យល់ដឹង៖ ការរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធ វាមិនងាយស្រួល ដូចជាកាលនៅជីវិតជាសង្សារនឹងគ្នានោះទេ ព្រោះវាតម្រូវឱ្យម្នាក់ៗ មានការអត់ធ្មត់ខ្លាំងជាងមុន នៅពេលដែលមានការឈ្លោះប្រកែកគ្នាម្តងៗ មិនមែនខឹង ឈ្លោះគ្នា ចង់បែកគ្នាស្រួលៗបាននោះទេ។
ដូច្នេះហើយ សម្រាប់មនុស្សពីរនាក់ដែលជាប្តីប្រពន្ធនឹងគ្នា បើមិនចង់ឱ្យកើតមានការបែកបាក់គ្នាទេនោះ ដាក់ខាតកុំធ្វើរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ រាល់ពេលដែលឈ្លោះប្រកែកគ្នាឱ្យសោះ ព្រោះវាអាចជារឿងដែលធ្វើឱ្យប្តីប្រពន្ធបែកបាក់គ្នា ដោយគ្មានថ្ងៃត្រលប់មកត្រូវរ៉ូវគ្នាវិញបាន។
ពេលឈ្លោះគ្នា ប្តីប្រពន្ធហាមធ្វើរឿងទាំងនេះជាដាច់ខាត៖
១. ហាមលើកកំហុសចាស់ឡើងមក

ប្តីប្រពន្ធណាដែលថាមិនធ្លាប់មានបញ្ហា ឬឈ្លោះប្រកែកគ្នានោះ គ្រាន់តែគេមិនធ្វើឱ្យបញ្ហាដែលកើតមានឡើង កាន់តែធំទៅ ទើបគេឆាប់ត្រូវរ៉ូវគ្នាវិញ ដូច្នេះបើមិនចង់ឱ្យការឈ្លោះប្រកែកគ្នារវាងប្តីប្រពន្ធ ឈានដល់ការបែកបាក់គ្នាទេនោះ រាល់ពេលដែលឈ្លោះគ្នា មិនថាប្តីឬប្រពន្ធ ដាច់ខាតមិនត្រូវលើកកំហុសចាស់ឡើងមកដដែលៗនោះទេ ធ ព្រោះការលើកកំហុសចាស់ឡើងមក ដូចយកសាំងចាក់លើភ្លើងដែលកំពុងឆេះអញ្ចឹង។
២. ហាមដេកបែកបន្ទប់គ្នា

ប្តីប្រពន្ធអាចឈ្លោះគ្នា អាចខឹងគ្នាបាន តែដាច់ខាតមិនត្រូវដេកបែកបន្ទប់គ្នាជាដាច់ខាត ព្រោះថាយប់ឡើង ជាពេលវេលាដ៏ល្អដែលប្តីប្រពន្ធអាចផ្សះផ្សាររវាងគ្នាបាន តែបើម្នាក់ៗនៅខឹងគ្នា ហើយដេកបែកបន្ទប់គ្នាទៀត គឺមានតែធ្វើឱ្យបញ្ហាដោះស្រាយមិនបាន ដូច្នេះពេលឈ្លោះគ្នា ប្តីប្រពន្ធកុំធ្វើចិត្តខ្លាំង ដើរចេញពីបន្ទប់ឱ្យសោះ បើមិនចង់ឱ្យឆាប់បែកបាក់គ្នា។
៣. ហាមនិយាយពាក្យថា«លែង»គ្នា

ជីវិតគូណា ដែលថាមិនចេះឈ្លោះប្រកែកគ្នានោះ ហើយការឈ្លោះប្រកែកគ្នារវាងប្តីប្រពន្ធ វាក្លាយទៅជារឿងធម្មតាទៅហើយសម្រាបជីវិតគូ ដែលតម្រូវឱ្យប្តីប្រពន្ធ ចេះរួបរួមដោះស្រាយបញ្ហាដែលកើតមានក្នុងជីវិតគូ មិនមែនរាល់ពេលឈ្លោះគ្នាម្តងៗ អាងតែនិយាយពាក្យលែងលះដាក់គ្នានោះទេ ព្រោះនៅពេលដែលឈ្លោះគ្នា ម្នាក់ៗសុទ្ធតែចង់ឈ្នះរៀងខ្លួន ហើយបើនិយាយពាក្យនេះចេញមកទៀត គឺច្បាស់ជាធ្វើឱ្យប្តីប្រពន្ធ បែកបាក់គ្នាបានដោយងាយ៕