យល់ដឹង៖ ចំពោះមនុស្សប្រុស មុនពេលដែល ដាក់ចិត្តថាទាក់ទង នឹងនារីណាម្នាក់ គេប្រាកដជា សង្កេតមើលចំណុចជាច្រើន លើខ្លួនរបស់នារីម្នាក់នោះ មិនថាសម្រស់ ចរឹក ទម្លាប់ប្រចាំថ្ងៃ ឬការតុបតែងខ្លួននោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់មនុស្សស្រី ប្រសិនបើមានគម្រោង ចង់ទាក់ទង ឬធ្វើការណាត់ជួប ជាមួយនឹងមនុស្សប្រុសណាម្នាក់ ត្រូវតែមានការប្រុងប្រយ័ត្ន ពីការតុបតែងខ្លួនបន្តិច ជាពិសេស នៅក្នុងថ្ងៃ ធ្វើការណាត់ជួបគ្នាដំបូង។
សម្រាប់នារីគ្រប់រូប អាចប្រាកដជាយល់ថា សម្រស់ជារឿង ដែលសំខាន់ជាងគេ ក៏ប៉ុន្តែ បើមានតែ សម្រស់មួយមុខ ក៏មិនទាន់គ្រប់គ្រាន់នោះដែរ ព្រោះពេលខ្លះទោះបី អ្នកស្រស់ស្អាតយ៉ាងណា បើអ្នកមាននៅចំណុចទាំងនេះ ក៏មនុស្សប្រុសយល់ថា អ្នកមិនគួរឲ្យទាក់ទាញដែរ៕
តើមាននៅចំណុចអ្វីខ្លះនោះសូមទៅតាមដានទាំងអស់គ្នា៖
១. ធ្វើការតុបតែងខ្លួនខ្លាំងពេក

កុំធ្វើព្យាយាម ធ្វើខ្លួនហួសប្រមាណពេក។ ព្រោះនៅពេលដែល អ្នកធ្វើការតុបតែងខ្លួនខ្លាំងពេក អ្នកនឹងបាត់បង់ នៅភាពស្រស់ស្អាតពីធម្មជាតិ របស់ខ្លួនឯងទៅវិញទេ។
២. អនាម័យផ្ទាល់ខ្លួនមិនល្អ
សម្រាប់មនុស្សស្រី ពិតជាសំខាន់ណាស់ ក្នុងការរក្សានៅអនាម័យ ខ្លួនប្រាណឲ្យបានល្អ។ មិនថាមនុស្សប្រុស ឬមនុស្សស្រីនោះទេ អនាម័យខ្លួនប្រាណ ពិតជាសំខាន់ ទាំងក្លិនខ្លួន ក្រចកដៃក្រចកជើង-ល-។
៣. ប្រើទឹកអប់ច្រើនពេក

នៅពេលដែល ទៅធ្វើការណាត់ជួប នឹងនរណាម្នាក់ អ្នកមិនគួរប្រើប្រាស់ ទឹកអប់ច្រើនពេក រហូតបាញ់ទាល់តែ ឈួលពេញខ្លួននោះទេ។ ព្រោះការដែលប្រើទឹកអប់ ច្រើនពេកវាអាចនឹងធ្វើឲ្យ អ្នកដែលនៅក្បែរ អ្នកមានអារម្មណ៍មិនល្អ ឈួលច្រមុះ ហើយអ្នកខ្លះ អាចមានប្រតិកម្ម នឹងទឹកអប់ក៏ថាបានដែរ។
៤. ភាពក្រអឺតក្រទម

វាជារឿងល្អ ប្រសិនបើ អ្នកមានភាពរឹងមាំ និងភាពជឿជាក់ខ្លាំង លើខ្លួនឯង ប៉ុន្តែអ្នកក៏ត្រូវតែ ដឹងផងដែរថា កុំធ្វើឲ្យខ្លួនឯងរឹងមាំខ្លាំងពេក រហូតដល់ថ្នាក់ ធ្វើឲ្យអ្នកដទៃយល់ថា អ្នកជាមនុស្សក្រអឺតក្រទមទៅវិញ។
៥. និយាយមិនល្អពីអតីតមិត្តប្រុស

ប្រហែលអាចថា ទំនាក់ទំនងរបស់អ្នក ជាមួយនឹងអ្នកចាស់ អាចបញ្ចប់ទៅដោយមិនល្អ តែអ្នកក៏មិនគួរនិយាយមិនល្អ និងរំលឹករឿងច្រើនពេកពី មិត្តប្រុសរបស់អ្នក ជាមួយមិត្តប្រុសថ្មី ឬមនុស្សដែលអ្នកទើបតែ ធ្វើការណាត់ជួបជា លើកដំបូងដែរ។
៦. រឿងច្រើនពេក

មនុស្សប្រុសភាគច្រើន មិនចូលចិត្ត មនុស្សស្រីរឿងច្រើន រករឿងប្រច័ណ្ឌច្រើន ធ្វើចរឹកដូចកូនក្មេង មិនស្គាល់កាលៈទេសៈនោះទេ ព្រោះក្រៅពីយល់ថា គួរឲ្យស្រលាញ់ វាក៏គួរឲ្យធុញទ្រាំដូចគ្នាដែរ។
៧. មិនចេះគ្រប់គ្រងកំហឹង

ជារឿងដែលមិនល្អនោះទេ ប្រសិនបើរាល់ពេលដែល អ្នកខឹងហើយតែងតែ មិនចេះទប់បញ្ចេញ មកទាំងមិនមើលកាលៈទេសៈ ប្រើប្រាស់ពាក្យមិនគួរសម និយាយលឺៗ បំបាក់ដៃគូនៅចំពោះ មុខគេមុខឯងជាដើម។ ពេលខ្លះ ទោះបីជាខាង ប្រុសស្រលាញ់អ្នកខ្លាំងយ៉ាងណា ក៏ដោយក៏គេមិនអាចទ្រាំទ្រ នឹងកំហឹងរាល់ពេល របស់អ្នកបានដែរ។ យល់ល្អប្រសិន បើអ្នកដឹងថាខ្លួនខឹងហើយ អាចដើរចេញ ឬសុខចិត្តជ្រើស នៅស្ងៀមតែម្តងទៅល្អជាង។
៨. មិនដែលទំនេរ

ការដែលមិនឆ្លៀត ផ្តល់ពេលវេលាខ្លះ ទៅកាន់គូស្នេហ៍ ឬស្ទើតែគ្មានពេល ជួបគ្នាទាល់តែសោះនោះ អាចនឹងធ្វើឲ្យដៃគូ យល់ថាអ្នកមិនចាប់អារម្មណ៍ ចំពោះគេ ណាយចិត្ត ចំពោះអ្នកដូចគ្នាដែរ។
៩. ចូលចិត្តនិយាយដើមគេ

នៅពេលដែល អ្នកចូលចិត្តនិយាយដើម អ្នកដទៃច្រើនពេក វាក៏បានឆ្លុះបញ្ចាំងពី ភាពអវិជ្ជមានដែលមាន នៅលើខ្លួនអ្នកដូចគ្នាដែរ។ ប្រសិនបើ អ្នកមានទម្លាប់បែបនេះ គួរតែព្យាយាម ផ្លាស់ប្តូរចេញទៅ ព្រោះមនុស្សប្រុស អាចនឹងយល់ថា អ្នកមិនគួរឲ្យទុកចិត្ត បានផងដែរ។
១០. ស្ទីលម៉ូតសក់រញ៉េរញ៉ៃ

មនុស្សប្រុសមិនចូលចិត្ត អ្វីដែលរញ៉េរញ៉ៃច្រើនពេកនោះទេ ម៉ូតសក់ក៏ដូចគ្នា ពេលខ្លះសម្បញ្ញៗ ស្រស់ស្អាតនិង មើលទៅទាក់ទាញជាង។ ព្រោះភាពទាក់ទាញ នៃសក់របស់មនុស្សស្រី មិនមែនការធ្វើម៉ូត ឬរមូលជាប់រហូតនោះទេ ផ្ទុយទៅវិញគឺ ភាពភ្លឺរលោងនៃសក់ របស់នាងទៅវិញទេ។
១១. មនុស្សទុដ្ឋិនិយម

ជាមនុស្ស ដែលមានចិត្តមានៈខ្លាំង ខ្វះក្តីមេត្តាចំពោះអ្នកដទៃ ចំណុចនេះគឺ ពិតជាផ្តល់នៅអារម្មណ៍អវិជ្ជាមាន ចំពោះដៃគូអ្នកជាខ្លាំង ហើយវាក៏បង្ហាញ ឲ្យឃើញថាអ្នកពិតជា មនុស្សស្រីដែល មិនគួរឲ្យទាក់ទាញផងដែរ។
១២. មិនចេះមើលថែខ្លួនឯង

មិនចាំបាច់ម៉ត់ចត់ញុំបន្លែ ទឹកផ្លែឈើសុខភាព ជាប្រចាំពេកក៏បាន ប៉ុន្តែអ្នកត្រូវចេះថែរក្សាខ្លួនឯង ទាំងសម្រស់និងសុខភាព។ ព្រោះបើមិនដូច្នេះទេ គេអាចនឹងយល់ថា អ្នកជាមនុស្សខ្ជិលច្រអូស ហើយបាត់បង់នៅ ចំណាប់អារម្មណ៍ ចំពោះអ្នកដូចគ្នាដែរ។