ជីវិតអ្នកនឹងល្អប្រសើរ ប្រសិនបើអ្នកនៅឆ្ងាយពីមនុស្សទាំងនេះ

//s9.kh1.co/13/139a2710535acc709ae77fe7f258451880974b3c.jpg
ជីវិត

 ០៣-តុលា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ជីវិតអ្នកនឹងមានតែភាពល្អប្រសើរ និងរីកចម្រើនទៅមុខ ប្រសិនបើអ្នករាល់គ្នា ចេះរក្សាគម្លាតនៅឆ្ងាយពីមនុស្សទាំងនេះ។

យល់ដឹង៖ មនុស្សដែលកំពុងតែនៅជុំវិញខ្លួនយើង គឺសុទ្ធតែមានឥទ្ធិពលមកលើជីវិតរបស់យើងគ្រប់ៗគ្នា បើយើងរាប់អានមនុស្សល្អ យើងក៏ទទួលបានជីវិតដ៏ល្អមួយ តែបើយើងរាប់អានមនុស្សមិនល្អ ជីវិតយើងនឹងមានតែបញ្ហា ហើយក៏គ្មានថ្ងៃបានល្អប្រសើរដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ ប្រសិនបើអ្នកចង់ឱ្យជីវិតខ្លួនឯងល្អប្រសើរ និងរីកចម្រើនទៅមុខ ដាច់ខាតអ្នករាល់គ្នាត្រូវតែរក្សាគម្លាតខ្លួនឯងពីមនុស្សមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ព្រោះមនុស្សទាំងនេះ បើអ្នកកាន់តែនៅជិត ជីវិតអ្នកកាន់តែស្មុគស្មាញ និងមិនអាចចម្រើនបាន។

ជីវិតអ្នកនឹងល្អប្រសើរ ប្រសិនបើអ្នកនៅឆ្ងាយពីមនុស្សទាំងនេះ៖

១. មនុស្សToxic

រូបតំណាង
រូបតំណាង

ជីវិតអ្នកនឹងល្អប្រសើរ ប្រសិនបើអ្នកចេះរក្សាគម្លាតខ្លួនឯង ឱ្យនៅឆ្ងាយពីមនុស្សToxic ព្រោះមនុស្សនេះ បើអ្នកនៅជិត មិនថាអ្នកធ្វើអ្វីនោះទេ គេនឹងចាំតែទើសអ្នកគ្រប់យ៉ាង រហូតធ្វើឱ្យអ្នកមានមិនអារម្មណ៍មិនល្អ ចំពោះខ្លួនឯង ដែលវាជាហេតុធ្វើឱ្យអ្នកមិនហ៊ានធ្វើអ្វី ទាល់តែសោះដើម្បីខ្លួនឯង ហើយការដែលអ្នកមិនបាន ធ្វើអ្វីដែលខ្លួនចង់ធ្វើនោះ វាបានធ្វើឱ្យជីវិតអ្នក មិនអាចរីកចម្រើន។

២. មនុស្សអវិជ្ជមាន

រូបតំណាង
រូបតំណាង

មនុស្សដែលចូលចិត្តគិតវិជ្ជមាន មិនថាជួបបញ្ហាតូចប៉ុណ្ណាទេ ក៏មនុស្សទាំងនោះ ធ្វើវាឱ្យក្លាយទៅជាបញ្ហាធំ ដែលពិបាកដោះស្រាយបានដែរ អញ្ចឹងហើយ នៅឱ្យឆ្ងាយពីមនុស្សអវិជ្ជមាននេះ ទើបជីវិតអ្នកជួបតែរឿងល្អ ព្រោះមនុស្សនេះ នឹងធ្វើឱ្យជីវិតអ្នកមានតែភាពអាប់អួរ គិតអ្វីក៏មិនបានវែងឆ្ងាយ ធ្វើអ្វីក៏សុញនៅតែមួយកន្លែង ដែលធ្វើឱ្យអ្នកមិនអាចមានជីវិតដ៏ល្អប្រសើរបាន។

៣. មនុស្សចូលចិត្តច្រណែនឈ្ននីសគេ

រូបតំណាង
រូបតំណាង

ការដែលអ្នកនៅជិតនឹងមនុស្សដែលចូលចិត្តច្រណែនឈ្នានីសនឹងអ្នកដទៃ វាក៏បានធ្វើឱ្យអ្នកក្លាយទៅជាប្រភេទមនុស្ស ដែលចូលចិត្តច្រណែននឹងអ្នកដទៃដោយមិនដឹងខ្លួនបានដែរ ហេតុនេះ រក្សាគម្លាតនៅឆ្ងាយពីមនុស្សចូលចិត្តច្រណែនគេ បានកាន់តែឆ្ងាយគឺកាន់តែល្អបំផុតសម្រាប់ខ្លួនអ្នក ទើបមិនអាចធ្វើឱ្យអ្នកក្លាយជាមនុស្សចូលចិត្តច្រណែនគេបាន បែរជាអាចឱ្យអ្នកមានពេលមកអភិវឌ្ឍខ្លួនឯង។

៤. មនុស្សដែលតែងតែកើតទុក្ខ

រូបតំណាង
រូបតំណាង

អ្នកណាៗក៏ចេះកើតទុក្ខដែរ ហើយយើងម្នាក់ៗ ក៏មិនអាចដឹងថាអ្នកណាបានឆ្លងកាត់អ្វីមកខ្លះដែរ តែដើម្បីខ្លួនឯង អ្នករាល់គ្នាត្រូវរក្សាគម្លាតនៅឱ្យឆ្ងាយពីមនុស្សណា ដែលតែងតែកើតទុក្ខ ច្រើនជាងរីករាយ ព្រោះមនុស្សដែលតែងតែកើតទុក្ខនេះ គឺជាមនុស្សដែលបណ្តោយឱ្យខ្លួនឯងទន់ជ្រាយ និងមិនព្រមងើបឈររកដំណោះស្រាយឱ្យខ្លួនឯង ដែលជាគំរូមិនល្អដល់ខ្លួនអ្នក ហើយបើអ្នកនៅជិត មនុស្សនេះនឹងនាំឱ្យជីវិតអ្នកមានតែភាពសៅហ្មង៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T