យល់ដឹង៖ មនុស្សប្រុសទោះជាមនុស្សខូចខិលយ៉ាងណាក៏ដោយ ក៏កុំចោលប្រពន្ធកូនខ្លួនឯងឱ្យសោះ ព្រោះគ្មានមនុស្សស្រីណាស្រលាញ់អ្នកខ្លាំង និងហ៊ានលះបង់ស្ទើរតែគ្រប់យ៉ាងដើម្បីតែអ្នក ដូចជាប្រពន្ធរបស់អ្នកឡើយ ហើយស្រីក្រៅក៏មិនអាចប្រៀបប្រដូចបានដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ មនុស្សប្រុសជាប្តីគ្រប់រូបត្រូវដឹងថាខ្លួនអ្នកមានសំណាងណាស់ ដែលមានមនុស្សស្រីម្នាក់ហ៊ានប្រគល់ជីវិត និងផ្ញើវាសនាលើអ្នក អញ្ចឹងហើយ បើមិនអាចធ្វើឱ្យនាងរស់នៅបានសុខស្រួលដូចជាព្រះនាងទេនោះ កុំធ្វើឱ្យនាងរស់នៅដូចធ្លាក់នរកអី ម្យ៉ាងប្រពន្ធតែងមានចំណុចពិសេស ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ។
ចំណុចពិសេស៤យ៉ាងរបស់ប្រពន្ធ ដែលស្រីក្រៅមិនអាចមានដូច៖
១. ស៊ូទ្រាំលំបាកជាមួយអ្នក
ជាការពិត អ្វីដែលជាចំណុចពិសេសរបស់ប្រពន្ធ ដែលស្រីក្រៅមិនអាចមានដូច គឺការស៊ូទ្រាំលំបាករបស់ប្រពន្ធជាមួយអ្នក ដែលស្រីនៅខាងក្រៅ តែងតែត្រូវបានមនុស្សប្រុសភាគច្រើនឱ្យតម្លៃជាងប្រពន្ធខ្លួននោះ មិនអាចមានដូចបានឡើយ ព្រោះថាសាកតែអ្នកគ្មានអ្វីសោះក្នុងខ្លួន គ្មានមនុស្សស្រីណាមកទ្រាំលំបាកជាមួយអ្នក ដូចជាប្រពន្ធរបស់អ្នកឡើយ។
២. តែងតែចង់ឱ្យអ្នកបានល្អ
បើទោះបីមនុស្សស្រីជាប្រពន្ធ ជាមនុស្សពូកែរអ៊ូរទាំច្រើនក៏ពិតមែន តែគ្រប់យ៉ាងក៏ចង់ឱ្យអ្នកបានល្អតែប៉ុណ្ណោះ តែសម្រាប់មនុស្សស្រីនៅខាងក្រៅ ដែលតែងតែសម្តីផ្អែមដាក់អ្នកគ្រប់ពេល គឺជាមនុស្សស្រីដែលគ្រាន់តែចង់បានលុយរបស់អ្នកតែប៉ុណ្ណោះ ហេតុនេះហើយ មនុស្សប្រុសគួរតែដឹងថាមនុស្សស្រីណាដែលអ្នកគួរតែជ្រើសរើស។
៣. ផ្តល់ឱកាសឱ្យអ្នកជានិច្ច
មិនមែនប្រពន្ធមិនដឹង ថាអ្នកបានធ្វើអ្វីខ្លះនៅខាងក្រៅនោះទេ គ្រាន់តែប្រពន្ធមិនចង់ឱ្យមានបញ្ហាកាន់តែធំ ហើយចង់ផ្តល់ឱកាសឱ្យអ្នកកែខ្លួន តែប្តីភាគច្រើនបែរជាមិនចេះកែខ្លួន ថែមទាំងធ្វើលើសដើមទៀត ដូច្នេះហើយ មនុស្សប្រុសគ្រប់រូបត្រូវដឹងពីតម្លៃរបស់ប្រពន្ធ ទាន់គេផ្តល់ឱកាសឱ្យកែខ្លួន តែបើអ្នកមិនដឹងពីតម្លៃទៀត អ្នកនឹងស្តាយក្រោយ។
៤. ស្រលាញ់អ្នកចេញពីចិត្ត
ប្រពន្ធណាដែលថាមិនស្រលាញ់ប្តីនោះ ហើយមនុស្សស្រីជាប្រពន្ធក៏មិនដែលចង់បានអ្វីពីប្តីដែរ ក្រៅពីការស្រលាញ់និងការថ្នាក់ថ្នមពីប្តី តែអ្វីដែលស្រីក្រៅមិនអាចមានដូចប្រពន្ធនោះ គឺក្តីស្រលាញ់នេះឯង ស្រីក្រៅគឺមិនបានស្រលាញ់ស្ម័គ្រស្មោះជាមួយអ្នកឡើយ គ្រប់យ៉ាងគឺដើម្បីផលប្រយោជន៍ ដូច្នេះប្តីគ្រប់រូបគួរតែចេះបែងចែកឱ្យដាច់៕