ទង្វើ៥យ៉ាង ធ្វើឱ្យប្តីអ្នកគ្មានថ្ងៃមានស្រីក្រៅ

//s9.kh1.co/2c/2c095950c84f1eda122edab4e0523e97bf117ab6.jpg
ជីវិត

 ១៩-មិថុនា-២០២៣ ១០ព្រឹក · ១០ ខែមុន

សាកល្បងធ្វើរឿងទាំងនេះដាក់ប្តីអ្នក ធានាថាប្តីអ្នក គេនឹងគ្មានថ្ងៃលួចលាក់មានស្រីក្រៅ ដែលធ្វើឱ្យអ្នកដេកកើតទុក្ខឡើយ។

យល់ដឹង៖ ទុក្ខកង្វល់របស់មនុស្សស្រីដែលមានប្តីហើយ គ្មានអ្វីក្រៅពីខ្លាចប្តីទៅលួចមានស្រីក្រៅនោះទេ ព្រោះសម្រាប់ជីវិតជាមនុស្សស្រី ឈឺចាប់បំផុត ប្រសិនជាបានដឹងថាមនុស្សដែលខ្លួនស្រលាញ់ និងផ្ញើជីវិតលើស្រាប់តែក្បត់ខ្លួន ចឹងហើយមនុស្សស្រី គួរតែមានវិធានការការពារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ សម្រាប់មនុស្សស្រីជាប្រពន្ធ បើចង់ការពារប្តី មិនអាចឱ្យមានស្រីក្រៅបាន អ្នកត្រូវធ្វើជាប្រពន្ធម្នាក់ដែលតែងតែបង្ហាញទង្វើមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះដាក់ប្តី ព្រោះវាជាអ្វី ដែលអាចបន្ទន់ចិត្តប្តីមិនឱ្យមានក្រៅបាន។

ទង្វើ៥យ៉ាង ធ្វើឱ្យប្តីអ្នកគ្មានថ្ងៃមានស្រីក្រៅ៖

១‌. យល់ចិត្ត និងចេះថ្នាក់ថ្នមប្តី

រូបតំណាង
រូបតំណាង

ជាប្រពន្ធ បើមិនចង់ឱ្យប្តីមានស្រីក្រៅទេនោះ អ្នកត្រូវតែធ្វើជាប្រពន្ធម្នាក់ ដែលអាចយល់ចិត្ត និងចេះថ្នាក់ថ្នមប្តីបាន ព្រោះមនុស្សប្រុសភាគច្រើន ដែលអាចមានស្រីក្រៅបាន ក៏អាចមកពីមនុស្សប្រុសដែលជាប្តី ខ្វះការយល់ចិត្តនិងការថ្នាក់ថ្នមពីប្រពន្ធ ទើបធ្វើឱ្យពួកគេទៅរកការយល់ចិត្តពីស្រីក្រៅ អញ្ចឹងហើយ ស្រីៗជាប្រពន្ធត្រូវរៀនយល់ចិត្តប្តី កុំគិតតែពីស្តីបន្ទោស និងរអ៊ូដាក់ពេក។

២. ធ្វើខ្លួនជាប្រពន្ធដែលមានតម្លៃ

រូបតំណាង
រូបតំណាង

មនុស្សស្រីជាប្រពន្ធ បើកាន់តែធ្វើខ្លួនឱ្យមានតម្លៃ មនុស្សប្រុសជាប្តីនឹងរស់ខ្វះអ្នកមិនបាន ហើយក៏មិនហ៊ានទៅលួចមានក្រៅដែរ ព្រោះតែខ្លាចបាត់បង់ប្រពន្ធដ៏ល្អម្នាក់ តែប្រសិនបើអ្នកជាប្រពន្ធម្នាក់ មិនចេះឱ្យតម្លៃខ្លួនឯង ពីមួយថ្ងៃទៅមួយថ្ងៃ គិតតែពីសង្ស័យ និងរករឿងប្តីនោះ គឺមានតែធ្វើឱ្យប្តីធុញទ្រាន់ និងរត់ទៅរកស្រីក្រៅដោយខ្លួនឯងទេ។

៣. ចេះគិតគូគ្រួសារខាងប្តី

រូបតំណាង
រូបតំណាង

សម្រាប់មនុស្សប្រុស គេក៏ចេះស្រលាញ់គ្រួសារ ឪពុកម្តាយគេដែរ ដូច្នេះចង់ឱ្យប្តីមានចិត្តទន់ និងចេះរំងាប់ចិត្តចង់មានស្រីក្រៅ អ្នកមិនត្រូវធ្វើតែជាប្រពន្ធដ៏ល្អទេ អ្នកក៏ត្រូវតែធ្វើជាកូនប្រសារ និងសាច់ញាតិដ៏ល្អម្នាក់ ដែលចេះគិតគូដល់គ្រួសារខាងប្តីដែរ ទើបប្តីអ្នកគេដកចិត្តចេញពីអ្នកទៅណាមិនបាន ព្រោះការយកចិត្តទុកដាក់លើគ្រួសារប្តី ប្រៀបដូចជាឱ្យតម្លៃប្តីអញ្ចឹង។

៤. ទុកចិត្តនិងជឿជាក់លើប្តី

រូបតំណាង
រូបតំណាង

មនុស្សប្រុសជាប្តី មិនថាធ្លាប់ខិលខូចយ៉ាងណាទេ ប្រសិនបើមានប្រពន្ធម្នាក់ ចេះផ្តល់ឱកាសក្នុងការទុកចិត្ត និងជឿជាក់លើគេ ទោះពួកគេចង់មានស្រីក្រៅទៀត ក៏លែងមានចិត្តចង់ដែរ ព្រោះមនុស្សប្រុស គេក៏ចេះក្រែងចិត្ត ហេតុនេះការទុកចិត្តពីប្រពន្ធ ក៏ជាអ្វីដែលធ្វើឱ្យមនុស្សប្រុសជាប្តីចេះភ្ញាក់រលឹកខ្លួន មុននឹងធ្វើអ្វីមួយដែរ។

៥. ចេះលើកទឹកចិត្តប្តី

រូបតំណាង
រូបតំណាង

មិនថាមនុស្សប្រុសរឹងមាំខ្លាំងប៉ុណ្ណានោះទេ ពួកគេក៏នៅតែជាមនុស្សម្នាក់ ដែលត្រូវការការលើកទឹកចិត្ត និងមានមនុស្សចាំជួយជម្រុញនៅពីក្រោយដែរ ដូច្នេះក្នុងនាមជាប្រពន្ធម្នាក់ ដែលអាចធ្វើឱ្យប្តីស្រលាញ់ដកចិត្តមិនរួចទៅណា គឺមនុស្សស្រីជាប្រពន្ធត្រូវតែចេះលើកទឹកចិត្ត និងឈរនៅពីក្រោយខ្នងប្តីជានិច្ច ជាជាងអង្គុយចាំតែស្តីបន្ទោស៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T