វិធីធ្វើឱ្យប្តីចេះប្រច័ណ្ឌ និងស្រលាញ់អ្នកកាន់តែខ្លាំង

//s9.kh1.co/43/430ed5b55c1325613c344eb8b8e42d3ba7cf6f3b.jpg
ជីវិត

 ០៨-ឧសភា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

មិនស្រួលចិត្តប៉ុន្មានទេ សម្រាប់មនុស្សស្រីជាប្រពន្ធ ដែលមានប្តីមិនចេះប្រច័ណ្ឌ ដូច្នេះវិធីទាំងនេះ អាចធ្វើឱ្យប្តីអ្នកចេះប្រច័ណ្ឌ និងស្រលាញ់អ្នកជាងមុន។

យល់ដឹង៖ សម្រាប់មនុស្សស្រី ការដែលបានប្តីមិនចេះប្រច័ណ្ឌ មិនចេះហួងហែង ​ វាក៏ជារឿងមួយដែលធ្វើឱ្យមនុស្សស្រីដេកគិតច្រើនបានដែរ ព្រោះមនុស្សស្រីជាប្រពន្ធយល់ថា ការដែលប្តីមិនប្រច័ណ្ឌ​ មិនចេះហួងហែងគឺមកពីប្តីមិនស្រលាញ់ខ្លួន ហើយក៏មិនខ្លាចនឹងបាត់បង់ ទើបមិនចេះប្រច័ណ្ឌបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ មនុស្សស្រីដែលជាប្រពន្ធគ្រប់រូប ប្រសិនជាចង់ធ្វើឱ្យប្តីអ្នកចេះប្រច័ណ្ឌ និងកាន់តែស្រលាញ់អ្នកជាងមុន ប្រពន្ធគ្រប់រូបគួរតែធ្វើតាមវិធីសាស្ត្រមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ប្តីរបស់អ្នកគេច្បាស់ជាចេះមានចិត្តប្រច័ណ្ឌអ្នកជាក់ជាមិនខាន។

វិធីធ្វើឱ្យប្តីចេះប្រច័ណ្ឌ និងស្រលាញ់អ្នកកាន់តែខ្លាំង៖

១. ធ្វើខ្លួនឱ្យស្អាត

រូបតំណាង
រូបតំណាង

ជាមនុស្សស្រី ទោះរៀបការមានកូនហើយក៏ដោយ ក៏កុំភ្លេចតែងខ្លួនឱ្យបានស្រស់ស្អាត ព្រោះវាបានធ្វើឱ្យជីវិតគូរបស់អ្នកកាន់តែស្រស់ស្រាយ និងមានភាពជឿជាក់លើខ្លួនឯង ជាងនេះទៅទៀត បើចង់ឱ្យប្តីចេះប្រច័ណ្ឌ និងកាន់តែស្រលាញ់ខ្លាំងជាងមុនទ្វេដង មនុស្សស្រីជាប្រពន្ធត្រូវតែធ្វើខ្លួនឱ្យស្អាត ទើបប្តីចេះខ្វល់ខ្វាយ និងខ្លាចបាត់បង់។

២. សរសើរប្តីអ្នកដទៃ

រូបតំណាង
រូបតំណាង

បើទោះបីជាដឹងថា ការសរសើរប្តីអ្នកដទៃ វាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ប្តីខ្លួនឯងក៏ដោយ តែបើប្តីអ្នកតែងតែព្រងើយកន្តើយ ធ្វើឱ្យអ្នកដេកគិតច្រើនថាប្តីមិនស្រលាញ់ អ្នកគួរតែរៀននិយាយសរសើរពីប្តីអ្នកដទៃខ្លះ ដើម្បីឱ្យប្តីអ្នកភ្ញាក់ខ្លួនចេះខ្វល់ខ្វាយជាមួយអ្នក បើមិនអញ្ចឹងទេ អ្នកនឹងនៅតែគិតច្រើន ហើយលួចតូចចិត្តតែម្នាក់ឯង។

៣. ធ្វើខ្លួនឱ្យរវល់

រូបតំណាង
រូបតំណាង

ប្រពន្ធគ្រប់រូប ប្រសិនបើអ្នកធ្វើខ្លួនឱ្យទំនេរ មួយថ្ងៃទៅមួយថ្ងៃ គិតតែពីយាមប្តីស្ទើរតែគ្រប់ពេលនោះ ប្តីអ្នកគ្មានថ្ងៃចេះប្រច័ណ្ឌ ឬខ្លាចបាត់បង់អ្នកឡើយ ផ្ទុយទៅវិញ មានតែធ្វើឱ្យប្តីអ្នកធុញទ្រាន់ជាមួយអ្នក ដូច្នេះបើចង់ឱ្យប្តីចេះប្រច័ណ្ឌ និងស្រលាញ់ជាងមុន អ្នកត្រូវធ្វើខ្លួនឱ្យរវល់ ប្តីអ្នកគេនឹងចាប់ផ្តើម ចេះស្រលាញ់អ្នកជាក់ជាមិនខាន។

៤. កុំសូវហួងហែងច្រើន

រូបតំណាង
រូបតំណាង

មនុស្សស្រីជាប្រពន្ធត្រូវដឹង បើអ្នកកាន់តែហួងហែងច្រើន ប្តីអ្នកកាន់តែមិនចង់នៅក្បែរ ហេតុនេះហើយ មនុស្សស្រីជាប្រពន្ធប្រសិនចង់ឱ្យប្តីចេះប្រច័ណ្ឌ និងខ្លាចបាត់បង់អ្នកដូចដែលអ្នកខ្លាចបាត់បង់ប្តី អ្នកមិនត្រូវហួងហែងប្តីច្រើនពេកនោះទេ បណ្តោយឱ្យប្តីធ្វើអ្វីដែលគេចង់ធ្វើមួយរយៈ ដោយអ្នកកុំខ្វល់ជាមួយ ប្តីអ្នកច្បាស់ជាចាប់ផ្តើមភ័យខ្លួន៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T