យល់ដឹង៖ ជាការពិត មនុស្សម្នាក់ៗកើតមក មិនមែនសុទ្ធតែអាចមានសំណាងបានគ្រប់គ្នាទាំងអស់នោះទេ ហើយភ័ព្វសំណាងរបស់មនុស្សម្នាក់ៗក៏មានខុសៗគ្នាដែរ តែអ្វីដែលសំខាន់នោះ គឺមនុស្សម្នាក់ៗចេះមើលឃើញពីបុណ្យសំណាងរបស់ខ្លួនឯងដែរឬក៏អត់ប៉ុណ្ណោះ។
ដូច្នេះហើយ សម្រាប់មនុស្សស្រីគ្រប់រូប ដែលចង់ដឹងថាខ្លួនឯងជាមនុស្សស្រីដែលមានសំណាងដែរឬក៏អត់ អ្នកគួរតែសង្កេតមើលលើចំណុចមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ព្រោះថាមនុស្សស្រីដែលមានសំណាង តែងកើតមកជាមួយនឹងចំណុចទាំងអស់នេះ។
មនុស្សស្រីមានសំណាង កើតមកតែងមាន៣ចំណុចនេះ៖
១. មានសម្រស់ស្រស់ស្អាត

មនុស្សស្រីដែលមានសំណាង តែងមកជាមួយនឹងសម្រស់ស្រស់ស្អាត ដែលអាចទាក់ចិត្តមនុស្សជុំវិញខ្លួន ឱ្យស្រលាញ់ចូលចិត្តបានច្រើន ហើយភាពស្រស់ស្អាតទាំងនោះ ក៏អាចធ្វើឱ្យមនុស្សស្រីងាយស្រួលនឹងមានទំនាក់ទំនង ជាមួយនឹងមនុស្សជុំវិញខ្លួនផងដែរ បើទោះបីមនុស្សជាច្រើននិយាយថា សម្រស់មិនមែនជាបញ្ហាក៏ដោយ តាមភាពជាក់ស្តែង សម្រស់នៅតែសំខាន់សម្រាប់មនុស្សស្រី។
២. មានសន្តានចិត្តល្អ

ភាពស្រស់ស្អាតដែលមាននៅខាងក្រៅតែមួយមុខ វាមិនទាន់គ្រប់គ្រាន់ដែលអាចហៅថាជាភ័ព្វសំណាងរបស់មនុស្សស្រីនោះទេ ព្រោះបើមានតែសម្រស់ តែអត្តចរិត និងសន្តានចិត្តមិនល្អ គឺគ្មានអ្នកណាចង់រាប់អាននោះទេ ហេតុនេះ មនុស្សស្រីដែលមានសំណាង កើតមកតែងមានសន្តានចិត្តល្អ ចេះជួយគេឯង ដោយចិត្តបរិសុទ្ធ ហើយការដែលមានសន្តានចិត្តល្អ វាតែងតែជួយធ្វើឱ្យមនុស្សស្រី ក្លាយជាមនុស្សម្នាក់ដែលជាទីរាប់អានបំផុត។
៣. មានភាពឆ្លាតវៃ

ពិតណាស់ មនុស្សស្រីសំណាង កើតមកគឺមានភាពវៃឆ្លាតនៅក្នុងខ្លួន ដែលវាបានធ្វើឱ្យមនុស្សស្រីមានភាពងាយស្រួលក្នុងការអភិវឌ្ឍខ្លួន រៀនក៏ឆាប់ចេះ ចូលក្នុងសង្គមក៏ឆាប់ចូល ហើយក៏មិនងាយមានអ្នកណាហ៊ានមកធ្វើបាបបានដែរ ព្រោះភាពឆ្លាតវៃរបស់មនុស្សស្រី តែងតែធ្វើឱ្យមនុស្សស្រីនៅលើគេជានិច្ច គ្មានអ្នកណាជិះជាន់បានឡើយ៕