ត្រឹម​ស្នាម​ក្រយៅដៃ ​ក៏គេ​អាចទាយ​​ដឹង​ថា​ អ្នក​ជា​មនុស្ស ប្រភេទណា​បាន​ដែរ

//s9.kh1.co/52/524d46490371f7f6927f5236aab48749856a2bfb.jpg
ជីវិត

 ២១-កក្កដា-២០២៣ ១២ល្ងាច · ២ ឆ្នាំមុន

ប្រសិនបើ អ្នកចង់ដឹងពីបុគ្គលិក លក្ខណៈខ្លួន អ្នកឱ្យកាន់តែច្បាស់នោះ ស្នាមក្រយៅម្រាមទាំងនេះ នឹងបង្ហាញប្រាប់អ្នក អំពីបុគ្គលិកលក្ខណៈរបស់ អ្នកបានយ៉ាងច្បាស់។

យល់ដឹង៖ ស្នាមក្រយៅដៃ គឺអ្វីមួយដែលអាចបង្ហាញ ពីបុគ្គលិកលក្ខណៈ របស់នរណាម្នាក់ បានយ៉ាងច្បាស់ ទៅតាមប្រភេទនៃក្រយៅដៃ ផ្សេងៗពីគ្នា លើសពីនេះ បើទោះបីជាកូនភ្លោះក៏ដោយ ក៏នៅតែមានស្នាមក្រយៅដៃ ខុសគ្នាដែរ ដូច្នេះហើយ ទើបកូនភ្លោះ ទោះមានមុខមាត់ ដូចគ្នាខ្លាំងក៏ដោយ ក៏បុគ្គលិកលក្ខណៈ របស់ពួកគេ មិនដូចគ្នាឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រសិនបើអ្នកទាំងអស់គ្នា ចង់ដឹងថាបុគ្គលិកលក្ខណៈ របស់អ្នកទាំងអស់គ្នា ពិតជាត្រឹមត្រូវ ទៅតាមក្រយៅដៃ ដែរឬក៏អត់នោះ ខាងក្រោមនេះ វានឹងបង្ហាញឱ្យអ្នកបានដឹង  ពីបុគ្គលិកលក្ខណៈរបស់អ្នកទាំងអស់គ្នា ឱ្យកាន់តែច្បាស់ជាងមុន។

ស្នាមក្រយៅដៃទាំងនេះ ដែលអាចបង្ហាញអំពី បុគ្គលិកលក្ខណៈរបស់ អ្នកបានយ៉ាងច្បាស់

១. ក្រយៅដៃរាងរង្វិលជុំ

ក្រយៅដៃរាងរង្វិលជុំ
ក្រយៅដៃរាងរង្វិលជុំ

ប្រសិនបើអ្នក មានស្នាមក្រយៅដៃដូចរូប ដែលបានបង្ហាញនេះ មានន័យថា អ្នកជាមនុស្សដែលចូលចិត្ត ភាពស្ងប់ស្ងាត់ តែ​ងាយស្រួល ក្នុងការបង្កើតមិត្តភាព​ ជាមួយនឹងនរណាម្នាក់ ជាមនុស្សដែល ចូលចិត្តជួយអ្នកដទៃ។ ហើយប្រសិនបើ​អ្នក​ចាប់​ផ្តើម​ធ្វើ នៅកិច្ច​ការ​អ្វី​មួយ​ហើយ អ្នកក៏ជា​មនុស្ស​ដែល​មាន ទំនួល​ខុស​ត្រូវ​ខ្ពស់ ​ចំពោះ​កិច្ច​ការ មួយ​នោះ​ផងដែរ​​។ អ្នកជាមនុស្សពូកែ ក្នុងការយល់ចិត្តអ្នកដទៃ ជាមនុស្សដែលមាន ការស្រមើលស្រមៃដ៏អស្ចារ្យ រហូតដល់ពេលខ្លះ អាចធ្វើឱ្យ អ្នកមានអារម្មណ៍ថា ក្តី​ស្រមៃទាំងនោះ​ខ្ពស់​ពេក រហូត​អ្នកខ្លួន​ឯងមិន​អាច​ ឈាន​ទៅ​ដល់​ថែម​ទៀត​ផង​​។ 

២. ក្រយៅដៃរាងកោងត្រង់​

ក្រយៅដៃរាងកោងត្រង់​
ក្រយៅដៃរាងកោងត្រង់​

អ្នកគឺជាមនុស្ស ដែលមាន​ ការប្តេជ្ញាចិត្តខ្ពស់ ក្នុង​ការ​ធ្វើ​អ្វីមួយ​។ អ្នកចូលចិត្ត រៀន​អ្វី​ដែល​ថ្មីៗ ដូចជា​ការ​ចូល​ក្នុង​សង្គម ទទួលយកបទពិសោធន៍ប្លែកៗ ចូលមក​ក្នុងជីវិតរបស់អ្នក ព្រោះ​អ្នក​ជាមនុស្ស​ដែល មិន​បណ្តោយ​ឲ្យ​ចំណេះដឹង ក៏ដូចជាជីវិត​អ្នក​ នៅតែមួយ​កន្លែង​ត្រឹងនោះទេ ដែលទាំងនេះហើយ ជាហេតុ​ដែល ធ្វើ​ឲ្យ​មនុស្ស​ដែល​នៅ​ក្បែរ​ខ្លួន​អ្នក​ មួយ​ចំនួន​មើល​មក​យល់​ថា អ្នក​ជា​មនុស្ស​ដែល រឹង​រូសនិង​ចចេស ចូលចិត្ត​​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ចង់​ មិន​គិត​ឲ្យ​បានល្អិតល្អន់​ ទាំង​ដែល​ពេលខ្លះ អ្វី​ដែលអ្នក​ធ្វើ​ទាំងនោះ​ វាមិន​ច្បាស់​លាស់​ ឬក៏ត្រឹមត្រូវ​ក៏​ដោយ។​ ហើយលើសពីនេះ អ្នកក៏ជា មនុស្សមួយប្រភេទ ដែលមិនជា​សូវ​ចូលចិត្ត ប្រើនូវមនោសញ្ចេតនាទេ ប៉ុន្តែអ្នកបែរ​ជា​ មនុស្ស​ដែល​ចូលចិត្តតន្រ្តី និងសិល្បៈខ្លាំងទៅវិញ​​។

៣. ក្រយៅដៃរាងគូទខ្យង

ក្រយៅដៃរាងគូទខ្យង
ក្រយៅដៃរាងគូទខ្យង

ស្នាមក្រយៅដៃប្រភេទនេះ វាអាច​បង្ហាញថា អ្នកជាមនុស្សដែល មិនសូវចូលចិត្ត ភាពស្ងប់ស្ងាត់នោះទេ តែ​អ្នកចូលចិត្ត​ភាព​អ៊ូអរច្រើនជាង អ្នកជាមនុស្សមួយប្រភេទ ដែលពោរពេញទៅដោយ គំនិត​ច្នៃប្រឌិតខ្ពស់​។ អ្នកតែងតែបង្កើត និងរៀនពីអ្វីដែលថ្មីៗ នៅជុំវិញខ្លួន មិនចូលចិត្តក្នុងការរង់ចាំ ពោលគឺ​ចង់ធ្វើ​អ្វី​មួយ ក៏ធ្វើ​ភ្លាមៗតែម្តង​។​ ជាក់ស្តែង មនុស្ស​ដែល​មាន ​អត្តចរិត​ប្រភេទនេះ ​គឺ​ពិតជាគួរ​ឲ្យ​ទាក់ទាញ ខ្លាំង​ណាស់​៕ 

ប្រភពdazzling

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T