យល់ដឹង៖ គេថាមនុស្សស្រីជាមនុស្សដែលពិបាកយល់បំផុត តែសម្រាប់មនុស្សប្រុសវិញក៏មិនណយដែរ គឺពិបាកយល់ដូចតែគ្នាទេ ទោះមនុស្សស្រីប្រឹងព្យាយាមយល់យ៉ាងណាក៏ដោយ ក៏នៅតែមិនអាចយល់ ហើយរឿងខ្លះគឺមានតែមនុស្សប្រុសគ្នាឯងតែប៉ុណ្ណោះដែលអាចយល់បាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ សម្រាប់មនុស្សស្រីដើម្បីអាចក្លាយជាសង្សារដ៏គួរឱ្យស្រលាញ់ ហើយអាចយល់ពីមនុស្សប្រុសដែលខ្លួនស្រលាញ់បាន អ្នកត្រូវយល់ពីរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះជាមុនសិន ព្រោះមិនមែនមានតែមនុស្សស្រីទេ ដែលត្រូវការឱ្យគេយល់ចិត្ត មនុស្សប្រុសក៏ត្រូវការដូចគ្នា។
រឿងដែលមនុស្សស្រីមិនអាចយល់ពីមនុស្សប្រុស៖
១. ស្រលាញ់ តែមិនចេះបង្ហាញ

មនុស្សស្រីណាក៏ដូចមនុស្សស្រីណាដែរ គឺតែងតែទាមទារឱ្យមនុស្សប្រុសស្រលាញ់ខ្លួនឱ្យបានច្រើន ហើយពេលខ្លះក៏លួចអន់ចិត្តនិងតូចចិត្ត ដោយសារតែគិតថាគេមិនស្រលាញ់ខ្លួន តែតាមពិតទៅ មនុស្សប្រុសណាក៏គេស្រលាញ់សង្សារគេដែរ គ្រាន់តែគេមិនដឹងពីវិធីបង្ហាញ ឬបង្ហាញក្តីស្រលាញ់តាមរយៈអ្វីផ្សេង ហើយវាជាអ្វីដែលពិបាកសម្រាប់មនុស្សស្រី ដែលអាចយល់ពីមនុស្សប្រុសបាន។
២. ឆាប់លួចតូចចិត្ត

កុំថាតែមនុស្សស្រីជាមនុស្សពូកែលួចតូចចិត្ត មនុស្សប្រុសទៅវិញទេ ដែលពូកែតូចចិត្តបំផុត ជាពិសេសពេលដែលសង្សារខ្លួនលេងជាមួយអ្នកផ្សេង ឬទើសចិត្តអ្វីមួយជាមួយសង្សារ គ្រាន់តែគេមិនចេះបង្ហាញដូចជាមនុស្សស្រី ហើយវាជាអ្វីដែលមនុស្សស្រីមិនងាយនឹងយល់ពីមនុស្សប្រុសដែរ ព្រោះគិតថាមនុស្សប្រុសមិនចេះតូចចិត្តដូចខ្លួន។
៣. តែងចង់ឱ្យមនុស្សដែលខ្លួនស្រលាញ់បានល្អបំផុត

មនុស្សប្រុសនៅពេលដែលដាក់ចិត្តថាស្រលាញ់មនុស្សស្រីណាម្នាក់ហើយ ពួកគេតែងតែចង់ឱ្យមនុស្សស្រីដែលគេស្រលាញ់មានក្តីសុខ និងទទួលបាននូវអ្វីដែលល្អបំផុត រហូតដល់ពេលខ្លះ លះបង់ស្ទើរតែគ្រប់យ៉ាងដើម្បីមនុស្សស្រីដែលខ្លួនស្រលាញ់ទៀតផង ប៉ុន្តែមនុស្សស្រីភាគច្រើន មិនដែលសូវចាប់អារម្មណ៍ និងមើលឃើញពីការលះបង់របស់មនុស្សប្រុសឡើយ។
៤. ខ្លាចល្អមិនគ្រប់គ្រាន់

អ្វីដែលមនុស្សប្រុសខ្វល់ចិត្តបំផុតនោះ គឺខ្លាចខ្លួនឯងល្អមិនគ្រប់គ្រាន់ក្នុងការមើលថែ និងការពារមនុស្សស្រីដែលគេស្រលាញ់ បើទោះបីជាមនុស្សស្រីមិនដែលត្រូវការអ្វី ក្រៅពីក្តីស្រលាញ់ក៏ដោយ តែមនុស្សប្រុសតែងតែគិតដល់ចំណុចនេះជានិច្ច អញ្ចឹងហើយ ទើបថាមនុស្សស្រីអាចនឹងមិនយល់ពីការខ្វល់ចិត្តមួយនេះរបស់មនុស្សប្រុសទេ៕