មនុស្សប្រុស៥ប្រភេទនេះ គ្មានស្រីណាចង់បានធ្វើជាប្តី

//s9.kh1.co/71/7198b24a17a561dbb3f76602f280caf03d9535aa.jpg
ជីវិត

 ០១-ធ្នូ-២០២២ ១ល្ងាច · មួយឆ្នាំមុន

ប្រភេទមនុស្សប្រុសទាំង៥ដូចដែលបានរៀបរាប់នេះ គឺគ្មានមនុស្សស្រីណា គេចង់បានយកមកធ្វើជាគូអនាគតនោះទេ។

យល់ដឹង៖​ មនុស្សប្រុសគ្រប់រូបត្រូវដឹង មិនមែនឱ្យតែសង្ហា និងជាអ្នកមាន មនុស្សស្រីសុទ្ធតែចង់បានអ្នកយកមកធ្វើជាប្តីនោះទេ ព្រោះមនុស្សស្រីសម័យនេះ អាចពឹងផ្អែកលើខ្លួនឯងបាន ទោះជាអ្នកមាន តែបើចរិតមិនល្អ មនុស្សស្រីក៏មិនយកដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ មនុស្សប្រុសបើចង់ឱ្យមនុស្សស្រីដែលអ្នកប៉ងចង់បានយកមកធ្វើជាគូអនាគត គេជ្រើសរើសយកអ្នកធ្វើប្តី ដាច់ខាតកុំធ្វើខ្លួនឱ្យក្លាយជាប្រភេទមនុស្សប្រុសមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះឱ្យសោះ ព្រោះមនុស្សប្រុសបែបនេះ គ្មានស្រីណាយកធ្វើប្តីទេ។

មនុស្សប្រុស៥ប្រភេទនេះ គ្មានស្រីណាចង់បានធ្វើជាប្តី៖

១. មនុស្សប្រុសមានអំនួត

រូបតំណាង
រូបតំណាង

មនុស្សប្រុសមិនថាសង្ហា ឬជាអ្នកមានទ្រព្យស្តុកស្តម្ភយ៉ាងណាទេ ប្រសិនបើអ្នកជាមនុស្សប្រុសមានអំនួត ធ្វើអ្វីក៏គិតថាខ្លួនល្អលើសគេ ហើយតែងតែគាបសង្កត់អ្នកដែលខ្សោយជាងខ្លួននោះ គ្មានស្រីណាគេចង់បានអ្នកមកធ្វើជាប្តីនោះទេ បើទោះបីជាពិភពលោកនេះ អស់មនុស្សប្រុសក៏ដោយ ព្រោះថាមនុស្សប្រុសបែបនេះ បើរៀបការជាមួយ ច្បាស់ជាត្រូវប្តីគាបសង្កត់ជាក់ជាមិនខាន។

២. មនុស្សប្រុសចិត្តចង្អៀត

រូបតំណាង
រូបតំណាង

វាជាការពិត មនុស្សស្រីមុននឹងជ្រើសរើសអ្នកណាយកមកធ្វើជាប្តី គឺមនុស្សស្រីតែងសង្កេតមើលពីទឹកចិត្តរបស់មនុស្សប្រុសជាមុន ហើយប្រសិនបើជាមនុស្សប្រុសមានចិត្តចង្អៀត គឺគ្មានស្រីណាយកធ្វើប្តីទេ ព្រោះមិនទាន់រៀបការក្លាយជាប្តីប្រពន្ធនឹងគ្នាផង បង្ហាញឱ្យឃើញពីចិត្តចង្អៀតបាត់ទៅហើយ ទម្រាំពេលរៀបការក្លាយជាប្តីប្រពន្ធនឹងគ្នា ច្បាស់ជាចិត្តចង្អៀតជាមួយសាច់ញាតិគ្រួសារគេ។

៣. មនុស្សប្រុសពូកែលាក់ពុត

រូបតំណាង
រូបតំណាង

មនុស្សប្រុសដែលពូកែលាក់ពុត ជាប្រភេទមនុស្សប្រុស ដែលមនុស្សស្រីគ្រប់រូបមិនចង់យកខ្លួនបៀត ព្រោះថាមនុស្សប្រុសបែបនេះ មិនអាចទុកចិត្តបាននោះទេ ហើយក៏ជាមនុស្សពូកែកុហកខ្លាំងបំផុតដែរ ដូច្នេះហើយ បើរៀបការជាមួយ ច្បាស់ជាត្រូវទឹកភ្នែករាល់ថ្ងៃជាក់ជាមិនខាន។

៤. មនុស្សប្រុសកំសាក

រូបតំណាង
រូបតំណាង

សម្រាប់មនុស្សស្រី មុននឹងជ្រើសរើសមនុស្សប្រុសណាម្នាក់ យកមកធ្វើជាប្តី គឺគិតគូខ្លាំងណាស់ មិនមែនចេះតែជ្រើសរើសបាននោះទេ ជាពិសេសក៏គ្មានថ្ងៃយកមនុស្សប្រុសកំសាក យកមកធ្វើជាប្តីដែរ ព្រោះមនុស្សប្រុសកំសាក ជាមនុស្សដែលគ្មានទំនួលខុសត្រូវ បើផ្ញើវាសនាលើ ច្បាស់ជាត្រូវខកចិត្ត អញ្ចឹងហើយ បានជាមនុស្សស្រីមិនយកមនុស្សប្រុសកំសាកមកធ្វើប្តីឡើយ។

៥. មនុស្សប្រុសដែលស្តាប់តាមតែម្តាយ

រូបតំណាង
រូបតំណាង

វាមិនមែនជារឿងដែលខុសនោះទេ ដែលក្នុងនាមជាកូនត្រូវស្តាប់តាមឪពុកម្តាយនោះ ប៉ុន្តែក៏មិនមែនបានន័យថាត្រូវស្តាប់តាមគ្រប់យ៉ាងដែរ ព្រោះថាជីវិតគូ មានតែមនុស្សពីរនាក់ទេដែលដឹងពីគ្នាច្បាស់ តែបើចេះតែស្តាប់តាមម្តាយមិនលុះមួយរឿង គ្មានមនុស្សស្រីណាហ៊ានយកធ្វើប្តីទេ ព្រោះបើរៀបការហើយ សាកតែមានបញ្ហាជាមួយសាច់ញាតិគ្រួសារខាងគេ គេច្បាស់តាមសាច់ញាតិគ្រួសារគេជាក់ជាពុំខាន៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T