វិធី៣យ៉ាង មនុស្សស្រីឆ្លាតតែងធ្វើដើម្បីចងចិត្តប្តី

//s9.kh1.co/d0/d0755053d3cbdebfac5195a78efe4a030c31a2af.jpg
ជីវិត

 ២២-ធ្នូ-២០២២ ១០ព្រឹក · មួយឆ្នាំមុន

វិធីសាស្ត្រទាំង៣យ៉ាងនេះ ដែលមនុស្សស្រីឆ្លាតតែងតែធ្វើដើម្បីចងចិត្តប្តីមិនឱ្យងាករេទៅណា ដូច្នេះមនុស្សស្រីជាប្រពន្ធអាចយកវិធីសាស្ត្រនេះប្រើការបាន។

យល់ដឹង៖ មនុស្សស្រីជាប្រពន្ធគ្រប់រូបត្រូវដឹងថា ក្រោយពេលដែលរៀបការហើយ មិនថាគេស្រលាញ់អ្នកខ្លាំងយ៉ាងណាទេ គេក៏នៅតែអាចមានចិត្តប្រែប្រួលបានដែរ បែបនេះហើយ ត្រូវចេះមានវិធានការក្នុងការការពារទុកជាមុន ដើម្បីកុំឱ្យប្តីប្រែប្រួលចិត្តទាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ មនុស្សស្រីគ្រប់រូបគួរតែមានភាពវៃឆ្លាត ក្នុងការចងចិត្តប្តីកុំឱ្យងាករេទៅរកស្រីក្រៅ ដោយគួរតែប្រើវិធីសាស្ត្រមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ធានាថាប្តីអ្នកនឹងស្រលាញ់មិនប្រែប្រួលទៅណាឡើយ ហើយថែមទាំងស្រលាញ់អ្នកខ្លាំងជាងមុនទ្វេដងទៀតផង។

វិធី៣យ៉ាង ដែលមនុស្សស្រីឆ្លាតតែងធ្វើដើម្បីចងចិត្តប្តី៖

១. ពូកែធ្វើម្ហូប

រូបតំណាង
រូបតំណាង

អ្វីដែលមនុស្សស្រីឆ្លាតតែងតែធ្វើដើម្បីចងចិត្តប្តីមិនឱ្យទៅណា គឺមនុស្សស្រីជាប្រពន្ធតែងតែធ្វើខ្លួនជាប្រពន្ធដ៏ល្អម្នាក់ ជាពិសេសពូកែធ្វើម្ហូបឆ្ងាញ់ ហើយការដែលប្រពន្ធពូកែធ្វើម្ហូបបែបនេះ គឺគ្មានប្តីណាដែលមិនចង់បាយផ្ទះនោះទេ ចេញពីធ្វើការច្បាស់ជាតម្រង់មកផ្ទះជាក់ជាមិនខាន ដោយវាជាអ្វីដែលមនុស្សស្រីជាប្រពន្ធគួរតែធ្វើ ដើម្បីចងចិត្តប្តី។

២. ពូកែរកលុយ

រូបតំណាង
រូបតំណាង

ជាការពិត មនុស្សស្រីជាប្រពន្ធនៅពេលដែលពូកែរកលុយដោយខ្លួនឯង គឺគ្មានប្តីណាងាយប្រែប្រួលចិត្តចំពោះឡើយ ផ្ទុយទៅវិញមានតែគោរព និងកោតសរសើរចំពោះប្រពន្ធជាខ្លាំង ព្រោះថាការដែលបានប្រពន្ធពូកែរកលុយ តែងតែធ្វើឱ្យជីវិតប្តីកាន់តែមានភាពរុងរឿង និងមានមុខមាត់ក្នុងសង្គម ដោយសារតែបានប្រពន្ធពូកែបែបនេះ។

៣. ពូកែយល់ចិត្ត

រូបតំណាង
រូបតំណាង

មនុស្សស្រីជាប្រពន្ធត្រូវដឹងថា ការដែលប្តីចេះមានស្រីក្រៅ វាក៏អាចមកពីការដែលអ្នកមិនចេះយល់ចិត្តប្តីដែរ ទើបធ្វើឱ្យប្តីអ្នក ចេញទៅរកអ្នកយល់ចិត្ត អញ្ចឹងហើយ ដើម្បីចងចិត្តប្តីមិនឱ្យទៅរកអ្នកយល់ចិត្តនៅឯណា អ្នកត្រូវធ្វើជាប្រពន្ធម្នាក់ដែលពូកែយល់ចិត្តប្តី នោះប្តីអ្នកនឹងស្រលាញ់ស្ម័គ្រស្មោះជាមួយអ្នកតែម្នាក់គត់៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T