មនុស្សដែលស្រលាញ់អ្នកពិត គេមិនសួរនាំអ្នកពីរឿងទាំងនេះទេ

//s9.kh1.co/1a/1a9fe704f0f9e57b9a8ef1b476a6bd68d0edc762.jpg
ស្នេហា

 ២៣-មេសា-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

មនុស្សដែលគេស្រលាញ់អ្នកពិតប្រាកដ គេតែងតែខ្វល់ពីអារម្មណ៍របស់អ្នកជាចម្បង ហើយគេក៏មិនសួរនាំអ្នកពីរឿងទាំងអស់នេះដែរ។

ស្នេហា៖ សម្រាប់មនុស្សដែលពិតជាស្រលាញ់យើងពិតប្រាកដមែន មុនគេនឹងធ្វើអ្វី ឬនិយាយអ្វីមួយចេញមក គេតែងតែគិតដល់អារម្មណ៍របស់យើងជានិច្ច ព្រោះតែគេខ្លាចការនិយាយនិងទង្វើរបស់គេ ប៉ះពាល់ដល់អារម្មណ៍មនុស្សដែលគេស្រលាញ់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ ដើម្បីចង់ដឹងថាមនុស្សដែលនិយាយថាស្រលាញ់អ្នករាល់ថ្ងៃនេះ គេស្រលាញ់អ្នកពិតប្រាកដឬអត់ អ្នកអាចសង្កេតមើលលើការសួរនាំរបស់គេពីរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះបាន ព្រោះមនុស្សដែលមនុស្សស្រលាញ់អ្នកពិតប្រាកដ គេមិនសួរនាំរឿងទាំងនេះពីអ្នកឡើយ។

មនុស្សដែលស្រលាញ់អ្នកពិត គេមិនសួរនាំអ្នកពីរឿងទាំងនេះទេ៖

១. សួរនាំពីរឿងអតីតកាល

រូបតំណាង
រូបតំណាង

ជាការពិត មនុស្សដែលគេស្រលាញ់អ្នកពិត គេមិនសួរនាំឬជីកកាយរឿងរ៉ាវពីអតីតកាលពីមនុស្សដែលគេស្រលាញ់នោះទេ ទោះវាជារឿងល្អ ឬមិនមែនជារឿងល្អក៏ដោយ ព្រោះគេគោរពដល់សិទ្ធ និងគិតពីអារម្មណ៍មនុស្សដែលគេស្រលាញ់ តែបើគេនៅតែសួរនាំចង់ដឹងរឿងរ៉ាវពីអតីតរបស់អ្នក គឺបានន័យថាគេមិនបានស្រលាញ់អ្នកពិតប្រាកដឡើយ។

២. សួរនាំពីបញ្ហាគ្រួសាររបស់អ្នក

រូបតំណាង
រូបតំណាង

មនុស្សដែលគេស្រលាញ់ និងខ្វល់ពីអារម្មណ៍របស់អ្នកពិត មិនថាគេចង់ដឹងថាអ្នកមានបញ្ហាអ្វីនៅក្នុងគ្រួសារ ដើម្បីឱ្យគេជួយយ៉ាងណាក៏ដោយនោះទេ បើអ្នកមិនប្រាប់ គេនឹងមិនសួរនាំពីអ្នកជាដាច់ខាត ព្រោះគេដឹងថាការដែលមានបញ្ហានៅក្នុងគ្រួសារ វាជារឿងដែលប៉ះពាល់ដល់អារម្មណ៍ជាខ្លាំង ដូច្នេះហើយ មនុស្សដែលគេស្រលាញ់អ្នកពិត គេនឹងមិនសួរនាំទេ។

៣. សួរនាំពីប្រាក់ខែអ្នក

រូបតំណាង
រូបតំណាង

បើទោះបីជាមនុស្សពីរនាក់ស្រលាញ់គ្នា ត្រូវរៀនស្វែងយល់ពីគ្នាយ៉ាងណាក៏ដោយ ក៏មិនមែនបានន័យថាត្រូវដឹងគ្រប់រឿងរ៉ាវពីគ្នានោះទេ ម្យ៉ាងប្រាក់ខែវាជារឿងឯកជនរបស់មនុស្សម្នាក់ៗ អញ្ចឹងហើយ មនុស្សដែលគេស្រលាញ់អ្នកពិត គេគោររពសិទ្ធឯកជនរបស់អ្នកខ្លាំងណាស់ គេមិនចេះតែសួរចង់ដឹង ដែលធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អចំពោះគេឡើយ។

៤. សួរនាំដេញដោលច្រើន

រូបតំណាង
រូបតំណាង

ស្រលាញ់គ្នា មិនមែនបានន័យថាម្នាក់ៗមានសិទ្ធក្នុងការគ្រប់គ្រងលើជីវិតរបស់គ្នាទៅវិញទៅមកនោះទេ ម្នាក់ៗនៅតែមានសេរីភាពក្នុងការធ្វើអ្វីដែលខ្លួនចង់ធ្វើរៀងៗខ្លួន គ្រាន់តែធ្វើអ្វីមួយត្រូវគិតពីអារម្មណ៍របស់គ្នា អញ្ចឹងហើយ មនុស្សដែលគេស្រលាញ់​អ្នកពិត និងទុកចិត្តលើអ្នកពិតប្រាកដ គេមិនសួរនាំដេញដោលអ្នកច្រើន ធ្វើឱ្យអ្នកក្លាយជាជនសង្ស័យនោះទេ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T