ងាយៗ តាមលួងមនុស្សស្រីឱ្យឆាប់បាត់ខឹង

//s9.kh1.co/7b/7b6143f6ac0a8134b8af6e161b34f15d8eb69b7a.jpg
ស្នេហា

 ០១-មិថុនា-២០២៣ ៣ល្ងាច · ១០ ខែមុន

មនុស្សស្រីឆាប់ខឹង តែក៏ឆាប់បាត់ទៅវិញដែរ ប្រសិនបើអ្នកចេះយកវិធីសាស្ត្រទាំងអស់នេះ ទៅលួងលោមមនុស្សស្រីដែលខ្លួនស្រលាញ់នោះ។

ស្នេហា៖ មនុស្សស្រីជាមនុស្សដែលឆាប់ខឹងបំផុត តែក៏ឆាប់បាត់ខឹងទៅវិញដែរ ប្រសិនបើមនុស្សប្រុសចេះតាមលួងលោមនាង ដោយមិនទុកនាងចោល ព្រោះការដែលមនុស្សស្រីងាកខឹងៗ ក៏ដោយសារតែនាងចង់បានការចាប់អារម្មណ៍ពីមនុស្សដែលនាងស្រលាញ់ប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ សម្រាប់មនុស្សប្រុសដែលគិតថាវាពិបាកខ្លាំង ក្នុងការតាមលួងលោមមនុស្សស្រីនោះ គឺដោយសារតែអ្នកមិនទាន់យល់ពីមនុស្សស្រី ហើយក៏មិនដឹងពីវិធីលួងលោម ទើបការលួងលោមរបស់អ្នកគ្មានប្រសិទ្ធភាព តែបើអ្នកលួងលោមតាមវិធីទាំងនេះ នាងច្បាស់ជាឆាប់បាត់ខឹង។

៥វិធីងាយៗ ក្នុងការតាមលួងមនុស្សស្រីឱ្យឆាប់បាត់ខឹង៖

១. ទុកពេលឱ្យនាងបន្តិច

រូបតំណាង
រូបតំណាង

មនុស្សស្រីនៅពេលខឹង គឺគួរឱ្យខ្លាចខ្លាំងណាស់ ចង់និយាយឬបកស្រាយអ្វី ក៏មិនចូលត្រចៀកនាងដែរ ដូច្នេះប្រសិនបើអ្នកចង់លួងឱ្យនាងបាត់ខឹង នូវចំពោះអ្វីដែលអ្នកធ្វើខុស ដំបូងអ្នកត្រូវទុកពេលឱ្យនាងរំងាប់អារម្មណ៍បន្តិច ចាំអ្នកទៅលួងលោមនាងតាមក្រោយ តែកុំទុកនាងឱ្យនៅម្នាក់ឯងយូរពេក ព្រោះនាងអាចនឹងខឹងអ្នកលើសដើម។

២. បង្ហាញឱ្យនាងដឹងថាអ្នកដឹងខុស

រូបតំណាង
រូបតំណាង

នាងមិនខឹងនឹងអ្នកយូរឡើយ ប្រសិនបើអ្នកឆាប់បង្ហាញឱ្យនាងបានឃើញថាអ្នកពិតជាដឹងខុស ហើយនឹងព្យាយាមកែដើម្បីនាង ព្រោះគ្មានមនុស្សស្រីណា ចង់នៅខឹងគុំគួននឹងមនុស្សដែលខ្លួនស្រលាញ់យូរទេ ហេតុនេះហើយ បង្ហាញទៅថាអ្នកពិតជាដឹងខុស ចំពោះអ្វីដែលអ្នកបានធ្វើ ហើយនាងនឹងលើកលែងទោសឱ្យអ្នក តែបើអ្នកនៅតែមិនព្រមទទួលកំហុស នាងគ្មានថ្ងៃលើកលែងទោសឱ្យអ្នកបានឡើយ។

៣. ទ្រាំស្តាប់នូវអ្វីដែលនាងនិយាយ

រូបតំណាង
រូបតំណាង

ពាក្យសម្តីរបស់មនុស្សស្រីនិយាយនៅពេលខឹង អាចនឹងពិបាកស្តាប់បន្តិច ហើយអាចនឹងលឺពាក្យសុំបែកគ្នាពីមនុស្សស្រីទៀតផង តែប្រសិនបើអ្នកពិតជាបានធ្វើអ្វីខុសដាក់នាង ហើយក៏មិនចង់បាត់បង់នាងទៀតនោះ អ្នកត្រូវតែទ្រាំស្តាប់នូវអ្វីដែលនាងនិយាយ តែកុំយកដាក់ក្នុងចិត្តឱ្យសោះ បើមិនអញ្ចឹង អ្នកទាំងពីរច្បាស់ជាគ្មានថ្ងៃត្រូវរ៉ូវគ្នាវិញឡើយ។

៤. និយាយសម្តីផ្អែមដាក់នាង

រូបតំណាង
រូបតំណាង

ជាធម្មតា មនុស្សស្រីចាញ់បំផុតគឺពាក្យផ្អែមល្ហែមរបស់មនុស្សប្រុសនេះឯង តែក៏មិនចូលចិត្តមនុស្សប្រុសណា សម្តីផ្អែមល្ហែមជ្រុលពេកដែរ ហេតុនេះបើចង់លួងលោមនាងឱ្យឆាប់បាត់ខឹង អ្នកគួរតែរៀននិយាយពាក្យផ្អែមល្ហែមដែលអ្នកមិនធ្លាប់និយាយពីមុនមកដាក់នាង នាងនឹងចិត្តទន់ដោយខ្លួនឯងជាក់ជាមិនខាន។

៥. ឱបនាង

រូបតំណាង
រូបតំណាង

រាល់ពេលដែលខឹង មនុស្សស្រីអាចនឹងដេញអ្នកឱ្យចេញឆ្ងាយពីនាង ប៉ុន្តែក្នុងចិត្តរបស់នាង កាន់តែដេញ គឺកាន់តែចង់ឱ្យអ្នកនៅ បែបនេះហើយ មិនថានាងដេញអ្នកប៉ុណ្ណាទេ ដាច់ខាតអ្នកកុំទៅណាឆ្ងាយពីនាង ឱបនាងឱ្យជាប់ហើយបកស្រាយប្រាប់នាងបន្តិចម្តងៗ នាងនឹងយល់ព្រមស្តាប់ហេតុផលអ្នក ហើយនាងនឹងចិត្តទន់ឈប់ខឹងអ្នក៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T