ហៅតារានិករទាំងនេះ Date ដូចហៅគោមើលកុន

//s9.kh1.co/8f/8f08e1fec693bfe0e4efe043e56bc85b8597a469.jpeg
កម្សាន្ត

 ២៤-មីនា-២០២៣ ២ល្ងាច · ២ ឆ្នាំមុន

មកស្គាល់តារានិករមួយចំនួន ដែលតែងស្ទាក់ស្ទើរក្នុងការ Date ខាងក្រោមនេះ!

យល់ដឹង៖ តារានិករខ្លះចូលចិត្តការ Date ព្រោះពួកគេតែងអស់សង្ឃឹមក្នុងការស្វែងរកមនុស្ស ដែលសក្តិសមនឹងគេ។ ប៉ុន្តែតារានិករមួយចំនួនទៀត គឺតែងតែស្ទាក់ស្ទើរក្នុងការចេញទៅក្រៅ ជាមួយនរណាម្នាក់ ទោះបីជាពួកគេបានចំណាយពេល ជាច្រើនសប្តាហ៍ដើម្បីផ្ញើសារ និងស្គាល់គ្នាតាមទូរស័ព្ទ ឬកម្មវិធីណាត់ជួប ដោយសារតែពួកគេមិនប្រាកដថា ទំនាក់ទំនងនឹងដំណើរការឬអត់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ខាងក្រោមនេះ គឺជាតារានិករមួយចំនួន ដែលតែងស្ទាក់ស្ទើរក្នុងការ Date ៖

១. Taurus ♉️ 

Taurus តែងភ័យខ្លាចក្នុងការចេញ ទៅក្រៅតំបន់ផាសុកភាពរបស់ពួកគេ។ ទោះបីជាពួកគេគិតថានរណាម្នាក់មានភាពទាក់ទាញក៏ដោយ គំនិតនៃការចេញទៅក្រៅជាមួយពួកគេ នឹងធ្វើឲ្យពួកគេឈឺក្បាល។ ពួកគេនឹងមានការលំបាកក្នុងការសម្រេចចិត្តថា តើការ Date នេះសមនឹងកិច្ចខិតខំប្រឹងប្រែង និងអាចបំបាត់ភាពតានតឹងទាំងអស់ឬអត់។ ពេលខ្លះតារានិករនេះ ពិបាកក្នុងការស្រមៃមើលរឿងល្អៗ ដែលអាចកើតឡើងពីការណាត់ជួបនោះ ពីព្រោះពួកគេផ្តោតខ្លាំងពេក លើឈុតឆាកអាក្រក់ៗ ដែលអាចកើតមាន។

២. Virgo ♍️ 

Virgos តែងមានកាលវិភាគដ៏មមាញឹកច្រើន។ ពួកគេមិនមានពេលច្រើន ដើម្បីលះបង់ចំពោះការណាត់ជួបនោះទេ ដូច្នេះនៅពេលដែលពួកគេ ចេញទៅក្រៅជាមួយនរណាម្នាក់ នោះមនុស្សទាំងនោះ ចាត់ទុកថាសំណាងហើយ។ ដោយសារពួកគេមិនចង់ខ្ជះខ្ជាយម៉ោង ដ៏មានតម្លៃដែលពួកគេ អាចចំណាយនៅថ្ងៃណាត់ជួប ពួកគេនឹងគិតតាមរយៈគុណសម្បត្តិ និងគុណវិបត្តិនៃការចេញទៅក្រៅជាមួយមនុស្សទាំងនោះ។ ពួកគេនឹងមិនស្តាប់អ្វី ដែលបេះដូងរបស់ពួកគេកំពុងប្រាប់ឡើយ ដោយសារតែពួកគេតែងតែ ពិចារណាស្ថានភាពច្បាស់លាស់ និងធ្ងន់ធ្ងរពេក។ គេមិនគិតថា នេះជាការណាត់ជួបតូចមួយទេ។ ពួកគេគិតថាវាជាថ្ងៃមួយ ដែលអាចផ្លាស់ប្តូរដំណើរជីវិតរបស់ពួកគេ ប្រសិនបើពួកគេសាកល្បង ប្តេជ្ញាចិត្តចំពោះគ្នាទៅវិញទៅមក។

៣. Capricorn ♑️ 

Capricorns គឺជាតារានិករឯករាជ្យបំផុតមួយនៅក្នុងរាសីចក្រ។ ពួកគេមិនត្រូវការដៃគូ ដើម្បីបំពេញបំណងទេ ពីព្រោះពួកគេមិនជឿលើគំនិតដែលថា អ្នកត្រូវការដៃគូដើម្បីសប្បាយចិត្ត ឬជោគជ័យឡើយ។ ដោយសារ Capricorns ភាគច្រើនគឺជាមនុស្សឯកកោ និងតែងគិតថា ពួកគេកំពុងធ្វើបានយ៉ាងល្អឥតខ្ចោះដោយខ្លួនឯង គំនិតនៃការណាត់ជួប នឹងមិនតែងតែទាក់ទាញដល់ពួកគេនោះទេ។ យ៉ាងណាមិញ ពួកគេសុខចិត្តនៅលីវ ជាជាងទទួលបានការខូចចិត្ត។ ពួកគេមិនអាចទ្រាំទ្រនឹងអារម្មណ៍រញ៉េរញ៉ៃបានទេ ដូច្នេះវាស្តាប់ទៅងាយស្រួល ក្នុងការចៀសវាងការណាត់ជួប ហើយនៅតែម្នាក់ឯង។ 

៤. Scorpio ♏️ 

Scorpios នឹងមិនទុកចិត្តអ្នកពីដំបូងឡើយ។ ពួកគេបានឈឺចាប់ជាច្រើនដងមកហើយ ក្នុងការជឿរាល់ពាក្យ ដែលមនុស្សពីមុនៗប្រាប់មកពួកគេ។ ពួកគេត្រូវតែស្គាល់អ្នកឲ្យកាន់តែច្បាស់ មុនពេលពួកគេអាចកំណត់ថា តើអ្នកមានចំណាប់អារម្មណ៍ល្អបំផុត ចំពោះពួកគេនៅក្នុងចិត្តឬអត់។ Scorpios នឹងស្ទាក់ស្ទើរក្នុងការនិយាយថាយល់ព្រម ដើម្បីណាត់ជួបអ្នក ព្រោះពួកគេមិនចង់មើលទៅល្ងង់នៅទីបញ្ចប់ឡើយ។ ពួកគេមិនចង់ស្តាយក្រោយ ដែលផ្តល់ឱកាសឲ្យអ្នក ហើយទទួលបានការការឈឺចាប់ នៅទីបញ្ចប់ទេ។ អ្វីដែលល្អបំផុតដែលត្រូវធ្វើ គឺចាំមើលថា តើអ្នកពិតជាផ្អែមល្ហែម ដូចដែលមើលឃើញ នៅពេលក្រឡេកមើលដំបូងឬអត់។

ប្រភព: thoughtcatalog

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T