ហេតុអី បានជាក្មេងប្រុសម្នាក់នេះ ល្បីខ្លាំង ក្នុងហ្វេសប៊ុក?(មានវីដេអូ)

//s9.kh1.co/76/769e1daf1d1eb740d33313dde7ac8313d2c93306.png
Exclusive

 ១៣-វិច្ឆិកា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ទោះ​បី​គ្មាន​ធន​ធាន​និង​ការ​ហ្វឹកហាត់​ដូចក្មេង​ដទៃទៀត​ក៏ពិតមែន​តែ​ភារា​នៅ​មិន​បោះ​បង់​ មិន​ខ្វះ​គេ​ក្នុង​ការ​សម្រេច​នៅ​ការ​ស្រលាញ់​និង​ឆន្ទៈរបស់​ខ្លួន​ចោលនោះទេ​ ទទួល​ទទួល​បាន​នៅ​ការ​កោត​សរសើរ​ពី​សំណាក់​សាធារណៈជន​ជា​ច្រើន​ទៀត​ផង​។

ភ្នំពេញ​៖​ នៅ​​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ កណ្តាល​នៃ​រាជ​ធានី​ភ្នំពេញ ឆ្លង​កាត់​តាម​ស្ពាន​ជ្រោយ​ចង្វារ ​ហើយ​បន្ត​ដំណើរ ​តាម​ផ្លូវ​ជាតិលេខ៦A ​ប្រហែល​ជា​២០នាទី​ ​​យើង​នឹង​​​ធ្វើ​ដំណើរ​ទៅដល់ ​ផ្ទះរបស់​ប្អូន​ប្រុស​មួយ​រូប ​ដែល​កំពុងតែ​មាន ​ភាពល្បីល្បាញ ​លើ​បណ្តាញ​សង្គម​ដែល ​អ្នកគ្រប់​គ្នា​បាន​ស្គាល់ថា ​ជា​ក្មេង​ប្រុសដែល ​មាន​មាឌ​តូច​ ចិត្ត​ខ្លាំង ឆន្ទះខ្ពស់​ តាម​រយៈការ​ចូល​រួម​ប្រណាំង​កង់​ ដោយយក​​កង់កញ្ចាស់ ​ដាច់​ហ្វ្រាំង​អត់​ស្បែក​ជើង ​គ្មាន​មួយក​សុវត្ថិភាព ទៅ​ចូលរួម​ប្រកួត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផ្ទះរបស់​ប្អូន​ប្រុស​ភារា
ផ្ទះរបស់​ប្អូន​ប្រុស​ភារា

​តែ​បើ​ទោះបីជាបែបនេះ​មែន​ ក៏​ក្មេង​ប្រុស​ម្នាក់​នេះ ​នៅ​តែ​មិន​ចុះចាញ់នោះទេ ​​រហូត​ខំប្រឹង​ប្រកួត​ ទទួល​បាន​នៅជ័យលាភីលេខ​៦ ក្នុ​ងចំណោម​ក្មេង​ៗ ដែល​ចូល​រួម​ប្រកួត​ដទៃ ​ជា​ច្រើន​ទៀត​ផងដែរ​។

រូប​ប្អូន​ប្រុសភារា
រូប​ប្អូន​ប្រុសភារា

​កុមារាពេជ្រ ភារា អាយុ​១៣ឆ្នាំ បាន​និយាយថា ​មុន​ពេល​ដែល​ទៅ ​ចូលរួម​ប្រកួត​ខ្លួន​គ្មាន​ជំនឿ​ចិត្ត ​ថា​នឹង​ទទួល​បាន​ នៅជោគជ័យ​នោះទេ។ ព្រោះ​ខ្លួន​គ្មាន​សម្ភារៈ និង​មាន​ការ​ហ្វឹក​ហាត់​ ដូចអ្នក​​ដទៃ​ៗទៀត​។ ក៏ប៉ុន្តែ​ដោយ​សារ​តែ ​ទឹក​ចិត្ត​ស្រលាញ់ មិន​ព្រម​ចុះ​ចាញ់​ រួម​ទាំង​ការ​ចង់​សាក​ពី ​សមត្ថភាព​ផ្ទាល់ខ្លួន​ផងនោះ ទើប​បាន​ជាខ្លួន​ ​ប្រថុយយក​កង់​ចាស់ ទៅ​ចូល​រួម​ប្រកួត​ជា​មួយគេ។

ជាក្មេង​ដែល​កើត ​ក្នុង​គ្រួសារ​ក្រីក្រ​មាន​ជីវភាព ​ខ្វះខាត​អ្នក​មា្តយក៏ មាន​ជំងឺ​ជាប់​ខ្លួនភារា ដើម្បី​បាន​កង់​ជិះ​ទៅ​រៀន ​និង​ចូលរួម​ប្រកួត​ដូចគេ​ កុមារារូបនេះ ត្រូវ​ធ្វើ​ការ​សន្សំ ​លុយ​ដោយ​ខ្លួន​ឯង ​ ដោយ​ការ​ទៅ​យាមស្បែក​ជើង ​នៅតាម​​វត្ត​ពេល​មាន ​កម្ម​វិធី​បុណ្យទាន​ម្តង​ៗ រហូត​សន្សំ​បានលុយ​២០,០០០​ម៉ឺន​រៀល ហើយយក​លុយ​នោះ​ទៅទិញ​កង់​ចាស់ ​មួយ​នេះ​ពី​​​អេត​ចាយ​។

ប្អូន​ប្រុស​ភារា
ប្អូន​ប្រុស​ភារា

ងាក​មកអ្នកម្តាយ​របស់ កុមារាពេជ្រ ភារា វិញ​អ្នក​ស្រី ក៏បាន​លើកឡើង​ផងដែរថា​លោកស្រី ផ្ទាល់​មិន​ដឹងនោះទេ​ថា ​កូន​ស្រលាញ់​និង ​បាន​ទៅចូល​រួមប្រកួត ​ការ​ជិះកង់​នេះ។ ព្រោះកន្លង​មក ​ក៏មិនដែល​បានលឺ ​កូន​ប្រុស​និយាយអ្វី​ដែរ​។ ក៏ប៉ុន្តែ ​អ្នក​ស្រី​ក៏​បាន​សម្តែង​ នៅ​ក្តី​រំភើប​និង ​ការ​អរគុណ​យ៉ាង​ខ្លាំង ​ដែល​ការ​តស៊ូ​របស់ ​កូន​ប្រុស​ខ្លួន​បាន​ធ្វើ​ឲ្យ​រំភើប ​ដល់​សប្បុរស​ជន​ទាំងអស់​គ្នា​ មក​ជួយ​ឧបត្ថម្ភដល់ កូន​ប្រុស​និង ​គ្រួសារ​លោក​ស្រី​ដែល ​កំពុងតែ​ខ្វះ​ខាត​បែបនេះ​។

រូប​ប្អូន​ប្រុសភារា
រូប​ប្អូន​ប្រុសភារា

មិន​ខុស​គ្នា​ប៉ុន្មាន​ពី ​អ្នក​ម្តាយ​ខាង​លើ​ទេ លោក​ឳពុក​របស់​ភារា ​ក៏​បាន​រៀប​រាប់ ទាំង​ក្តី​រំភើប​ផងដែរ​ថា ​ខ្លួន​ពិត​ជាត្រេក​អរ​យ៉ាង​ខ្លាំង​ នឹង​ការ​ខិត​ខំ​ប្រឹ​ងប្រែ ​របស់​កូន​ប្រុស​ខ្លួនរហូត ​បាន​ធ្វើ​ឲ្យ​រំភើប​ដល់​ សាធារណៈជន​និង ​សប្បុរស​ជន​ ជា​ច្រើន​បែបនេះ​។ ហើយ​ទៅ​ថ្ងៃអនាគត លោក​ក៏នឹង​នៅ​តែ​បន្ត ​ជួយ​ជ្រុម​ជ្រែង​ដល់ កូន​ប្រុស​រូប​នេះ​លើ​វិស័យ​នៃ ​ការ​ប្រណាំង​កង់ ​បន្តទៅ​ទៀតផង​ដែរ ​ប្រសិនបើ​កូនប្រុស​ របស់លោក នៅតែ​ស្រលាញ់​។

ប្អូន​ប្រុស​ភារា
ប្អូន​ប្រុស​ភារា

ជា​ចុងក្រោយ​នេះ ​ប្អូន​ប្រុស​ភារា បាន​ផ្តាំ​ផ្ញើទៅ​កាន់​ក្មេង​ៗ​ ដទៃ​ផ្សេងទៀត​ផងដែរ​ថា ​បើ​ស្រលាញ់ហើយ ​ត្រូវ​តស៊ូ កុំ​ចុះចាញ់ កុំ​ខ្មាស់​អៀន ទោះបី​យើង​មិនមាន​ដូចគេដទៃទៀត ​ក៏​ដោយ ​ហើយ​ប្អូន​ក៏នឹង ​ខិតខំ​តស៊ូហ្វឹក​ហាត់ បន្ថែម​ទៀតដើម្បី ​ចូល​រួម​ប្រកួត ​លើកក្រោយ​ទៀត ​រហូត​ទទួល​បាន ​ជ័យ​លាភីផងដែរ​៕

វីដេអូ
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T