មាន៤ចំណុចនេះ មនុស្សប្រុសមិនធុញនឹងតាមលួងលោម

//s9.kh1.co/5d/5ded1294af0b0dc7aae8c6b4459ef69a992c6a78.jpg
ស្នេហា

 ១៩-មេសា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

មនុស្សស្រីគ្រប់រូប ឱ្យតែមាន៤ចំណុចដូចដែលបានរៀបរាប់នេះ មនុស្សប្រុសគ្មានថ្ងៃធុញទ្រាន់នឹងតាមលួងលោមអ្នកឡើយ។

ស្នេហា៖ វាជាការពិត មនុស្សស្រីប្រសិនបើពូកែង៉ក់ងរខ្លាំងពេក មនុស្សប្រុសក៏ចេះធុញទ្រាន់នឹងតាមលួងលោមដែរ ទោះគេស្រលាញ់ខ្លាំងយ៉ាងណាក៏ដោយ ហើយបើធ្វើខ្លួនឱ្យពិបាកយល់ទៀត មនុស្សប្រុសណា ក៏ដូចមនុស្សប្រុសណាដែរ គឺច្បាស់ជារត់ចោលជាក់ជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ សម្រាប់មនុស្សស្រីគ្រប់រូប បើចង់ឱ្យមនុស្សប្រុសដែលខ្លួនស្រលាញ់ នៅតែតាមលួងលោមគ្មានថ្ងៃធុញទ្រាន់ជាមួយ អ្នកត្រូវធ្វើខ្លួនឱ្យក្លាយទៅជាមនុស្សស្រីមានចំណុចមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ព្រោះបើមានចំណុចទាំងនេះ ទោះអ្នកង៉កងរច្រើនដងប៉ុណ្ណា ក៏គេពេញចិត្តនឹងតាមលួងដែរ។

មាន៤ចំណុចនេះ មនុស្សប្រុសមិនធុញនឹងតាមលួងលោម៖

១.​​ លួងឆាប់បាត់

រូបតំណាង
រូបតំណាង

ជាការពិតណាស់ មនុស្សប្រុសនឹងមិនធុញទ្រាន់ ក្នុងការតាមលួងលោមមនុស្សស្រីដែលខ្លួនស្រលាញ់ឡើយ ប្រសិនបើមនុស្សស្រីម្នាក់នោះ លួងឆាប់បាត់ មិនខឹងគុំគួនរាប់ថ្ងៃដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង អញ្ចឹងហើយ បើចង់ឱ្យគេនៅតែតាមលួងលោម មនុស្សស្រីគ្រប់រូបត្រូវចិត្តទន់ខ្លះ រឿងណាមិនមែនជារឿង គួរតែកុំប្រកាន់ច្រើន។

២. ចេះស្តាប់ហេតុផល

រូបតំណាង
រូបតំណាង

មិនថាមានបញ្ហាអ្វីកើតឡើងនៅក្នុងទំនាក់ទំនងរវាងមនុស្សពីរនាក់ស្រលាញ់គ្នាទេ ប្រសិនបើម្នាក់ៗចេះស្តាប់ហេតុផលរបស់គ្នាទៅវិញទៅមក ទំនាក់ទំនងនោះគឺគ្មានថ្ងៃបែកបាក់គ្នាឡើយ ដូច្នេះហើយ សម្រាប់មនុស្សស្រី បើចង់ឱ្យមនុស្សប្រុសនៅតែស្រលាញ់ នៅតែពេញចិត្តនឹងតាមលួងលោម អ្នកត្រូវរៀនចេះស្តាប់ហេតុផល កុំចេះតែគិតផ្តេសផ្តាសខ្លួនឯង។

៣.​ មិនឆេវឆាវ

រូបតំណាង
រូបតំណាង

បើនៅតែចង់ឱ្យមនុស្សប្រុសដែលខ្លួនស្រលាញ់ គេពេញចិត្តនឹងតាមលួងលោមគ្រប់ពេលដែលអ្នកង៉កងរ មនុស្សស្រីត្រូវធ្វើខ្លួនគួរឱ្យស្រលាញ់ ដាច់ខាតកុំធ្វើជាមនុស្សស្រីមានចិត្តឆេវឆាវឱ្យសោះ ព្រោះថាភាពឆេវឆាវរបស់មនុស្សស្រីមួយពេល អាចធ្វើឱ្យមនុស្សប្រុសចាប់ផ្តើមអស់ចិត្តនឹងអ្នកបាន ថ្ងៃក្រោយទៅគេនឹងឈប់តាមលួងអ្នក ហើយទុកអ្នកចោល។

៤. ចេះយោគយល់

រូបតំណាង
រូបតំណាង

អ្នកណាក៏ចេះខុស ​ សំខាន់ឱ្យតែដឹងខុសនិងចេះកែប្រែខ្លួន ដូច្នេះ មនុស្សស្រីប្រសិនបើគេដឹងខុស មកតាមលួងលោមហើយ រឿងណាដែលអាចលើកលែង និងយោគយល់ដល់មនុស្សដែលខ្លួនស្រលាញ់បាន គួរតែយោគយល់ នោះមនុស្សប្រុសគេនឹងមើលឃើញពីទឹកចិត្ត និងក្តីស្រលាញ់របស់អ្នកចំពោះគេ អញ្ចឹងហើយ ថ្ងៃក្រោយទៅគេនឹងនៅតែតាមលួងលោមអ្នក ទោះគេធ្វើខុស ឬមិនធ្វើខុសក៏ដោយ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T