ហ្វេនឡើងភ្ញាក់ផ្អើល ក្រោយឃើញតារាតៃវ៉ាន់រូបនេះ ធ្លា»-ក់ខ្លួន មកឈរលក់មាន់នៅក្នុងផ្សារ

//s9.kh1.co/df/df9c4a086c6af8cfe118faa0e41985404303c724.jpg
តារា & កម្សាន្ដ

 ១២-កុម្ភៈ-២០២៤ ៨ព្រឹក · ២ ខែមុន

តារាតៃវ៉ាន់ម្នាក់ ត្រូវបានគេប្រទះឃើញឈរកាប់សាច់មាន់ នៅតូបមួយក្នុងផ្សារ

តៃវ៉ាន់៖ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីតារាតៃវ៉ាន់ម្នាក់ ត្រូវបានគេប្រទះឃើញឈរកាប់សាច់មាន់ នៅតូបមួយក្នុងផ្សារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kris Shen
Kris Shen

តារាម្នាក់នោះឈ្មោះថា Kris Shen ដែលជាតារាសម្ដែង ល្បីឈ្មោះក្នុងរឿងភាគ Spider Lilies និង Memory Love ដោយគេបានលេងទាំងតួរាយរងនិងតួឯក តាំងពីបង្ហាញខ្លួនជាតារាក្នុងឆ្នាំ២០០៣មក។ ទោះបីគេមិនមែនជាតារាដ៏ល្បីឈ្មោះបំផុតម្នាក់ក្នុងវិស័យភាពយន្តនៅតៃវ៉ាន់ក្ដី ក៏គេនៅតែមានអ្នកគាំទ្រជាង ៣៨០០០នាក់នៅក្នុង Instagram ផងដែរ។

ថ្មីៗនេះ អ្នកគាំទ្របានតក់ស្លុតខ្លាំងណាស់បន្ទាប់ពីឃើញគេឈរកាប់សាច់មាន់លក់នៅផ្សារមួយកន្លែង។ នៅថ្ងៃទី៨ខែកុម្ភៈ Kris Shen បានចេញមុខមកបកស្រាយថា រូបលោកពិតជាបានលក់មាន់នៅក្នុងផ្សារមែន ដោយបើកតូបមួយជាមួយនឹងមិត្តស្រីឈ្មោះ Bella ដោយលោកចង់រកប្រាក់ចំណូលបន្ថែមពីលើការបើកភោជនីយដ្ឋាននិងហាងកែសម្ផស្ស។

Kris Shen
Kris Shen

បន្ទាប់ពីមិត្តរបស់គេប្រាប់ថាការលក់បែបនេះ ជួយឲ្យរកស៊ីឆាប់ចំណេញខ្លាំង Kris Shen ក៏បានមកបើកតូបលក់តែម្ដង ដោយគេបាននិយាយថា គេមិនបានកើតមកលើគំនរមាសប្រាក់ទេ គឺត្រូវរកប្រាក់តាំងពីក្មេងហើយក៏មិនខ្មាសអ្នកផ្សេងដែរ ដែលគិតថាគេកំពុងចួបនឹងបញ្ហាហិរញ្ញវត្ថុ៕  

រូបភាព​លោក Kris Shen លក់មាន់
រូបភាព​លោក Kris Shen លក់មាន់
រូបភាព​លោក Kris Shen លក់មាន់
រូបភាព​លោក Kris Shen លក់មាន់
រូបភាព​លោក Kris Shen លក់មាន់
រូបភាព​លោក Kris Shen លក់មាន់

ប្រភពkoreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T