យល់ដឹង៖ វាជារឿងពិតមួយរបស់មនុស្សស្រីភាគច្រើន ដែលចេះតែខ្លាចគេខ្លាចឯង ហើយក៏តែងតែយកខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដទៃ ទើបធ្វើអ្វីក៏ងាយចាញ់គេ ដែលនាំឱ្យខ្លួនឯងយូរៗទៅ មិនហ៊ានជាមួយអ្នកណាទាំងអស់ព្រោះតែខ្លាចការចាញ់ប្រៀបគេ។
ដូច្នេះហើយ សម្រាប់មនុស្សស្រីគ្រប់រូបដែលតែងតែខ្លាចនេះ ខ្លាចនោះ ឬខ្លាចចាញ់ប្រៀបគេ អ្នកត្រូវធ្វើខ្លួនឱ្យមានចំណុចពិសេសមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមេនះ អ្នកច្បាស់ជាអាចក្លាយទៅជាមនុស្សស្រីម្នាក់ដែលមានឥទ្ធិពល ទៅណាមកណាក៏មិនចេះតែចាញ់ប្រៀបគេទៀតដែរ។
មនុស្សស្រីមាន៣ចំណុចនេះ ទៅណាក៏មិនចេះចាញ់ប្រៀបគេ៖
១. មានភាពជឿជាក់

មនុស្សស្រី បើមិនចង់ចាញ់ប្រៀបគេទេ អ្នកត្រូវចេះមានភាពជឿជាក់លើខ្លួនឯង ព្រោះនៅពេលដែលអ្នកមានភាពជឿជាក់លើខ្លួនឯង អ្នកនឹងមិនងាយញញឺតខ្លាចអ្នកណាដោយងាយឡើយ ជាងនេះទៅទៀត ភាពជឿជាក់របស់អ្នក វាក៏អាចជាឥទិ្ធពលពិសេសមួយ ដែលធ្វើឱ្យគេឯងនៅជុំវិញខ្លួនអ្នកចាញ់ប្រៀបអ្នកបានដោយងាយដែរ ទោះអ្នកមិនទាន់បង្ហាញសមត្ថភាពអ្វីក៏ដោយ។
២. ស្គាល់ពីខ្លួនឯង

ការដែលស្គាល់ពីខ្លួនឯង វាជារឿងដែលសំខាន់បំផុត ព្រោះនៅពេលដែលអ្នកស្គាល់ពីខ្លួនឯង អ្នកនឹងដឹងថាអ្វីជាចំណុចខ្សោយ និងអ្វីជាចំណុចខ្លាំងរបស់ខ្លួនឯង ហើយនៅពេលដែលអ្នកដឹងថាអ្វីជាចំណុចខ្លាំងរបស់ខ្លួនឯង គឺគ្មានអ្នកណាងាយមកបំបាក់ភាពខ្លាំងរបស់អ្នកបានដោយងាយឡើយ ហើយអ្នកក៏អាចកែចំណុចខ្សោយរបស់ខ្លួនឯង ឱ្យមកជាចំណុចខ្លាំងវិញបានដែរ។
៣. ឆ្លាតវៃ

នៅក្នុងសង្គមមនុស្សសព្វថ្ងៃនេះ ប្រសិនបើអ្នកសាកតែសុភាពៗ មិនមាត់មិនក ហើយមិនចេះឆ្លាតវៃក្នុងការបត់បែនទៅតាមកាលៈទេសៈទេនោះ អ្នកងាយនឹងត្រូវបានគេធ្វើបាប និងជិះជាន់ខ្លាំងណាស់ ដូច្នេះហើយ ដើម្បីកុំឱ្យងាយចាញ់ប្រៀបគេ និងធ្វើជាមនុស្សដែលគេជិះជាន់បាន អ្នករាល់គ្នាត្រូវតែមានភាពវៃឆ្លាតនៅក្នុងខ្លួន ទើបតាមទាន់គេ៕