ប្តីគំរូ តែងមានទំនួលខុសត្រូវក្នុងរឿងទាំងនេះ ពេលមានប្រពន្ធកូន

//s9.kh1.co/7c/7c910fd176d8adfef703ab49a02cb76eaf43535f.jpg
ជីវិត

 ០៣-ឧសភា-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

មនុស្សប្រុសដែលជាប្តីគំរូ គេតែងតែមានទំនួលខុសត្រូវខ្ពស់នៅក្នុងរឿងទាំងអស់នេះ នៅពេលដែលពួកគេមានប្រពន្ធកូន។

យល់ដឹង៖ អាចក្លាយជាប្តីល្អ និងជាប្តីគំរូម្នាក់ មិនមែនមានត្រឹមតែភាពស្មោះត្រង់ និងក្តីស្រលាញ់ចំពោះប្រពន្ធនោះទេ តែជាប្តីនិងជាឪពុកម្នាក់ ដែលមានទំនួលខុសត្រូវខ្ពស់ចំពោះប្រពន្ធកូន មិនអាត្មានិយមគិតតែពីសេចក្តីសុខខ្លួនឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះ ប្តីគំរូកម្ររកបាន តែងតែជាប្តីម្នាក់ដែលមានទំនួលខុសត្រូវខ្ពស់ ក្នុងរឿងមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ នៅពេលដែលពួកគេមានប្រពន្ធកូន ព្រោះវាជាកាត្វកិច្ចសម្រាប់មនុស្សប្រុសជាប្តី ជាឪពុក និងជាមេគ្រួសារមួយរូបផងដែរ។

ប្តីគំរូ តែងមានទំនូលខុសត្រូវក្នុងរឿងទាំងនេះ ពេលមានប្រពន្ធកូន៖

១.​ ស្រលាញ់ការពារ

រូបតំណាង
រូបតំណាង

អាចក្លាយជាប្តីគំរូម្នាក់បាន គឺត្រូវតែជាប្តីមួយរូបដែលតែងតែស្រលាញ់ និងការពារប្រពន្ធកូន មិនឱ្យអ្នកណាមកធ្វើបាបទាំងផ្លូវចិត្តនិងផ្លូវកាយបាន ទើបនោះជាប្តីគំរូដែលកម្រនឹងរកបានពិតប្រាកដមែន ព្រោះថាទីបង្អែកសម្រាប់ប្រពន្ធកូនគឺជាប្តីនេះឯង បើប្តីមិនស្រលាញ់និងការពារទៀត ប្រពន្ធកូនច្បាស់ជារស់នៅរងទុក្ខ។២. អាចឱ្យប្រពន្ធកូនរស់នៅបានសុខស្រួល

រូបតំណាង
រូបតំណាង

ប្តីគំរូកម្ររកបាន តែងតែមានទំនួលខុសត្រូវខ្ពស់ ក្នុងការមើលថែប្រពន្ធកូនឱ្យរស់នៅបានសុខស្រួល ដោយមិនចាំបាច់ឱ្យប្រពន្ធកូនត្រូវមកលំបាកវេទនា ហេតុដូចនេះ ធ្វើជាមេគ្រួសារគេក៏មិនងាយស្រួលប៉ុន្មានដែរ ប៉ុន្តែសម្រាប់ប្តីល្អ វាជាភារកិច្ចស្រាប់ទៅហើយ ដែលមនុស្សប្រុសជាប្តីត្រូវបំពេញសម្រាប់ប្រពន្ធកូនខ្លួន។

៣. មិនធ្វើបាបផ្លូវចិត្តប្រពន្ធកូន

រូបតំណាង
រូបតំណាង

ប្តីដែលមានទំនួលខុសត្រូវចំពោះប្រពន្ធកូនខ្លួនឯងពិតមែន គឺមិនធ្វើបាបផ្លូវចិត្តប្រពន្ធកូនខ្លួន ឱ្យមកពិបាកចិត្តដោយសារតែខ្លួនពួកគេនោះទេ អញ្ចឹងហើយ ប្តីដែលអាចជាប្តីគំរូម្នាក់បាន ទាល់តែជាប្តីម្នាក់ ដែលមិនចេះធ្វើបាបផ្លូវចិត្តប្រពន្ធកូនដែលនៅផ្ទះ ហើយមិនគិតតែពីក្តីសុខខ្លួនឯងជាចម្បងនោះទេ ព្រោះថាប្រពន្ធកូនអាចមានក្តីសុខបានឬអត់ គឺអាស្រ័យទៅលើប្តីដែលជាមេគ្រួសារនេះហើយ។

៤. គិតពីក្តីសុខប្រពន្ធកូនជាចម្បង

រូបតំណាង
រូបតំណាង

សម្រាប់មនុស្សប្រុសជាប្តីដែលពិតជាស្រលាញ់ប្រពន្ធកូន គេតែងតែមានទំនួលខុសត្រូវជានិច្ច ក្នុងការផ្តល់នូវសេចក្តីសុខឱ្យប្រពន្ធកូន ព្រោះសេចក្តីសុខរបស់ប្រពន្ធកូន ជាសេចក្តីសុខរបស់មនុស្សប្រុសដែលជាប្តីគំរូ ដូច្នេះបើចង់ក្លាយជាប្តីគំរូម្នាក់ មនុស្សប្រុសត្រូវចេះគិតពីក្តីសុខរបស់ប្រពន្ធកូនជាចម្បង កុំគិតតែពីសេចក្តីសុខខ្លួនឯងពេក៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T