ទាំងនេះជាភាពខុសគ្នារវាងប្តីប្រពន្ធ ពេលដឹងថាមានការផិតក្បត់គ្នា

//s9.kh1.co/41/416075a8a50fa0f7a2db33c970e060211e23a5fa.jpg
ជីវិត

 ០៥-មិថុនា-២០២៣ ១ល្ងាច · មួយឆ្នាំមុន

ទាំងអស់នេះជាភាពខុសគ្នារវាងប្តីប្រពន្ធ នៅពេលដែលដឹងថា កើតមានការផិតក្បត់ចិត្តគ្នាឡើងមកនៅក្នុងទំនាក់ទំនង។

យល់ដឹង៖ នៅក្នុងទំនាក់ទំនងប្តីប្រពន្ធណា ក៏ដូចជាប្តីប្រពន្ធណាដែរ គឺគ្មានអ្នកណាចង់ឱ្យកើតមានការផិតក្បត់គ្នា ដែលធ្វើឱ្យវិនាសហិនហោចគ្រួសារនោះទេ តែក៏ព្រោះតែភាពអាត្មានិយម សប្បាយមិនចេះគិតរបស់ប្តី ឬប្រពន្ធខ្លះ ក៏បានធ្វើរឿងដែលនាំឱ្យអស់តម្លៃខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ការផិតក្បត់គ្នារវាងប្តីប្រពន្ធនៅក្នុងសង្គមសម័យនេះ គឺសង្កេតឃើញថាមនុស្សភាគច្រើនតែងតែដាក់សម្ពាធទៅលើមនុស្សស្រីជាងមនុស្សប្រុស ហើយខ្លះទៀតក៏គិតថា វាជារឿងធម្មតាទៅវិញសម្រាប់មនុស្សប្រុស ទាំងដែលដឹងថាការផិតក្បត់គ្នា សុទ្ធតែជារឿងខុស។

នៅពេលប្តីក្បត់ប្រពន្ធ

រូបតំណាង
រូបតំណាង

មនុស្សស្រីស្ទើរតែទាំងអស់ទៅហើយ នៅពេលដែលដឹងថាប្តីក្បត់ចិត្តខ្លួន គឺពួកគេតែងតែកើតទុក្ខ និងដេកគិតថាគួរធ្វើបែបណា លើសពីនេះ អាចនឹងទៅរករឿងស្រីរបស់ប្តីទៀត ដែលការគិតបែបនោះ វាមានតែនាំឱ្យខ្លួនពួកគេអស់តម្លៃដោយសារតែមនុស្សប្រុសអាត្មានិយមម្នាក់។

បើទោះបីជាដឹងថា ការដែលត្រូវបានមនុស្សដែលខ្លួនខំស្រលាញ់ និងខំទុកចិត្តជឿជាក់លើ បែរជាមកក្បត់ខ្លួនគឺឈឺចាប់ខ្លាំងណាស់ មិនតែប៉ុណ្ណោះពេលខ្លះទៀត សង្គមមនុស្សមិនត្រឹមតែមិនជួយរកយុត្តិធម៌ ឱ្យមនុស្សស្រីជាប្រពន្ធដែលត្រូវប្តីក្បត់ចិត្តទេ បែរជាបន្ទោសមនុស្សស្រី ថាមកពីមិនកើត ទើបត្រូវប្តីលួចមានក្រៅទៀត។

នៅពេលប្រពន្ធក្បត់ប្តី

រូបតំណាង
រូបតំណាង

នៅក្នុងសង្គមនេះ ប្រសិនបើប្តីក្បត់ប្រពន្ធ វាអាចនឹងសឹងតែជារឿងធម្មតា សម្រាប់មនុស្សទូទៅ ព្រោះឃើញថាមនុស្សភាគច្រើន តែងតែលើកវាឡើងមកនិយាយក្នុងន័យលេងសើចសប្បាយ ទាំងដែលដឹងថាការផិតក្បត់ចិត្តគ្នានៅក្នុងទំនាក់ទំនងប្តីប្រពន្ធ វាជារឿងដែលខុសធ្ងន់ចំពោះដៃគូជីវិតរបស់ខ្លួនក៏ដោយ។

ប៉ុន្តែប្រសិនបើប្រពន្ធក្បត់ចិត្តប្តីវិញ កុំថាឡើយមនុស្សប្រុសជាប្តី គេនៅពិចារណានឹងផ្តល់ឱកាសឱ្យវិញនោះ បើគេដឹងថាប្រពន្ធក្បត់ចិត្តហើយ គ្រួសារគេ ឪពុកម្តាយគេ ច្បាស់ជាឱ្យលែងអ្នកចោលជាក់ជាមិនខាន អញ្ចឹងហើយ ភាពខុសគ្នារវាងប្តីប្រពន្ធដែលកើតមានការផិតក្បត់ចិត្តគ្នា ភាគច្រើនគឺគេសង្កត់ធ្ងន់ ទៅលើមនុស្សស្រីជាងមនុស្សប្រុស៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T