ស្នេហា៖ ជាការពិតណាស់ យើងរាល់គ្នាមិនអាចទៅបង្ខំឱ្យអ្នកណាម្នាក់ មកស្រលាញ់យើងបានតាមចិត្តចង់យើងនោះទេ ព្រោះស្នេហាកើតចេញពីក្តីស្រលាញ់ពិតរវាងមនុស្សពីរនាក់ គឺមិនអាចបង្ខិតបង្ខំបានឡើយ តែទោះជាបង្ខំបាន វាក៏គ្មានក្តីសុខដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ អ្នករាល់គ្នាមិនគួរស្ថិតនៅក្នុងទំនាក់ទំនងស្នេហាមួយ ដែលយកអ្នកទៅប្រៀបធៀបនឹងអ្នកចាស់គេនោះទេ ព្រោះបើគេប្រៀបអ្នកទៅនឹងអ្នកចាស់គេ គឺបានន័យថាអ្នកប្រៀបមិនបានទៅនឹងអ្នកចាស់គេបាត់ទៅហើយ ម្យ៉ាងក៏ដោយសារតែហេតុផលដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ទើបអ្នកមិនអាចប្រៀបស្មើនឹងអ្នកចាស់គេ។
៣យ៉ាង ធ្វើឱ្យអ្នកមិនអាចប្រៀបនឹងអ្នកចាស់គេបាន៖
១. គេនៅតែស្រលាញ់អ្នកចាស់

មិនមែនមកពីអ្នកមិនស្អាត ឬមិនល្អគ្រប់គ្រាន់ដូចទៅនឹងអ្នកចាស់គេនោះទេ តែការដែលអ្នកមិនអាចប្រៀបបានទៅនឹងអ្នកចាស់គេ គឺមកពីគេនៅតែស្រលាញ់អ្នកចាស់គេ ហើយមិនថាអ្នកស្អាត ឬប្រឹងធ្វើល្អយ៉ាងណាក៏ដោយនោះទេ ប្រសិនបើគេនៅតែស្រលាញ់អ្នកចាស់ គេមើលមិនឃើញពីភាពល្អរបស់អ្នកឡើយ។
២. អ្នកមិនអាចជំនួសកន្លែងអ្នកចាស់គេបាន

អ្វីដែលធ្វើឱ្យអ្នកមិនអាចប្រៀបបានទៅនឹងអ្នកចាស់គេ គឺមកពីអ្នកមិនអាចជំនួសកន្លែងអ្នកចាស់គេបាន ព្រោះនៅក្នុងបេះដូងរបស់គេ គឺនៅមានតែអ្នកចាស់ ហេតុនេះហើយ មិនថាអ្នកព្យាយាមខ្លាំងប៉ុណ្ណានោះទេ អ្នកក៏គ្មានថ្ងៃដែលអាចយកឈ្នះបេះដូងរបស់គេបានឡើយ បើគេនៅតែទុកអ្នកចាស់គេសំខាន់ខ្លាំងនោះ។
៣. អ្នកមិនមែនជាមនុស្សដែលគេស្រលាញ់

ការពិតដែលអ្នកគួរទទួលយក គឺអ្វីដែលធ្វើឱ្យអ្នកមិនអាចប្រៀបបានទៅនឹងអ្នកចាស់អ្នក គឺមកពីអ្នកមិនមែនជាមនុស្សដែលគេស្រលាញ់ និងត្រូវការ អញ្ចឹងហើយ មិនថាក្តីស្រលាញ់និងការលះបង់របស់អ្នកចំពោះគេខ្លាំងប៉ុណ្ណាក៏ដោយ ក៏គេមើលមិនឃើញដែរ លើសពីនេះ ចុងក្រោយទៅអ្វីដែលអ្នកអាចទទទួលបានពីគេច្រើនបំផុតនោះ គឺក្តីអាណិតអាសូរ តែមិនមែនជាក្តីស្រលាញ់ឡើយ៕