តោះ! មកដឹងអំពីចំនួនព្រះច័ន្ទរបស់ភពនីមួយៗក្នុងប្រព័ន្ធព្រះអាទិត្យ

//s9.kh1.co/c8/c8dcf27763be7396f88a079fa43fadc06c56d8e5.jpeg
យល់ដឹង

 ០៨-កុម្ភៈ-២០២១ ៧ល្ងាច · ៤ ឆ្នាំមុន

តោះ! មកដឹងអំពីចំនួនព្រះច័ន្ទរបស់ភពនីមួយៗក្នុងប្រព័ន្ធព្រះអាទិត្យ

ព្រះច័ន្ទគឺជាតារារណបធម្មជាតិ ដែលវិលជុំវិញភព ហើយព្រះច័ន្ទទាំងអស់នោះត្រូវបានបង្កើតឡើងក្នុងទម្រង់ខុសៗគ្នា។ ព្រះច័ន្ទរបស់ផែនដីយើងមានប្រយោជន៍ខ្លាំងណាស់ក្នុងការរស់នៅរបស់មនុស្សលោកប្រចាំថ្ងៃ ទោះបីនៅពេល យប់វាផ្តល់ពន្លឺតិចតួចមកកាន់ផែនដីយើងក៏ដោយ។ មានភពខ្លះមានព្រះច័ន្ទច្រើន ហើយមានភពខ្លះទៀតគ្មានព្រះច័ន្ទទាល់តែសោះ។ នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង មានព្រះច័ន្ទសរុបទាំងអស់មានចំនួនជាង២០០ដួង។ ឥលូវយើង មកដឹងអំពីចំនួនព្រះច័ន្ទនៃភពនីមួយៗក្នុវប្រព័ន្ធព្រះអាទិត្យរបស់យើង បូករួមទាំងព្រះច័ន្ទរបស់កូនភព ព្លុយតូផងដែរ ដែលវាបានធ្លាក់តំណែងពីភពផ្លូវការ មកជាភពបម្រុងវិញកាលពីឆ្នាំ២០០៦។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទី១. ភពពុធ (Mercury) 

ភពពុធ (Mercury) 
ភពពុធ (Mercury) 

ភពពុធជាភពទី១នៅក្នុងប្រព័ន្ធព្រះអាទិត្យ ហើយភពនេះគ្មានព្រះចន្ទទេ ដោយសារតែវាមានគម្លាតនៅជិតព្រះអាទិត្យខ្លាំងពេក គ្មានកន្លែងសម្រាប់ឱ្យភពនេះមានព្រះច័ន្ទបានឡើយ។ 

ទី២. ភពសុក្រ (Venus) 

ភពសុក្រ (Venus)
ភពសុក្រ (Venus)

ភពសុក្រជាភពទី២ក្នុងប្រព័ន្ធព្រះអាទិត្យ។ ដូចភពពុធដែរ ភពសុក្រគឺជាភពដែរគ្មានព្រះចន្ទដែរ។ 

ទី៣. ភពផែនដី (Earth) 

ភពផែនដី (Earth) 
ភពផែនដី (Earth) 

ភពផែនដីជាភពទី៣នៅក្នុងប្រព័ន្ធព្រះអាទិត្យ ហើយភពផែនដីរបស់យើងនេះទៀតសោត មានព្រះច័ន្ទចំនួន១។ 

ទី៤. ភពអង្គារ (Mars) 

ភពអង្គារ (Mars)
ភពអង្គារ (Mars)

ភពអង្គារគឺជាភពលំដាប់ទី៤នៅក្នុងប្រព័ន្ធព្រះអាទិត្យ ហើយភពនេះមានព្រះច័ន្ទចំនួន២គោចរជុំវិញ ដែលទីមួយឈ្មោះថា Phobos និងទីពីរឈ្មោះថា Deimos។ 

ទី៥. ភពព្រហស្បត្តិ៍ (Jupiter) 

ភពព្រហស្បត្តិ៍ (Jupiter) 
ភពព្រហស្បត្តិ៍ (Jupiter) 

ភពព្រហស្បត្តិ៍គឺជាភពទីប្រាំនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ភពនេះមានព្រះច័ន្ធចំនួន៧៩ដួង។ ចំណែកឯព្រះច័ន្ទដែលល្បីជាងគេ គឺព្រះច័ន្ទដែលមានឈ្មោះថាយូរ៉ូប៉ា (Europa)។ 

ទី៦. ភពសៅរ៍ (Saturn)

ភពសៅរ៍ (Saturn) 
ភពសៅរ៍ (Saturn) 

ភពសៅរ៍គឺជាទី៦នៅក្នុងប្រព័ន្ធព្រះអាទិត្យ ហើយភពនេះមានភាពល្បីល្បាយ និងស្រស់ស្អាតខ្លាំងដោយសារវាមានខ្សែក្រវ៉ាត់ស្អាតនៅព័ទ្ធជុំវិញ។ ភពនេះមានព្រះច័ន្ទចំនួន៨២ដួង។ ហើយព្រះច័ន្ទដែលល្បីល្បាញជាងគេគឺព្រះចន្ទទីតង់ (Titan)។ 

ទី៧. ភពអ៊ុយរ៉ានុស (Uranus) 

ភពអ៊ុយរ៉ានុស (Uranus) 
ភពអ៊ុយរ៉ានុស (Uranus) 

ភពអ៊ុយរ៉ានុសគឺជាភពទីប្រាំពីរនៅក្នុងប្រព័ន្ធព្រះអាទិត្យ ហើយភពនេះមានព្រះច័ន្ទចំនួន២៧។ 

ទី៨. ភពណិបទូន (Neptune) 

ភពណិបទូន (Neptune)
ភពណិបទូន (Neptune)

ភពណិបទូនគឺជាភពទីប្រាំបីនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ហើយភពនេះមានព្រះច័ន្ធចំនួន១៤។ 

ទី៩. ភពព្លុយតូ (Pluto) 

ភពព្លុយតូ (Pluto)
ភពព្លុយតូ (Pluto)

ភពព្លុយតូបានធ្លាក់តំណែងពីភពផ្លូវការ មកជាភពបម្រុងវិញនៅឆ្នាំ២០០៦ ហើយភពនេះមានព្រះច័ន្ទចំនួនប្រាំគោចរជុំវិញ៕

Oung Kosal
Joseph (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T