មិនបាច់ទៅមើលផ្ទាល់ក៏បាន វិធីឆែកឈ្មោះបោះឆ្នោតមើលតាមវេបសាយនេះក៏បាន

//s9.kh1.co/c4/c466c018fe46247fe006c435a3af36cffdf064f6.jpeg
យល់ដឹង

 ១១-កក្កដា-២០២៣ ១០ព្រឹក · ២ ឆ្នាំមុន

បងប្អូនដែលមិនទាន់ច្បាស់ថា ខ្លួនមានឈ្មោះបោះឆ្នោតឬអត់ ហើយពិបាកធ្វើដំណើរទៅឆែកផ្ទាល់ អាចធ្វើតាមវិធីនេះបាន។

សង្គម៖ ដូចដែលប្រិយមិត្តដឹងស្រាប់ហើយថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ កាន់តែខិតជិតចូលមកដល់ហើយ។ ដូចនេះ បងប្អូនដែលមិនទាន់ច្បាស់ថា ខ្លួនមានឈ្មោះបោះឆ្នោតឬអត់ ហើយពិបាកធ្វើដំណើរទៅឆែកផ្ទាល់ អាចធ្វើតាមវិធីនេះបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

កាន់តែងាយស្រួល ដោយគ្រាន់តែចូលទៅកាន់វេបសាយ https://voterlist.nec.gov.kh/ 

របៀបមើលឈ្មោះបោះឆ្នោតមាន៣ សូមធ្វើតាមការណែនាំខាងក្រោមនេះ៖ 

១.ស្វែងរកតាមរយ:ឈ្មោះ

២.ស្វែងរកតាមរយៈអត្តលេខ

រូបភាព
រូបភាព

៣.ស្វែងរកតាមរយ:លេខអត្តសញ្ញាណប័ណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណ។ នៅពេលបងប្អូនជ្រើសរើសវិធីណាមួយ បងប្អូនគ្រាន់តែចូលទៅជ្រើសរើសខេត្ត និងឃុំ/សង្កាត់ ដែលខ្លួនត្រូវបោះ រួចវាយបញ្ចូលឈ្មោះនាម និងត្រកូលជាការស្រេច។

រូបភាព
រូបភាព

គួរឲ្យដឹងផងដែរថា ក្នុងឱកាសបោះឆ្នោតនោះអ្នកធ្វើការគ្រប់វិស័យទាំងអស់នឹងត្រូវបានឈប់សម្រាករយៈពេល ៣ថ្ងៃពេញគឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដានេះដើម្បីបានទៅចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T