ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានធ្វើឲ្យមានការចាប់អារម្មណ៍ ជាខ្លាំងនឹងការលេងស្ទាយ៍អ្នកម៉ាក់សម័យថ្មី ក្នុងស្ទីលតុបតែងខ្លួនយ៉ាងលេចធ្លោ ជាមួយរូបរាងពរពោះ ដែលកូនក្នុងផ្ទៃមានអាយុជាច្រើនសប្ដាហ៍ហើយ និងកូនទី ២ របស់តារាស្រីរូបនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ តារាស្រីវ័យ ៣៦ ឆ្នាំរូបនេះ បានគ្រងឈុតរ៉ូបពណ៌មាស ជាឈុតសម្រាប់ស្រ្តីពរពោះ ដែលរំលេចទៅនឹងប៉ាក់អង្កាំ ខណៈពោះរបស់នាងកាន់តែធំ ដែលធ្វើឱ្យតារាចម្រៀងស្រីរូបនេះ មានភាពទាក់ទាញថែមមួយកម្រិតទៀត។
តួយ៉ាង ភាពស្រស់ស្អាត របស់អ្នកម៉ាក់កំពុងពរពោះរូបនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការចាប់អារម្មណ៍ក៏ដូចជាលាន់មាត់សរសើរ ថារូបនាង នៅតែមានខ្ងង់ ក៏ដូចជារូបរាងនៅតែល្អឥតខ្ចោះដដែល៕
សូមទស្សនារូបភាពខាងក្រោម៖