ប្តីប្រពន្ធ អាចនៅជាមួយគ្នាដោយមានក្តីសុខ តែងមាន៥ចំណុចនេះ

//s9.kh1.co/fa/fab2e48b0467cb72a72fe734168283c07a745033.jpg
ជីវិត

 ២៩-ឧសភា-២០២៣ ២ល្ងាច · មួយឆ្នាំមុន

មនុស្សពីរនាក់ដែលរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធ អាចទទួលបានក្តីសុខច្រើនជាងក្តីទុក្ខ គឺតែងតែមានទាំង៥ចំណុចនេះ។

យល់ដឹង៖ ប្តីប្រពន្ធណា ក៏ដូចជាប្តីប្រពន្ធណាដែរ គឺតែងតែចង់មានក្តីសុខ តែក៏មិនមែនប្តីប្រពន្ធទាំងអស់សុទ្ធតែអាចធ្វើឱ្យជីវិតគូខ្លួនឯងទទួលបានក្តីសុខដែរ ប្រសិនបើមនុស្សពីរនាក់ មិនចេះប្រឹងប្រែងស្វែងរកសេចក្តីសុខមកឱ្យគ្នានោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្តីប្រពន្ធអ្នកកាន់តែទៅមុខយ៉ាងរលូន និងមានក្តីសុខច្រើនជាងក្តីទុក្ខ ប្តីប្រពន្ធគ្រប់រូប ត្រូវតែមានចំណុចសំខាន់ៗមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ព្រោះប្តីប្រពន្ធអាចនៅជាមួយគ្នាដោយមានក្តីសុខបាន រមែងតែមានចំណុចទាំងនេះ។

ប្តីប្រពន្ធអាចនៅជាមួយគ្នាដោយមានក្តីសុខ តែងមាន៥ចំណុចនេះ៖

១. ចេះមានការអធ្យាស្រ័យខ្ពស់

រូបតំណាង
រូបតំណាង

មនុស្សពីរនាក់រួមរស់នៅជាមួយគ្នាក្នុងនាមជាប្តីប្រពន្ធ គឺជៀសមិនផុតឡើយពីការមានបញ្ហា និងការឈ្លោះប្រកែកគ្នា ប៉ុន្តែមិនថាឈ្លោះគ្នាប៉ុន្មានដងទេ ក៏មិនបែកបាក់គ្នាទៅណាដែរ ផ្ទុយទៅវិញ មានតែយល់ចិត្តគ្នាជាងមុន នោះក៏ដោយសារតែម្នាក់ៗ ចេះមានការអត់ធ្មត់ និងចេះអធ្យាស្រ័យឱ្យគ្នាខ្ពស់ ទើបគេទទួលបានក្តីសុខច្រើនជាងក្តីទុក្ខ។

២. ស្មោះត្រង់នឹងគ្នា

រូបតំណាង
រូបតំណាង

ភាពស្មោះត្រង់ គឺជាអ្វីដែលសំខាន់បំផុត នៅក្នុងការដែលធ្វើឱ្យទំនាក់ទំនងរវាងប្តីប្រពន្ធមានក្តីសុខ ព្រោះថានៅពេលដែលប្តី ឬប្រពន្ធគ្មានភាពស្មោះត្រង់នឹងគ្នា ទំនុកចិត្តនិងក្តីស្រលាញ់ដែលធ្លាប់មានចំពោះគ្នា ក៏ត្រូវរលាយអស់ បើទោះបីជាផ្តល់ឱកាសឱ្យគ្នាជាលើកទីពីរក៏ដោយ ក៏អារម្មណ៍មិនដូចមុន អញ្ចឹងហើយ បើចង់បានក្តីសុខ ប្តីប្រពន្ធត្រូវមានភាពស្មោះត្រង់នឹងគ្នា។

៣. គោរពនិងឱ្យតម្លៃគ្នា

រូបតំណាង
រូបតំណាង

ប្តីប្រពន្ធ ត្រូវតែចេះមានការគោរពនិងឱ្យតម្លៃគ្នាទៅវិញទៅមក ទើបរស់នៅជាមួយគ្នាបានដោយមានក្តីសុខ បើមិនអញ្ចឹងទេ នៅជាមួយគ្នាមិនបានយូរឡើយ ព្រោះម្នាក់ៗសុទ្ធតែមានតម្លៃរៀងៗខ្លួន ហើយក៏មិនចង់នៅជាមួយអ្នកណាដែលមិនឱ្យតម្លៃខ្លួនដែរ ហេតុនេះ ការចេះគោរពនិងឱ្យតម្លៃគ្នា វាធ្វើឱ្យទំនាក់ទំនងកាត់បន្ថយការមានបញ្ហារវាងគ្នា។

៤. យកចិត្តទុកដាក់លើគ្នា

រូបតំណាង
រូបតំណាង

រៀបការយូរហើយក៏ដោយ ក៏ប្តីប្រពន្ធមិនគួរព្រងើយកន្តើយដាក់គ្នា ដោយយកលេសនេះ លេសនោះដែរ លើសពីនេះ រៀបការជាមួយគ្នាកាន់តែយូរ ក្តីស្រលាញ់និងការយកចិត្តទុកដាក់ចំពោះគ្នា គឺម្នាក់ៗកាន់តែចង់បានពីគ្នា ដូច្នេះកុំខ្មាសអៀនគ្នា គ្រាន់តែបង្ហាញក្តីស្រលាញ់ និងការយកចិត្តទុកដាក់លើប្រពន្ធឬប្តីរបស់ខ្លួននោះ ព្រោះវានឹងធ្វើឱ្យគ្រួសារពោរពេញទៅដោយក្តីសុខ។

៥. ផ្តល់សិទ្ធសេរីភាពឱ្យគ្នា

រូបតំណាង
រូបតំណាង

 ការក្លាយជាប្តីប្រពន្ធនឹងគ្នា មិនមែនបានន័យថាប្តីឬប្រពន្ធរបស់អ្នក មានសិទ្ធគ្រប់គ្រងមកលើជីវិតអ្នករាល់គ្នាទាំងស្រុងនោះទេ ហេតុនេះហើយ ប្តីប្រពន្ធបើចង់មានក្តីសុខ ហើយមិនធ្វើឱ្យមានភាពធុញទ្រាន់នឹងគ្នា ប្តីប្រពន្ធត្រូវតែចេះផ្តល់សិទ្ធសេរីភាពឱ្យគ្នាខ្លះ មិនមែនបិទសិទ្ធគ្រប់រឿងនោះទេ ព្រោះវាមានតែធ្វើឱ្យប្តីប្រពន្ធ កើតមានការអាក់អន់ចិត្តនឹងគ្នា តែបើម្នាក់ៗចេះផ្តល់សិទ្ធសេរីភាពឱ្យគ្នា ជីវិតប្តីប្រពន្ធនឹងកាន់តែមានភាពរីករាយជាងមុន៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T