ស្នេហា៖ តាមពិតទៅស្នេហា វាមិនសំខាន់ត្រង់ថាមនុស្សពីរនាក់ស្រលាញ់គ្នា ជាលក្ខណៈPrivate ឬក៏ជាPublicនោះទេ ព្រោះវាគ្មានអ្វីដែលខុសគ្នាឡើយ តែអ្វីដែលសំខាន់នោះ គឺស្ថិតទៅលើមនុស្សពីរនាក់ដែលស្រលាញ់គ្នាតែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ អ្នករាល់គ្នាមិនបាច់ព្រួយចិត្ត ឬខ្វល់ខ្វាយច្រើនពេកនោះទេ ទោះស្នេហារបស់អ្នកជាស្នេហាPrivate ឬក៏Public ក៏ដោយ ព្រោះវាមិនមានអ្វីខុសគ្នាទេ ប្រសិនបើស្នេហារបស់អ្នក ខ្វះនូវចំណុចសំខាន់មួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ស្នេហារបស់អ្នកក៏គង់តែបែកបាក់គ្នាដដែល។
ស្នេហាPrivate ឬ Public គ្មានអ្វីខុសគ្នាទេ បើខ្វះ៤ចំណុចនេះ៖
១. ខ្វះភាពស្មោះត្រង់

ពិតណាស់ មិនថាស្នេហារបស់អ្នក ជាស្នេហាបែបPrivateឬPublicនោះទេ ប្រសិនបើស្នេហារបស់អ្នក ខ្វះភាពស្មោះត្រង់រវាងគ្នា វាក៏ពិបាកធ្វើឱ្យស្នេហារបស់អ្នកដើរទៅដល់ថ្ងៃអនាគតជាមួយគ្នាដែរ ព្រោះថាមនុស្សពីរនាក់ មិនថាស្រលាញ់គ្នាជាបែបណានោះទេ បើចិត្តចង់ក្បត់គ្នាហើយ គឺនៅតែអាចក្បត់គ្នាបានដដែលហ្នឹង អញ្ចឹងហើយ ទើបនៅក្នុងទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់ ខ្វះភាពស្មោះត្រង់រវាងគ្នាមិនបានឡើយ។
២. ខ្វះភាពច្បាស់លាស់

អ្នកណាក៏ដូចអ្នកណាដែរ ស្រលាញ់គ្នាគឺតែងតែចង់បានភាពច្បាស់លាស់ពីគ្នា ហើយក៏គ្មានអ្នកណាចង់បានស្នេហាលេងសើចមួយពេលៗ រួចក៏បែកបាក់គ្នាទៅវិញនោះទេ អញ្ចឹងហើយ ទើបស្នេហាPrivate ឬPublic វាមិនខុសគ្នាត្រង់ណានោះទេ បើមនុស្សស្រលាញ់គ្នាខ្វះភាពច្បាស់លាស់ឱ្យគ្នានោះ ព្រោះចុងក្រោយ ត្រូវដើរផ្លូវរៀងខ្លួនដដែល។
៣. ខ្វះការជឿជាក់លើគ្នា

ស្នេហាដែលគង់វង្ស និងមិនបែកបាក់គ្នាទៅណា វាមិនសំខាន់ត្រង់ថាជាស្នេហាPrivate ឬស្នេហាPublicនោះទេ ព្រោះវាគ្មានអ្វីដែលខុសគ្នាឡើយ សម្រាប់ទំនាក់ទំនងរវាងមនុស្សពីរនាក់ស្រលាញ់គ្នា អ្វីដែលសំខាន់នោះ គឺការជឿជាក់លើគ្នាទៅវិញទៅមក តែបើស្នេហានោះ ខ្វះការជឿជាក់លើគ្នាហើយ គឺងាយនឹងមានបញ្ហារវាងគ្នាខ្លាំងណាស់។
៤. ខ្វះគោលដៅរួមគ្នា

មនុស្សដែលអាចស្រលាញ់គ្នាបានយូរ និងអាចដើរដល់ថ្ងៃអនាគតជាមួយគ្នាបាន វាមិនដោយសារតែការស្រលាញ់គ្នាបែបPrivateឬPublicនោះទេ គឺដោយសារតែមនុស្សពីរនាក់ មានគោលដៅជីវិតរួមគ្នា តែបើគ្មានគោលដៅជីវិតរួមគ្នា ម្នាក់ចង់បានបែបនេះ និងម្នាក់ទៀតចង់បានបែបនោះ រស់នៅជាមួយគ្នាតទៀតគឺមិនកើតឡើយ អញ្ចឹងហើយ ទើបថាវាមិនខុសគ្នានោះទេ ប្រសិនបើមនុស្សពីរនាក់ខ្វះគោលដៅរួមគ្នា៕