ក្មេង​ប្រុសកំព្រាឪពុក ​គ្រួសារ​ក្រខ្សត់ខ្លាំង ស្រមៃចង់​ក្លាយជា​តា​រាកំប្លែង​ល្បី បាន​សម្តែង​លើឆាក​ (វីដេអូ)

//s9.kh1.co/36/3684de2c184bf60dae0608331a13638c0ed51852.jpg
Exclusive

 ១៩-វិច្ឆិកា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ព្រោះ​តែ​មាន​ដុង​ខាង​វោហាស័ព្ទខាង​ផ្នែក​​កំប្លែង វាសនា​តែងចង់​សម្រេច​ក្តីសុបិន្ត​ ចង់​ក្លាយជាតារា​កំប្លែង​មួយ​រូប​ដែល​មាន​ឈ្មោះ​បោះ​សម្លេង​ផងដែរ​។

ភ្នំពេញ៖ នៅក្រោម​មេឃ​តែ​មួយ​ តែ​វាសនា​ មនុស្ស​ម្នាក់​ៗ កើត​មក​ខុសៗគ្នា អ្នក​ខ្លះកើត​មក ​ក៏​នៅលើ​គំនរ​នៃ​ ទ្រព្យសម្បត្តិលុយកាក់ ​ចាយ​វាយ​មិន​ខ្វះ ហើយ​ក៏រឹត​តែមិន​ចាំបាច់ ​ត្រូវ​ខ្វល់​ខ្វាយ​ពី​រឿង ​ហូបចុក រីឯ​ការ​សិក្សា​ក៏​បាន ​ជ្រៅជ្រះ​ទៅ​តាម​នោះដែរ​។ ស្រប​ពេល​ដែល​មាន ​អ្នក​មួយ​ចំនួន​ទៀត ​​គ្មាន​សូម្បី​តែលទ្ធភាព ​ទៅចូលរៀន រាល់​ថ្ងៃ​ត្រូវ​ដេក​ទាំង​អត់ឃ្លាន យក​បាយ​ល្ងាច​ជា​បាយ​ព្រឹក​ ហើយ​យក​បាយ​ព្រឹក ​ជា​បាយ​ល្ងាច​​ ព្រោះ​តែជីវភាព​ មិន​អំណោយផល​ដូចគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្មេងប្រុស​វាយ​ វាសនា
ក្មេងប្រុស​វាយ​ វាសនា

មាន​ទីលំនៅ​ មិន​ឆ្ងាយប៉ុន្មាន​ពី ​កណ្តាល​ក្រុង​នៃ ​រាជធានីភ្នំពេញ ក្មេង​ប្រុស ​វាយ វាសនា អាយុ១៥ឆ្នាំ រស់​នៅ​ជាមួយ​ម្តាយ ​ឳពុកចែកផ្លូវ​គ្នា ​តាំង​តែ​ពីខ្លួន​ទើប​តែ​បាន អាយុមួយ​ខួប​​ ដោយ​សារតែ​ ជីវភាព​ខ្វះខាត​ខ្លាំង​ ម្តាយ​គ្មាន​លទ្ធភាព ​ផ្គត់​ផ្គង់​ឲ្យ​ចូល​រៀន ​ដូចក្មេង​ដទៃទៀត វាសនា​ ត្រូវ​បង្ខំ​ចិត្ត​មក​នៅ ​មើល​ថែកូន​ឲ្យគេ និងឆ្លៀត​ពេល​ដែល​​មាន ​បុណ្យ​ទាន​ជាតិ​ធំៗម្តងៗ ​តែងតែ​ទៅ​ យាម​ស្បែក​ជើង​ឲ្យគេ នៅក្នុងវត្ត ​ដើម្បី​សន្សំប្រាក់​ខ្លះ ​យក​ទៅ​ជួយ​គ្រួសារ​និង ​ទុក​មួយ​ចំណែក សម្រាប់​យក​ទៅ​រៀន​នឹង​គេ។

ក្មេង​ប្រុស​​វាយ​ វាសនា​ បានរៀប​រាប់​បែបនេះថា កាលពី​តូចខ្លួន​តែងតែ​ ឆ្លៀត​ពេល​ទំនេរ​ពីការ​សិក្សា ​ទៅ​ជួយ​បេះឈូក ជាមួយ​​ម្តាយ និង​លក់​ខ្យង ដើម្បី​សន្សំ​លុយ ​យក​ទៅ​រៀន។ ហើយ​ពេល​ខ្លះ ​ដោយ​សារតែ ​ជីវភាព​ខ្វះខាត​ក៏ ​ត្រូវ​ផ្អាក​ការសិក្សាមួយ​រយៈ​ ដើម្បី​ជួយ​រក​លុយ ​មក​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​។

មិន​តែប៉ុណ្ណោះ កន្លង​មក​ក្មេង​ប្រុស​រូប​នេះ ក៏ធ្លាប់​រង​គ្រោះ​ ដោយសារតែ ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ធ្ងន់ធ្ងរ​រហូតដល់​ថ្នាក់ ​បាក់​ដៃ បាក់​ជើង​ និង​ភ្លៅ​។ ហើយ​រហូត​មក​ទល់​ពេល​នេះ ​ថ្វី​ត្បិត​តែ​ទទួល​បាន ​ការ​ព្យាបាលជា​ សះស្បើយ​ទៅ​ហើយ ​ក៏ពិត​មែន ​តែ​ពេល​ខ្លះ​ក៏នៅតែ ​ឈឺចាប់​និង ​លឺ​សម្លេងពី ​មុខ​របួស​ទាំងនោះដែរ។​​​​​​​​​​ ហើយក្នុង​ពេល​នោះ ​ដើម្បីតែ​​យកលុយ មក​ព្យាបាលរបួសរបស់ខ្លួន ​​ម្តាយ​ក្មេង​ប្រុស​​រូបនេះ ត្រូវបង្ខំ​ចិត្ត​លក់ផ្ទះ ហើយ​ទៅ​រស់​នៅ​ក្បែរ​បឹង​ បេះ​ត្រកួន​ធ្វើ​ជា ​របរចិញ្ចឹម​ជីវិត រស់​មួយ​គ្រា​ៗ។

ក្មេងប្រុស​វាយ​ វាសនា
ក្មេងប្រុស​វាយ​ វាសនា

ក៏ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ ​អ្នកនៅភូមិផង ​របង​តែមួយ ​តែង​តែចាប់​អារម្មណ៍ ​លើ​ក្មេង​ប្រុស​ម្នាក់​នេះគឺ​ គេ​មាន​ដុង​និង ​ទេពកោសល្យ​ ​ពិសេស​ខាង​ធ្វើ​ឲ្យ ​អ្នកដទៃ ​ដែល​នៅ​ជុំវិញខ្លួន ​បានរីករាយ ​ ជា​មួយ​ការ​បង្ក​បរិយាកាស និយាយ​កំប្លែងៗ ធ្វើ​ឲ្យគេ​បាន​សើច​សប្បាយ ស្ទើរតែគ្រប់​ពេល​​។

ជាមួយគ្នានេះ​ដែរ​វាសនា ក៏​បាន​បញ្ជាក់ ​ឲ្យ​ដឹង​ផងដែរថា ​​បំណង​ប្រាថ្នា​ដ៏​ធំបំផុត ​របស់​ខ្លួន​ហើយ​ចង់​ឲ្យ​វា បាន​ក្លាយទៅជា ការពិត​នោះគឺ ​ចង់​ក្លាយទៅជា ​តារាកំប្លែង​ និង​សុបិន្ត​ថ្ងៃណា​មួយ ​អាច​បាន​ឡើង​ សម្តែងលើឆាក ក្នុង​នាម​ជា​តារាកំប្លែង​ មាន​បោះ​សម្លេង​មួយ​រូប​ផងដែរ​៕ ​

វីដេអូ
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T