ហេតុអ្វី ប្តីប្រពន្ធនៅជាមួយគ្នាយូរកាន់តែយូរ កាន់តែព្រងើយកន្តើយ?

//s9.kh1.co/fb/fb6f5fc1346f315c6332c06f4b33602b1a09cf47.jpg
ជីវិត

 ០៨-ឧសភា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

ទាំងអស់នេះជាហេតុផល ដែលធ្វើឱ្យប្រពន្ធរួមរស់នៅជាមួយគ្នាកាន់តែយូរ កាន់តែសោះកក្រោះ និងព្រងើយកន្តើយដាក់គ្នា។

យល់ដឹង៖ សង្កេតឃើញថាប្តីប្រពន្ធភាគច្រើន ស្ទើរតែទាំងស្រុងទៅហើយ ក្រោយពេលដែលរៀបការរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធកាន់តែយូរ គឺកាន់តែសោះកក្រោះ និងព្រងើយកន្តើយដាក់គ្នាទៅវិញ ដែលធ្វើឱ្យប៉ះពាល់ខ្លាំងទៅដល់ទំនាក់ទំនងរវាងប្តីប្រពន្ធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ ប្តីប្រពន្ធគ្រប់រូប គួរតែកុំបណ្តោយឱ្យទំនាក់ទំនងរវាងប្តីប្រពន្ធ ឈានដល់កើតមានការព្រងើយកន្តើយដាក់គ្នាបែបនេះអី គួរតែព្យាយាមរកមូលហេតុដើម្បីដោះស្រាយ ហើយភាគច្រើនអាចនឹងមកពីមូលហេតុមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ទើបធ្វើឱ្យប្តីប្រពន្ធនៅជាមួយគ្នាកាន់តែយូរ កាន់តែព្រងើយកន្តើយដាក់គ្នា។

ហេតុអ្វី ប្តីប្រពន្ធនៅជាមួយគ្នាយូរកាន់តែយូរ កាន់តែព្រងើយកន្តើយ?

១. មិនសូវមានពេលផ្តល់ឱ្យគ្នា

រូបតំណាង
រូបតំណាង

ជាការពិត ដែលប្តីប្រពន្ធកាន់តែរួមរស់នៅជាមួយគ្នាកាន់តែយូរ កាន់តែសោះកក្រោះ និងព្រងើយកន្តើយដាក់គ្នានោះ គឺមកពីមនុស្សពីរនាក់ដែលជាប្តីប្រពន្ធនឹងគ្នា មិនសូវជាផ្តល់ពេលវេលាឱ្យគ្នាបានច្រើនដូចពីមុន ព្រោះតែមមាញឹកនឹងការងាររកលុយ ដើម្បីយកមកផ្គត់ផ្គង់គ្រួសារ តែទោះជាយ៉ាងណាក៏ដោយ ប្តីប្រពន្ធគួរតែឆ្លៀតចំណាយពេលឱ្យគ្នា ទើបទំនាក់ទំនងប្តីប្រពន្ធមិនចេះតែព្រងើយកន្តើយដាក់គ្នា។

២. បាត់បង់អារម្មណ៍រំភើបចំពោះគ្នា

រូបតំណាង
រូបតំណាង

អារម្មណ៍កាលនៅជាសង្សារនឹងគ្នា ខុសពីអារម្មណ៍ដែលក្លាយទៅជាប្តីប្រពន្ធនឹងគ្នា ព្រោះជាកាលជាសង្សារ ត្រឹមធ្វើរឿងតិចតួចចំពោះគ្នា ក៏អាចធ្វើឱ្យម្នាក់ៗមានអារម្មណ៍រំភើបរំជើបរំជួលជាមួយគ្នាបានដែរ តែដល់ក្លាយជាប្តីប្រពន្ធនឹងគ្នាហើយ រឿងដែលធ្លាប់ធ្វើដាក់គ្នា វានឹងក្លាយទៅជារឿងធម្មតាសម្រាប់គ្នា ទើបជាហេតុធ្វើឱ្យប្តីប្រពន្ធកើតមានភាពសោះកក្រោះ និងព្រងើយកន្តើយដាក់គ្នា ដូច្នេះប្តីប្រពន្ធ គួររៀននិយាយសម្តីផ្អែមល្ហែមដាក់គ្នាខ្លះ ព្រោះថាទង្វើពេលខ្លះ វាអាចជារឿងសុំាសម្រាប់គ្នា។

៣. គិតថាវាជារឿងធម្មតា

រូបតំណាង
រូបតំណាង

ប្តីប្រពន្ធដែលសោះកក្រោះ និងតែងព្រងើយកន្តើយដាក់គ្នា គឺមកពីមនុស្សពីរនាក់ដែលជាប្តីប្រពន្ធនឹងគ្នា គិតថាការព្រងើយកន្តើយដាក់គ្នា ក្រោយពេលដែលរៀបការរួច ដោយមិនចាំបាច់ផ្អែមល្ហែមឬស្និទ្ធស្នាលនឹងគ្នា វាជារឿងធម្មតា ម្យ៉ាងគិតថាជារឿងគួរឱ្យខ្មាសកូនៗ ទើបខ្ជិលបង្ហាញភាពស្និទ្ធស្នាល និងការយកចិត្តទុកដាក់ចំពោះគ្នា ទើបជាហេតុធ្វើឱ្យប្តីប្រពន្ធនៅជាមួយគ្នាកាន់តែយូរ កាន់តែព្រងើយកន្តើយ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T