យល់ដឹង៖ មនុស្សយើងម្នាក់ៗសុទ្ធតែមានមន្តស្នេហ៍ និងភាពទាក់ទាញរៀងៗខ្លួន គ្រាន់តែពេលខ្លះ ខ្លួនយើងបណ្តោយឱ្យខ្លួនឯងបាត់បង់មន្តស្នេហ៍ទាំងនោះដោយមិនដឹងខ្លួនតែប៉ុណ្ណោះ ហេតុនេះអ្វីមួយត្រូវចេះគិតមុខគិតក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត បើមិនចង់ឱ្យខ្លួឯង បាត់បង់មន្តស្នេហ៍ និងភាពទាក់ទាញទេនោះ កុំធ្វើរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះឱ្យសោះ ព្រោះរឿងទាំងនេះ នឹងធ្វើឱ្យមនុស្សដែលនៅជុំវិញខ្លួនអ្នកអស់អារម្មណ៍ល្អជាមួយអ្នក គ្រប់ពេលដែលនៅក្បែរអ្នក។
៤យ៉ាង ធ្វើឱ្យអ្នកបាត់បង់មន្តស្នេហ៍ដោយមិនដឹងខ្លួន៖
១. ដ្រាម៉ាលើបណ្តាញសង្គម

អ្វីដែលធ្វើឱ្យអ្នកបាត់បង់មន្តស្នេហ៍ និងកាន់តែគ្មានភាពទាក់ទាញ គឺនៅពេលដែលអ្នកជាមនុស្សម្នាក់ ចូលចិត្តដ្រាម៉ានៅលើបណ្តាញសង្គម ព្រោះថាមនុស្សដែលគេចាប់អារម្មណ៍លើអ្នក គេប្រាកដជាចង់ដឹងពីអ្នកឱ្យបានកាន់តែច្បាស់ តែបើគេចូលក្នុងបណ្តាញសង្គមអ្នក ឃើញសុទ្ធតែភាពអាប់អួរនោះ គឺមន្តស្នេហ៍របស់អ្នក នឹងត្រូវបាត់បង់អស់ភ្លាមៗ។
២. មុខមិនចេះរីក

ទឹកមុខ ក៏ជាមន្តស្នេហ៍របស់មនុស្សគ្រប់គ្នាដែរ មិនថាអ្នកមានសម្រស់ស្រស់ស្អាត ដែលអាចទាក់ចិត្តមនុស្សគ្រប់គ្នាបានប៉ុណ្ណាទេ ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តធ្វើមុខក្រមូវ មុខមិនដែលចេះរីកទាល់តែសោះនោះ ភាពទាក់ទាញដែលបានមកពីសម្រស់របស់អ្នក នឹងត្រូវបាត់បង់ទាំងអស់ ព្រោះសម្រស់តែមួយមុខ មិនអាចទាក់ទាញបានទេ វាក៏ត្រូវការភាពស្រស់ស្រាយដែលមានពីខាងក្រៅផងដែរ។
៣. គ្មានការជឿជាក់លើខ្លួនឯង

ភាគច្រើនមនុស្សដែលបាត់បង់មន្តស្នេហ៍ និងភាពទាក់ទាញដោយមិនដឹងខ្លួន គឺមកពីខ្លួនពួកគេ គ្មានការជឿជាក់លើខ្លួនឯង ទើបបង្ហាញចេញមកថាពួកគេជាមនុស្សគ្មានថាមពល និងគ្មានសមត្ថភាព បើទោះបីជាពួកគេជាមនុស្សដែលពូកែ និងមានសមត្ថភាពពិតប្រាកដយ៉ាងណាក៏ដោយ ព្រោះថាមពលពីខាងក្រៅរបស់មនុស្ស ជាអ្វីដែលសំខាន់នៅក្នុងក្រសែភ្នែករបស់មនុស្សគ្រប់គ្នា។
៤. ប្រើពាក្យសម្តីមិនពិរោះស្តាប់

មិនថាអ្នកជាមនុស្សស្អាត ពូកែ និងមានសមត្ថភាពយ៉ាងណាទេ បើអ្នកជាមនុស្សដែលចូលចិត្តប្រើពាក្យសម្តីមិនពិរោះស្តាប់ មិនមានសុជីវធម៌ល្អ ចំណុចល្អជាច្រើនរបស់អ្នក ក៏មិនអាចស្រោចស្រង់មន្តស្នេហ៍ និងភាពទាក់ទាញរបស់អ្នកឡើងវិញបានដែរ ដូច្នេះការនិយាយស្តី ក៏អាចនាំឱ្យអ្នកបាត់បង់មន្តស្នេហ៍ដោយមិនដឹងខ្លួនដែរ៕