ម៉ូតសម្លៀកបំពាក់៖ ការស្លៀកពាក់ គឺជារឿងសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់ទំនុកចិត្ត ទៅដល់មនុស្សស្រី នៅពេលដែលត្រូវចេញ ទៅបំពេញភារកិច្ច នៅខាងក្រៅ ដោយសារតែវាមាន ភាពសំខាន់សម្រាប់ មនុស្សស្រីហ្នឹងហើយ ទើបមនុស្សស្រីគ្រប់រូប តែងតែពិបាកក្នុងការ ជ្រើសរើសនូវសម្លៀកបំពាក់ ទោះជាមានសម្លៀកបំពាក់ ច្រើនក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង មនុស្សស្រីស្ទើរតែគ្រប់រូបទៅហើយ តែងតែពិបាកសម្រេចចិត្ត ក្នុងការស្លៀកពាក់បែបណា ទើបធ្វើឱ្យខ្លួនមានភាពលេចធ្លោ និងមានភាពស្រស់ស្អាត ប៉ុន្តែ ជាទូទៅ មនុស្សស្រីដែលមានភាពលេចធ្លោ និងស្រស់ស្អាត គឺតែងតែមានពាក់អាវពណ៌ស ជានិច្ច។
អាវពណ៌ស ជាមួយការស្លៀកសម្លៀកបំពាក់ទាំង៥នេះ ធានាថាមនុស្សស្រីនឹងកាន់តែមាន ភាពលេចធ្លោ៖
១. ខោខូវប៊ូយ

ការពាក់អាវស ជាមួយនឹងការស្លៀកខោខូវប៊ូយ វានឹងធ្វើឱ្យមនុស្សស្រី កាន់តែមានភាពលេចធ្លោ និងមានភាពទាន់សម័យ ដែលអាចធ្វើឱ្យមនុស្សស្រី ពោរពេញទៅដោយ ទំនុកចិត្តខ្ពស់ ក្នុងការចេញទៅខាងក្រៅ ដើម្បីបំពេញភារកិច្ចផ្សេងៗ។
២. ខោក្រណាត់

អាវស លាយជាមួយនឹងខោក្រណាត់ វានឹងជួយធ្វើឱ្យមនុស្សស្រី កាន់តែមានភាពស្រស់ស្អាត ជាពិសេស នឹងមានភាពលេចធ្លោជាងគេ ខណៈពេលនៅក្នុងចំណោម មនុស្សស្រីជាច្រើន ជាងនេះទៅទៀត ការស្លៀកពាក់បែបនេះ វាក៏ជួយបង្កើន នូវភាពFashion របស់មនុស្សស្រី ផងដែរ។
៣. សំពត់វែងត្រឹមកំភួនជើង

ការជ្រើសរើសពាក់អាវស ជាមួយនឹងការស្លៀកសំពត់វែង ត្រឹមកំភួនជើង វានឹងធ្វើឱ្យមនុស្សស្រីគ្រប់រូប មើលទៅជាមនុស្សស្រី ដែលពោរពេញ ទៅដោយភាពច្នៃប្រឌិតខ្ពស់ នៅក្នុងការស្លៀកពាក់។
៤. ខោក្រណាត់ខ្លី

អាវសជាមួយនឹង ការស្លៀកខោក្រណាត់ខ្លី វានឹងធ្វើឱ្យមនុស្សស្រី មានភាពលេចធ្លោ ក្នុងការបង្ហាញនូវជើងវែង ដ៏ស្រឡូន ទោះបីមនុស្សស្រីមួយចំនួន មិនសូវមានកំពស់ខ្ពស់ក៏ដោយ ហើយវាក៏ធ្វើឱ្យមនុស្សស្រី កាន់តែមានភាពស្រស់ស្រាយ នៅក្នុងការស្លៀកពាក់បែបនេះ ទៀតផង។
៥. រ៉ូបអៀម

មនុស្សស្រីនៅក្នុង ការពាក់អាវស ជាមួយនឹងរ៉ូបអៀម វានឹងជួយបង្កើន នូវភាពស្រស់ស្អាតជាខ្លាំង របស់មនុស្សស្រី ហើយការដែលស្លៀកពាក់បែបនេះ វាក៏ធ្វើឱ្យមនុស្សស្រី កាន់តែមានភាពទាក់ទាញភ្នែក ពីមនុស្សជុំវិញខ្លួន៕