ស្នេហា៖ ជាការពិត ការរកសង្សារវាមិនពិបាកឡើយ តែអ្វីដែលពិបាកនោះ គឺការរកបានមនុស្សម្នាក់ដែលអាចផ្តល់នូវក្តីសុខសុភមង្គលមកឱ្យយើងបាន ព្រោះមនុស្សស្រលាញ់យើងអាចនឹងមានច្រើន តែមិនមានមនុស្សច្រើនទេ ដែលអាចផ្តល់នូវអ្វីដែលយើងចង់បាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ អ្នករាល់គ្នាមិនចាំបាច់ព្រួយចិត្តថាគ្មានអ្នកដែលស្រលាញ់អ្នកទៀតទៅ ព្រោះមិនខ្វះឡើយអ្នកដែលស្រលាញ់អ្នក តែថាមនុស្សដែលអាចផ្តល់នូវចំណុចពិសេសមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះឱ្យអ្នក ទើបពិបាករកជាទីបំផុត។
សង្សារមិនពិបាករក ពិបាករកនោះគឺមនុស្សមាន៤ចំណុចនេះ៖
១. ស្រលាញ់ស្មោះត្រង់នឹងអ្នក

រកមនុស្សដែលស្រលាញ់អ្នកវាមិនពិបាកឡើយ តែអ្វីដែលពិបាកនោះ គឺការរកបានមនុស្សណាដែលអាចស្រលាញ់ស្មោះត្រង់ជាមួយអ្នក ព្រោះមនុស្សសម័យនេះ ទុកចិត្តមិនបានឡើយ សាកតែចិត្តដាក់ស្រលាញ់មិនស្រួល ច្បាស់ជាត្រូវគេបោកឱ្យខូចចិត្តរាប់ខែជាក់ជាមិនខាន ទើបការរើសអ្នកណាម្នាក់មកធ្វើជាសង្សារវាមិនងាយស្រួលឡើយ។
២. ប្រឹងប្រែងដើម្បីអ្នក

ការដែលរកបានមនុស្សម្នាក់ដែលស្រលាញ់អ្នក ហើយប្រឹងប្រែងដើម្បីបាននៅជាមួយអ្នក វាមិនងាយស្រួលរកបានឡើយ ព្រោះមនុស្សដែលនិយាយថាស្រលាញ់អ្នកបានតែមាត់ គឺអាចនឹងមានច្រើនរាប់មិនអស់ ប៉ុន្តែមនុស្សដែលស្រលាញ់អ្នក ហើយបង្ហាញឱ្យឃើញថាប្រឹងប្រែងដើម្បីអ្នកគឺមានមិនច្រើនឡើយ អញ្ចឹងហើយ ការដែលរកបានមនុស្សដែលមានចំណុចនេះ គឺពិបាករកបានខ្លាំងណាស់។
៣. ធ្វើឱ្យអ្នកមានក្តីសុខ ច្រើនជាងក្តីទុក្ខ

ជាការពិត មនុស្សមិនច្រើនទេ ដែលអាចធ្វើឱ្យអ្នកមានក្តីសុខច្រើនជាងក្តីទុក្ខ ដូច្នេះហើយ ការដែលមានសង្សារឬអត់សង្សារ វាមិនសំខាន់ឡើយ សំខាន់ត្រង់ថាអ្នកអាចរកបានមនុស្សល្អណាម្នាក់ ដែលអាចធ្វើឱ្យអ្នកមានក្តីសុខពេញលេញដែរឬក៏អត់ ទើបជារឿងដែលសំខាន់ ព្រោះបើនៅជាមួយមនុស្សខុស ជីវិតនឹងមានតែសេចក្តីទុក្ខ។
៤. ច្បាស់លាស់ជាមួយអ្នក

រកសង្សារមិនបាកឡើយ អ្វីដែលពិបាកគឺការដែលអាចរកបានមនុស្សម្នាក់ ដែលស្រលាញ់ច្បាស់លាស់នឹងអ្នក អញ្ចឹងហើយ ទើបមនុស្សភាគច្រើនសុខចិត្តនៅម្នាក់ឯង ដោយសារតែការរកបានមនុស្សណាម្នាក់មកច្បាស់លាស់ជាមួយមិនបាន ព្រោះមនុស្សដែលចូលចិត្តលេងសើចនឹងស្នេហាមានច្រើនណាស់ បើមិនប្រយ័ត្នច្បាស់ជាទឹកភ្នែក៕