ស្រីៗ បើមិនចង់ឱ្យគេធ្វើបាបចិត្ត កុំធ្វើរឿងទាំងនេះ

//s9.kh1.co/73/730edaa88f8aa6086d831e017a8e2cb21fbf9181.jpg
ជីវិត

 ០៦-តុលា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

មនុស្សស្រីគ្រប់រូប បើមិនចង់ឱ្យអ្នកណាម្នាក់ ហ៊ានមកធ្វើបាបចិត្តអ្នកបាន ដាច់ខាតកុំធ្វើរឿងទាំងអស់នេះឱ្យសោះ។

យល់ដឹង៖ មនុស្សស្រីគ្រប់រូបត្រូវចងចាំថា គ្មានអ្នកណាម្នាក់អាចមកធ្វើបាបចិត្តអ្នកបានឡើយ ប្រសិនបើអ្នកមិនបណ្តោយឱ្យមនុស្សដែលចង់ធ្វើបាបចិត្តអ្នក ធ្វើបាបអ្នកតាមចិត្តនោះ ម្យ៉ាងអារម្មណ៍និងចិត្ត វាជារបស់អ្នក គ្មានអ្នកណាមានសិទ្ធ ក្រៅពីខ្លួនអ្នកឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ ស្រីៗ បើមិនចង់ឱ្យគេធ្វើបាបចិត្តអ្នកបាន ដាច់ខាតត្រូវប្រាប់ខ្លួនឯងថាកុំធ្វើរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះឱ្យសោះ បើមិនអញ្ចឹងទេ មួយជីវិតនេះ អ្នកគ្មានសិទ្ធធ្វើឱ្យខ្លួនឯងរស់នៅក្នុងសេចក្តីសុខបានឡើយ។

ស្រីៗ បើមិនចង់ឱ្យគេធ្វើបាបចិត្ត កុំធ្វើរឿងទាំងនេះ៖

១. ស្រលាញ់គេជាងស្រលាញ់ខ្លួន

រូបតំំណាង
រូបតំំណាង

បើមិនចង់ឱ្យអ្នកណាម្នាក់ មានឥទ្ធិពលមកលើសេចក្តីសុខអ្នកបាន ដាច់ខាតអ្នករាល់គ្នាមិនត្រូវស្រលាញ់គេជាងស្រលាញ់ខ្លួនឯងនោះទេ ព្រោះនៅពេលដែលអ្នកស្រលាញ់អ្នកណាម្នាក់ខ្លាំងជាងស្រលាញ់ខ្លួនឯង អ្នកនឹងបណ្តោយឱ្យគេធ្វើបាបចិត្តអ្នកបានដោយមិនដឹងខ្លួន។

២. រំពឹងអ្វីមួយពីអ្នកណាម្នាក់

រូបតំំណាង
រូបតំំណាង

មនុស្សយើងម្នាក់ៗ កាន់តែមានការរំពឹងទុកខ្ពស់ ការខកចិត្តដែលទទួលបានក៏ខ្លាំងដូចគ្នា ហេតុនេះ បើមិនចង់ឱ្យអ្នកណាម្នាក់ មកធ្វើជាហេតុផលដែលអ្នកត្រូវខកចិត្ត និងឈឺចាប់ទេនោះ កុំមានការរំពឹងអ្វីមួយពីអ្នកណាម្នាក់ឱ្យសោះ ព្រោះពេលខ្លះ សូម្បីតែខ្លួនអ្នករំពឹងលើខ្លួនឯង ក៏ត្រូវខកចិត្តដែរ។

៣. រស់នៅក្នុងអតីតកាល

រូបតំំណាង
រូបតំំណាង

រឿងរ៉ាវដែលកើតមានពីអតីតកាល មនុស្សដែលនៅក្នុងអតីតកាល គ្រប់យ៉ាងគឺបានផ្លាស់ប្តូរទៅតាមពេលវេលាអស់ទៅហើយ កុំរំលឹកឬរស់នៅក្នុងអតីតកាលដែលបានកន្លងហួសទៅ ព្រោះគ្មានអ្នកណាម្នាក់ មកធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ ចំពោះរឿងអតីតកាលរបស់អ្នកបានឡើយ ប្រសិនបើអ្នកមិនរស់នៅក្នុងអតីតកាលនោះ។

៤. រំលឹករឿងឈឺចាប់ឡើងមក

រូបតំំណាង
រូបតំំណាង

រឿងណាដែលឈឺចាប់ ចាត់ទុកថាជាមេរៀនមួយ ហើយកុំរំលឹករឿងទាំងនោះឡើយមកទៀត ចាត់ទុកថាវាជាបទពិសោធន៍ជីវិត ដែលត្រូវរៀនសូត្រ ព្រោះមនុស្សម្នាក់ៗត្រូវឆ្លងកាត់វា ដើម្បីធ្វើឱ្យជីវិតមានការរីកចម្រើនទៅមុខ ហេតុនេះ អ្នកណាក៏មិនអាចមកធ្វើបាបចិត្តអ្នកបានដែរ បើអ្នកចេះជ្រើសរើសយកក្តីសុខខ្លួនឯងជាចម្បង៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T