ពឹងអ្នកដទៃ នោះហើយដែលអ្នកអាចក្លាយទៅជាមនុស្សរឹងមាំបាន។

៣. ផ្លាស់ប្តូរការគិត

រូបតំណាង
រូបតំណាង

ជឿទេ ថាអ្នករាល់គ្នាគិតអ្វី លទ្ធផលវាក៏ចេញមកដូចដែលអ្នកគិត អញ្ចឹងហើយ បើអ្នកគិតតែរឿងអវិជ្ជមាន ខ្វល់ខ្វាយ និងគិតថាខ្លួនមិនល្អចេះ មិនល្អចុះ អ្នកនឹងបាក់ស្បាតដោយសារតែការគិតបែបនេះចំពោះខ្លួនឯង ដូច្នេះអ្នកគួរតែកែទម្លាប់ការគិតរបស់ខ្លួនឯងចេញ ដោយជំនួសដោយការគិតតែរឿងល្អៗ ជាពិសេសគិតល្អចំពោះខ្លួនឯងឱ្យបានច្រើន នោះអ្នកនឹងជឿជាក់ ហើយរឹងមាំដោយខ្លួនឯង។

៤. ផ្លាស់ប្តូរអត្តចរិត

រូបតំណាង
រូបតំណាង

ចង់ក្លាយជាមនុស្សរឹងមាំជាងមុន អ្នករាល់ត្រូវចេះផ្លាស់ប្តូរអត្តចរិតរបស់ខ្លួនឯងចេញជាមុនសិន ដូចជាពេលដែលពិបាកចិត្ត ឬរាល់ពេលដែលជួបនូវបញ្ហា អ្នកចូលចិត្តរត់គេចជាដើម ដែលជាហេតុធ្វើឱ្យអ្នកមិនហ៊ានប្រឈមមុខទៅនឹងបញ្ហាទាំងនោះ ហើយការដែលរត់គេច គឺធ្វើឱ្យអ្នកមិនអាចមានភាពរឹងមាំ គឺមានតែធ្វើឱ្យអ្នកកាន់តែទន់ជ្រាយជាងមុនតែប៉ុណ្ណោះ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T